Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Wednesday, July 3, 2019

I. ប្រវត្តិបុរសកំពូលមហាត្មៈគន្ធី


..ប្រវត្តិរូប

        មហាត្មៈគន្ធី (Mohandas Karamchand Gandhi) ច្រើនតែនាំគ្នា ហៅថា Mahatma Gandhi) ជាមេដឹកនាំនិងជាអ្នកនយោបាយដែលមានឈ្មោះបោះសំឡេង ជនជាតិឥណ្ឌាគោរពសាសនាហិណ្ឌូ(ព្រាហ្មណ៍)។
មហាត្មៈគន្ធីមានឈ្មោះពេញថា មោហន្តាសការាមច័ន្ទគន្ធី (តែគេចូលចិត្តហៅគាត់ថាមហាត្មៈគន្ធី ) កើតនៅថ្ងៃទី២ ខែ តុលា គ.ស ១៨៦៩ក្នុងរដ្ឋ គុជរាតភាគខាងលិចនៃប្រទេសឥណ្ឌា ឪពុករបស់គាត់មានប្រពន្ធច្រើននាក់ហើយគាត់ជាកូនប្រពន្ធទី៤។ ក្នុងគ.ស១៨៨៣ ខែ ឧសភា គន្ធីមានអាយុ១៣ឆ្នាំ ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយក្មេងស្រីម្នាក់ឈ្មោះ កស្រ្តូបា ដែលមានអាយុច្រើនជាងគាត់ប្រហែលត្រឹមតែ៦ខែប៉ុណ្ណោះ ហេតុផលដែលធ្វើឲ្យគន្ធីរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេងដូច្នេះ មកពីប្រពៃណីប្រចាំតំបន់របស់គាត់និយមឲ្យក្មេងៗឆាប់រៀបការនិងគ្នា។ គន្ធីមានសេចក្តីសុខនិងជីវិតអាពាហ៍ពិពាហ៍របស់គាត់យ៉ាងខ្លាំង រហូតដល់ទទួលបានបុត្រធីតារួមទាំងអស់ចំនួន៥នាក់តែកូនម្នាក់ក្នុងចំណោមនោះក៏បានបាត់បង់ជីវិតតាំងតែនៅជាទារកម្លេះ ដូច្នេះហើយគាត់នៅសល់កូនតែ៤នាក់ប៉ុណ្ណោះ។
        ក្នុងគ.ស១៨៨៨ ជាឆ្នាំដែលកូនច្បង(មិនរាប់បញ្ចូលកូនដែលស្លាប់កាលពីនៅទារកផងទេ)របស់គាត់បានចាប់កំណើតឡើងនិងជាឆ្នាំដែលគ្រួសាររបស់គាត់បានបញ្ជូនគាត់ទៅសិក្សាវិជ្ជាច្បាប់នៅប្រទេសអង់គ្លេស ដោយមុននឹងធ្វើដំណើរទៅគាត់បានសន្យានឹងម្តាយគាត់ថានឹងមិនទទួលទានសាច់សត្វ សុរានិងមិនទាក់ទងដោយស្រ្តីភេទផងដែរ ដើម្បីឲ្យមាតាបានកក់ក្តៅនៅក្នុងចិត្ត ហើយក៏ធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស។ ពេលទៅដល់ប្រទេសអង់គ្លេសគន្ធីជួបនឹងបញ្ហាធំក្នុងជីវភាពរស់នៅនៅទីនោះនោះគឺវប្បធម៌ មារយាទនិងសំណង់ផ្សេងៗ ព្រោះនៅទីនោះមិនដូចនៅឥណ្ឌាទេ គន្ធីត្រូវមានការប្រុងប្រយ័ត្នខ្លួនទាក់ទងទៅនឹងមារយាទដែលខ្លួនធ្លាប់ប្រព្រឹត្តកាលនៅឥណ្ឌាគាត់ត្រូសំរបខ្លួន និងបុគ្គលិកលក្ខណៈឲ្យសមស្របទៅនឹងជនជាតិអង់គ្លេស។
