១៥ទស្សនអំពីពាក្យ “ខ្មែរ ឬកម្ពុជា”
១. ទស្សនលោក ត្រឹង ងា ៖
គាត់បានទាញភស្តុតាងនៃពាក្យពីសិលាចារឹកមកធ្វើជាមូលដ្ឋានថា ពាក្យ “ខ្មែរ”
ក្លាយមកពីពាក្យ “ខ្មេរ” នៅសម័យអង្គរដែលបានក្លាយមកពីពាក្យ”ក្មេរ”នៅសម័យមុនអង្គរ។
២. ទស្សនលោក ហ្សេរ៉ាដ៍ ឌីហ្វឡូត៖ លោកបានស្នើពាក្យ “ខ្មែរ” ក្លាយមកពីពាក្យថា “កៀរ”
ព្រោះសម្លេងរដឺនរបស់ជនជាតិខ្មែរនៅសុរិន្ទនិងខេត្តដទៃទៀត ពេលណាគេនិយាយពាក្យ “កៀរ”
ច្បាស់ជាបញ្ចេញសម្លេងថា “កែរ” ជាមិនខាន។
Ø
“កៀរ”
គឺកៀរត្រីធ្វើប្រហុកទុកហូប ឬជួញដូរ
Ø
ផ្នត់ជែក”ម”
សម្រាប់សម្គាល់ភ្នាក់ងារ ឬមនុស្សដែលធ្វើអំពើ មានន័យថា ពាក្យ “ខ្មែរ”
កើតចេញជានាមភ្នាក់ងារ សម្គាល់មនុស្សមួយក្រុមធំ ដែលជាអ្នកធ្វើប្រហុក
យកទៅលក់នៅប្រទេសខ្មែរ។
កៀរ >
កេរ ឬកែ > ក្មេរ ឬខ្មែរ
៣. ទស្សនឩបាសក គៀត ចាន់ថុន៖ លោកបានពន្យល់ថា “ក្មែរ”=កេរ+ ម៉ែ
=អ្នកទទួលកេរមរតករបស់ម៉ែ ឬកេរដំណែលម៉ែ។
ពាក្យ”ក្មេរ”=កេរ+មេ ស្រះ”េ”
ត្រូវផ្លាស់ជា “ែ” =”ក្មែរ”=កេរ+ម៉ែ
ព្រោះស្ត្រីត្រូវបន្ថែមទម្ងន់ទុក្ខមួយទៀតគឺស្រះ”ែ”មានន័យថាកូន។
Ø
ខ្មែរ
> ខេមរៈ > អ្នកក្សេម > អ្នកមានសេចក្ដីសុខ
Ø
ក្មែរ
> កេរ+ ម៉េ > អ្នកទទួកេរមរតកម៉ែ គឺអ្នកដែលកើតចេញពីផ្ទៃម៉ែមាតុភូមិ
ឬភូមិម៉ែជាពាក្យខ្មែរសុទ្ធព្រោះព្យញ្ជនៈ “ក”
ជាព្យញ្ជនៈដើមដែលកកើតគ្រប់អ្វីៗទាំងអស់ក្នុងទឹកដីម៉ែនេះ។
លោកបានបញ្ជាក់ថា
ពាក្យ “ក្មែរ”ត្រឹមត្រូវជាងពាក្យ “ខ្មែរ” ព្រោះវាជាពាក្យក្មែរសុទ្ធ
ហើយជនជាតិនេះកើតចេញពីផ្ទៃប្រទេសព្រះម៉ែគ្រប់ៗគ្នា ដែលជាពូជនាគ ឬពូជមេ
ពុំមែនជាពូជទន់ខ្សោយឡើយ ជាធម្មតាពូជខ្ពង់ខ្ពស់ពុំមែនយកពាក្យ
ឬភាសាគេមកដាក់សម្គាល់ឈ្មោះឲ្យជនជាតិខ្លួននោះឡើយ។
៤. ទស្សនលោក ហែន វិភាគ៖
លោកបានសរសេរនៅលើទំព័រ ហ្វេសបុករបស់គាត់ថា
ខ្មែរ=ក្មេរ=ក+មេ=ព្រះមេ=ព្រះម៉ែ=God
=កុសល ខ្មែរពិតមិនធ្វើរឿងអកុសលទេ។
៥. ទស្សនលោក អគ្គមហាបណ្ឌិត សេដ្ឋ ម៉ូសេ សំអុល៖
លោកបានមានប្រសាសន៍ថាពាក្យ”ខ្មែរ”ប្រែថាជនជាតិដែលមានសេចក្ដីសុខនិងចម្រើនរុងរឿង។លោកបានបញ្ជាក់ទៀតថាពាក្យ
