៚តើនរណាជាម្ចាស់ស្ថានិករូបនេះ?
៚តើរូបនេះមានប្រភពមកពីណា? ហើយបានបង្កប់អត្ថន័យយ៉ាងដូចម្ដេច?
៙ព្រះតេជគុណព្រះគ្រូ តុង ហាវ ជាម្ចាស់ស្ថាប់និករូបនេះក្នុងទស្សវតទី៦០ ហើយព្រះអង្គបានទទួលមរណភាពកាលពីឆ្នាំ២០១៦ក្នុងជន្មាយុ១០២វស្សា។
#អត្ថន័យនិងប្រភពៈ
១)អត្ថន័យប្រវត្តិសាស្រ្ត៖ ចង់បង្ហាញថានៅសម័យអតីតកាលខេត្តកំពង់ធំជាខេត្តមួយដែលសម្បូរទៅដោយសម្បត្តិធម្មជាតិដ៏ច្រើនស្អេកស្កះ ព្រៃព្រឹក្សាលតាវលិ៍ សត្វព្រៃបក្សី បក្សា ម្រឹគីម្រឹគា ......។ ក្នុងន័យចង់បំផុសស្មារតីដល់កូនខ្មែរគ្រប់រូបឱ្យមនសិកាស្នេហាកាពារអភិរក្សនូវ ព្រៃព្រឹក្សា សត្វព្រៃទាំងនោះឱ្យបានគង់វង្សស្ថិតស្ថេរជានិរន្តរ៍។
២)អត្ថន័យអក្សរសិល្បិ៍៖ រូបសំណាកនេះដកស្រង់ចេញពីរឿងរាមាយាណៈឥណ្ឌា ដែលជាមហាវណ្ណកម្មរបស់កវី វា ល្មិកិ ឬ រឿងរាមកេរ្តិ៍ខ្មែរនៅត្រង់សកម្មភាព ៖ ពេលដែលក្រុងរាពណ៍ប្រយុទ្ធចាញ់ព្រះរាម ព្រះលក្ស្មណ៍ ខណះនោះក្រុងរាពណ៍ក៏បានបញ្ជាឱ្យបុត្ររបស់ទ្រង់គឺអង្គជិតឱ្យទៅប្រយុទ្ធតទល់ជាមួយក្រុមព្រះរាមវិញម្ដង ល្គឹកនោះ អង្គជិតបានប្រកាឡាខ្លួនជាដំរីមួយដ៏ធំមហិមាមា ដូចដំរីសាចុះពីឋានព្រហ្មអ៊ីចឹង ហើយព្រមទាំងរៀបចំក្បួនដង្ហែរយ៉ាងគគ្រឹកគគ្រេងមកសំដៅក្រុមព្រះរាមក្នុងបំណងបំភ័យបន្លាចសត្រូវឱ្យបាកបបខ្លបខ្លាចនៅអំចេស្ដាបារមីរបស់ខ្លួន ពេលនោះហនុមានក៏បានដឹងពីល្បិចកលនេះហើយក៏និមិត្តខ្លួនឲ្យទៅជាសត្វខ្លាមួយបោលសំដៅទៅដំរីអង្គជិតនេោះ តែអង្គេជិតពុំបានបានដឹងថាជាខ្លាហនុមានទេ ក៏បានបំបោលមកយ៉ាងលឿងក្នុងបំណងជាន់ខ្លានោះឱ្យងាប់តែម្ដង តែពេលនោះខ្លាហនុមាន បាបនច្រវាជើងដំរីជាប់ធ្វើឲ្យដំរីនោះ បាក់ស្មារតីក្នុងកាប្រយុទ្ធ ឃើញដូចនោះស្វាអង្គត់ ក៏ប្រែកាឡាជាខ្លាមួយទៀតហើយលោតឡើងលើខ្នងដំរី ដៃរបស់វាបានខ្វាចខ្នងដំរីដាច់សាច់ទាំងដុំៗ ព្រះរាមឃើញដូច្នេះក៏ថ្លែងសរប្រហារដំរីស្លាប់ពេលនោះទៅ។
#សូមអធ្យាស្រ័យរាល់កំហុសឆ្គងទាំងឡាយ!!
សូមអរគុណ!!!