        ក្រៅពីនេះអាហារនៅប្រទេសអង់គ្លេសដែលគ្មានជាតិសាច់ ក្នុងសម័យនោះរសជាតិច្រើនតែសាប នឹងទទួលទានសាច់សត្វក៏មិនគួរ ព្រោះបានសន្យានឹងម្តាយរួចទៅហើយ។ បញ្ហាអាហារក៏ចាប់ផ្តើមសាំនៅពេលដែលគាត់បានស្គាល់រសជាតិម្ហូបបួស និងបានទិញសៀវភៅមួយក្បាលសំរាប់ពន្យល់ដល់អ្នក មិនទទួលទានម្ហូបមានសាច់នៅប្រទេសអង់គ្លេសយ៉ាងមានក្តីសុខ ចំណែកទំនៀមទំលាប់និងវប្បធម៌ប្រែប្រួលទៅសន្សឹមៗ និងនៅទីបំផុតបានបញ្ចប់ការសិក្សានិងប្រលងជាប់ជានីតិបណ្ឌិត(បណ្ឌិតច្បាប់) លុះបានជានីតិបណ្ឌិតហើយគាត់ក៏ធ្វើដំណើរត្រលប់មកកាន់ប្រទេសឥណ្ឌាវិញក្នុងគ.ស ១៨៩២ដើម្បីប្រកបអាជីព។នៅក្នុងឆ្នាំដែលគន្ធីត្រលប់មកវិញនោះ ប្រពន្ធរបស់គាត់ក៏បានសំរាលកូនទី២ ទោះបីជាគន្ធីបានបញ្ចប់ការសិក្សាខ្ពង់ខ្ពស់ក៏ដោយ ក៏ការប្រកបអាជីពលើកដំបូងរបស់គាត់ជួបប្រទះតែនឹងភាពលំបាកតោកយ៉ាកវេទនា លុះក្រោយមកមិនយូរប៉ុន្មាន គន្ធីបានទទួលការងារមួយដែលជាកត្តាដ៏សំខាន់ធ្វើឲ្យគាត់ក្លាយជាអ្នកនយោបាយដ៏ដ៏ល្បីល្បាញក្នុងពេលក្រោយមក។
        ការងារដែលគាត់ធ្វើនោះគឺមេធាវីប្រចាំប្រទេសអាហ្រ្វិចខាងត្បូង ព្រោះហេតុនោះហើយបានជាក្នុង គ.ស១៨៩៣ គាត់បានធ្វើដំណើរទៅកាន់ប្រទេសអាហ្រ្វិចខាងត្បូង ពេលទៅដល់ទីនោះគាត់ក៏ទិញសំបុត្ររថភ្លើងជាន់ទី១(First Class)(ជាជាន់ដែលមានផាសុកភាពបំផុតហើយក៏ថ្លៃបំផុតដែរ)ទៅកាន់ក្រុងដែលកូនក្តីត្រូវការតែអ្នកដំណើរនៅជាន់ទី១ជាមួយគ្នាដែលជាជនជាតិស្បែកសមិនពេញចិត្ត ជនជាតិស្បែកខ្មៅដូចជារូបគាត់ដែលមកជិះជាមួយពួកគេ ពួកជនជាតិស្បែកសទាំងនោះក៏ទៅតវ៉ាប្រាប់សន្តិសុខរក្សាសណ្តាប់ធ្នាប់ឲ្យដេញគន្ធីចេញពីជាន់ទី១ សន្តិសុខក៏ដើរមកប្រាប់គាត់ឲ្យប្តូរកន្លែងទៅជាន់ទី៣(ជាន់មិនមានផាសុកភាព តម្លៃក៏ថោកបំផុតទោះជាគន្ធីបានទិញសំបុត្រសំរាប់ជាន់ទី១ដោយត្រឹមត្រូវក៏ដោយ គន្ធីបានបដិសេធចំពោះរឿងនេះ ធ្វើឲ្យជម្លោះនៅក្នុងរថភ្លើងជាន់ទី១កាន់តែតានតឹងឡើងៗ នៅទីបំផុតគាត់ក៏ត្រូវសន្តិសុខនោះធ្វើបាប និងត្រូវបានដេញឲ្យចុះចេញពីរថភ្លើងដោយអ្នកដំណើរជនជាតិស្បែកស ដែលសន្តិសុខរថភ្លើងសំអាងថាទូរថភ្លើងជាន់ទី១ធ្វើឡើងសំរាប់អ្នកដំណើរជនជាតិស្បែកសតែប៉ុណ្ណោះ។
        ហេតុការណ៍នេះធ្វើឲ្យគន្ធីមានការខូចចិត្តយ៉ាងខ្លាំង និងរឹតតែខូចចិត្តខ្លាំងជាងនេះទៅទៀតគឺនៅពេលគាត់បានដឹងថា ជនជាតិស្បែកខ្មៅគ្រប់គ្នាត្រូវបានជនជាតិស្បែកសនៅអាហ្រ្វចខាងត្បូងប្រមាថមើលងាយ ចាប់តាំងពីពេលនោះមកគន្ធីបានក្រោកឈរដើម្បីទាមទារសិទ្ធិសេរីភាពឲ្យដល់ជនជាតិស្បែកខ្មៅនៅអាហ្រ្វិចខាងត្បូង គាត់ដឹងថាការតស៊ូលើកនេះនឹងមិនចប់ងាយៗទេ ដូច្នេះគាត់ក៏ធ្វើដំណើរទៅកាន់ឥណ្ឌាវិញនៅក្នុង គ.