Khmer = Gomar =ខ្មែរ=កូមើរ
តាមន័យខាងលើយើងអាចប្រមៀលពាក្យនេះបានថា៖
កូមើរ >
កមើរ > កមេរ > ក្មេរ
> ខ្មេរ > ខ្មែរ
៦. ទស្សនលោក កេង វ៉ាន់សាក់៖
លោកបានឲ្យដឹងថាពាក្យ”ខ្មែរ” ក្លាយមកពីពាក្យ “ក+មេ”
Ø
កៈ
មាននាទីធ្វើឲ្យន័យរបស់ពាក្យណាមួយមានលក្ខណៈកាន់តែខ្លាំងឡើងៗ។
Ø
មេៈ ខ្មែរយើងជាអ្នកនិយមទុកស្រ្តីជាធំនៅក្នុងគ្រួសារនិងសង្គម។
ដូច្នេះពាក្យ”ក+មេ” មានន័យថា អ្នកគោរពមេខ្លាំងជាអ្នកឯទៀតដែលគោរពល្មមៗ។
ក+មេ >
កមេ > ក្មេ > ក្មេរ
> ខ្មេរ > ខ្មែរ
ឯពាក្យ
“កម្ពុជា”ក្លាយមកពី “ក+ពូជជា” ពូជជាព្រោះខ្មែរយើងពុំដែលធ្វើជាខ្ញុំកញ្ចាស់អ្នកឯទៀតឡើយ។
ក+ពូជជា >
កពូជជា > កម្ពុជា
៧. ទស្សនលោក ឆត្រាប្រេមឬឌី៖ លោកមានយោបល់ថា កាលពីសម័យបុរាណប្រទេសខ្មែរផ្នែកខាងលើហៅថា
ជាន់លើ ផ្នែកខាងក្រោមហៅថា ក្រោមពូជ។
ក្រមពូជ >
កមពូជ > កម្ពុជា ឬខម
៨. ទស្សនលោក
ហ៊ឹម ខាន់ ៖ លោកបានពន្យល់ថា”ពួកនាគដែលជាម្ចាស់ប្រទេសឥណ្ឌាត្រូវខ្ចាត់ខ្ចាយមកសុវណ្ណភូមិ
ដោយច្បាំងចាញ់ពួកគ្រុឌឈ្លានពាន ។ មុនពេលមកដល់គេឃើញមានពួកខែ និងខមរួចទៅហើយ ។
ពួកមនរមញ្ញជាអ្នកគោរពព្រះអាទិត្យ រីឯពួកខែជាអ្នកគោរពព្រះចន្ទ ។ ចម្បាំងរវាងពួកនាគ
និងពួកខ្មែរមនក៏កើតឡើង ទោះបីជាជ័យជំនះបានទៅពួកនាគក៏ដោយ ក៏មួយភាគធមខ្លាយទៅជាខែ
មួយភាគទៀតក្លាយទៅជាមន ។ ចាប់ពីពេលនោះមកពួកនាគចេះតែបាត់បង់ទៅៗ គេពុំដឹងថាជនជាតិ ខែ
និង មន ហៅថាខមពីពេលណាទេ។ អ្នកខ្លះហៅថា ខម ទៅជា ក្រម ត្លម យុមខាំ ចាម សៀម លវ ល្វោ
ក៏មាន។
៩. ទស្សនលោក
មាស ហាំ ៖ នៅប្រទេសឥណ្ឌាមានប្រទេសមួយហៅថា
ខមបុត្ត ឬខមពុជ ឬកមបុត្ត ឬកមពុជ ។ ដោយសារអ្នកស្រុកខមពុជ
ឬតាំងលំនៅនៅប្រទេសគោកធ្លកច្រើនហើយមានចំណេះដឹងជ្រៅជ្រះ ជាងអ្នកនគរគោកធ្លក
ក៏ប្រែក្លាយពីនគរគោកធ្លកទៅជាកម្ពុជាវិញទៅ ។
ខម >
ខេមមរៈ > ខេមរៈ > ខមែ > ខ្មែរ
១០. ទស្សនលោក
ពៅ ឈិន និង សម្ដេចជួនណាត ៖
·
លោកពៅ ឈិន ថាពាក្យខ្មែរ
ក្លាយមកពីពាក្យ"ខេមរៈ > ខ្មេរ > ខ្មែរ ។
·
សម្ដេចជួនណាតថា
ពាក្យខ្មែរទំនងក្លាយមកពីពាក្យបាលីប្រែថា “មនុស្សមានសេចក្ដីក្សេមល្អ”។
ខេមរៈ > ខិ+ម+រៈ=ក្សេមល្អ
១១. ទស្សនលោក រស់ សារេត ៖ ប្រទេសខ្មែរយើងពីជំនាន់ដើមហៅថា
ក្រុងខមដែលជាដែនដីសុវណ្ណភូមិ និងក្រុងខមមានន័យថាមាសដូចគ្នា ។ ពាក្យ
“ខម” ក្លាយមកពីពាក្យ“កម”ប្រែថាមាស ។
ដោយខ្មែរចង់រក្សាតម្លៃឥទ្ធិរិទ្ធិរបស់ខ្លួនដែលធ្លាប់ល្បីល្បាញខ្លាំងពូកែកាលពីជំនាន់ “កុមេរុរាជ” ដែលជាបឋមវង្សគ្រប់គ្រងក្រុង “ខម” ហើយប្រែក្លាយឈ្មោះពី “ កម ឬខម មកជា កុមេរុ ឬខមេរុ” យូរៗទៅក្លាយជា “ក្មេរ រួច “ខ្មែរ” ។
កម > ខម > កមេរុ
> ខមេរុ > ក្មេរ > ខ្មែរ
កម+ពុជា > កម្ពុជា
១២. ទស្សនលោក ឈឹម ក្រសេម ៖ ខ្មែរយើងដើមឡើយ មុនពេលដែលផ្សាយមកនៅក្នុងកម្ពុជរដ្ឋ
អាស្រ័យនៅក្នុង កុមរុ រដ្ឋនោះៗជាប្រទេសខ្មែរពីបុរាណកាលមក ។
លោកចងមានន័យថាពាក្យខ្មែរក្លាយពីពាក្យ
“កុមេរុ” ដែលជាឈ្មោះ
និងប្រទេសរបស់ខ្លួនកាលរស់នៅប្រទេសឥណ្ឌាមកម្លេះ ។
កុមេរុ > ក្មេរ > ខ្មែរ
១៣. ទស្សនលោក ហ្សក់ សឺដេស (G.Coedes)៖ លោកយល់ថាពាក្យ “ខ្មែរ” ប្រហែលកើតមកជាការផ្សំរវាងឈ្មោះ កម្ពុ និង មេរា
ដោយផ្អែកទៅលើរឿងព្រេងក្នុងសិលាចារឹក បក្សីចាំក្រុងបក្សីចាំក្រុងស.វទី១០ ។
ដែលបាននិទានពីស្ដេចខ្មែរមានដើមកំណើតមកពី “ឥសីកម្ពុស្វយម្ភុវ និង នាងទេពអប្សរមេរា” ។
កម្ពុ+មេរា > កម្ពុ+មេរ > កម្ព+មេរ > ក័ម+មេរ > កមេរ > ក្មេរ > ខ្មែរ
១៤. ទស្សនលោក វរសេនីយ៍ឯក ហ្សេរីនី ៖ លោកថាពាក្យ “កម្ពុ”ក្លាយមកពីពាក្យ “លេស្តៃ”ជាពាក្យក្រិកមានន័យថា
“ចោរ ឬចោរសមុទ្រ”លោកបានរំលឹកទៀតថាពាក្យ “កម្ពុ” ដែលមាននៅក្នុងសិលាចារឹកជាឈ្មោះរបស់ទេវៈបុព្វបុរសរបស់ “កម្ពុស្វ័យម្ភុ” មានន័យថាកើតឡើងដោយខ្លួនឯង ។
ពាក្យនេះជាភាសាសំស្ក្រឹតមានន័យថា
“ចោរ ឬចោរសមុទ្រ” ។ ហេតុនេះទើបលោកសន្និដ្ឋានថាពាក្យ
ក្រិក “លេស្ដៃ” ត្រូវនឹងពាក្យ “កម្ពុ” លោកបានបន្ថែមទៀតថានៅស្រុកនេះ
អ្នកស្រុកប្រកបមុខរបរជាចោរសមុទ្រ ឬពុំនោះទេក៏ត្រូវជាកូនចៅមេចោរសមុទ្រដែរ ។
v
ស្រាវជ្រាវដោយ៖ ឈិន ចណ្ឌី
v
រក្សាសិទ្ធ
No comments:
Post a Comment