ស ១៨៩៦ ដើម្បីនាំគ្រួសាររបស់គាត់មករស់នៅអាហ្រ្វិចខាងត្បូងនឹងគាត់ បន្ទាប់មកក៏ត្រឡប់មករស់នៅជាមួយគ្រួសារនៅឥណ្ឌាវិញ ក្នុងឆ្នាំ១៨៩៧ រហូតដល់មានកូន២នាក់ទៀត។ ក្នុងឆ្នាំ១៩០១ គន្ធីបានធ្វើដំណើរទៅកាន់វិញដើម្បីប្រកបរបរចញ្ចិមជីវិត តែមានការអង្វរករសូមការជួយសង្រ្គោះពីប្រជាជនឥណ្ឌានៅអាហ្វ្រិចខាងត្បូង គាត់បានធ្វើដំណើរទៅកាន់អាហ្រ្វិច ខាងត្បូងវិញដើម្បីតស៊ូនឹងបញ្ហានេះនៅគ ស ១៩០២ តែការតស៊ូរបស់គាត់លើកមុនៗហាក់ដូចជាមិនសូវទទួលបានផលល្អប៉ុន្មានទេ ដូច្នេះហើយបានជានៅលើកនេះគាត់ផ្លាស់មកប្រើយុទ្ធសាស្រ្ត ថ្មីហៅថា"សត្យានុគ្រោះ"គឺការមិនរួមដៃនិងច្បាប់ដែលមិនមានយុត្តិធម៌ ដោយគ្មានការប្រើកំលាំងយុទ្ទសាស្រ្តនេះបានទទួលផលយ៉ាងគាប់ប្រសើរ ធ្វើឲ្យគន្ធីដឹងថាការតស៊ូដោយអំពើអហឹង្សាបានផលល្អជាងអ្វីដែលគាត់បានគិតទុកទៅទៀត យុទ្ធសាស្រ្តដ៏ជាក់លាក់នេះធ្វើឲ្យការទាមទាររកយុត្តិធម៌របស់គាត់ទទួលបានផលល្អ គាត់ក៏នៅអាហ្រ្វិចខាងត្បូងដើម្បីបន្តការទាមទារយុត្តិធម៌ រហូតដល់ឆ្នាំ១៩១៤ គាត់បានធ្វើដំណើរចាកចេញពីអាហ្រ្វិចខាងត្បូង។ គាត់ត្រឡប់មកដល់ឥណ្ឌានាទីក្រុងបម់បៃ នៅគ ស ១៩១៥គាត់បានសំរេចចិត្តលះបង់ចោលនូវការស្លៀកពាក់តុបតែងកាយបែបលោកខាងលិច ដែលខ្លួនធ្លាប់អនុវត្តកន្លងមកហើយត្រឡប់មកស្លៀកពាក់តុបតែងបែបដើមតាមរបៀបរបស់រដ្ឋជុគរាត និងពេលធ្វើដំណើរត្រលឡប់មក ជនជាតិឥណ្ឌារាប់ពាន់អ្នកនាំគ្នាចេញទៅស្វាគមន៍យ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្មានថ្ងៃក្រោយមកគាត់បានទៅរកភិន្រ្ទនាថថាកុរ កវីឯកជាតិឥណ្ឌា ភិន្រ្ទនាថនេះហើយដែលបានដាក់ឈ្មោះឲ្យគន្ធីថា "មហាត្មៈ" ដែលមានន័យថាអ្នកមានចិត្តប្រសើរ ក្រោយពីនោះគន្ធីបានធ្វើទស្សនកិច្ចទូទាំងប្រទេសឥណ្ឌា ដើម្បីឲ្យឃើញភាពជាក់ស្តែងក្នុងប្រទេសអស់រយៈពេល១ឆ្នាំ។
        បុរសម្នាក់នេះបានព្យាយាមលើកតម្កើងមនុស្សវណ្ណៈទាបបំផុតដែលហៅថាពួក
ប៉ះពាល់ខ្លួនមិនបាន(untouchable) តែក៏ព្យាយាមកំចាត់ពួកនេះចេញពីសាសនាហិណ្ឌូ។ មហាត្មៈគន្ធីសម្តែងខ្លួនជាបដិបក្សចំពោះវិទ្យាសាស្ត្រសម័យថ្មីតែព្រមឲ្យពេទ្យធ្វើការវះកាត់ព្រមប្រើឆ្នាំងរក្សាកម្តៅហើយនឹងព្រមប្រើប្រាស់វែនតា។ បុរសម្នាក់នេះព្យាយាមផ្សារភ្ជាប់រវាងសាសនាហិណ្ឌូជាមួយនឹងសាសនាអ៊ីស្លាមឲ្យចូលគ្នាជាធ្លុងមួយតែក៏មិនព្រមឲ្យនរណាម្នាក់ក្នុងគ្រួសារគាត់ក្លាយជាអ៊ីស្លាម។ តែទោះជាយ៉ាងណាក៏ដោយមានសេចក្តីពិតដែលត្រូវទទួលរ៉ាប់រងទាំងអស់គ្នាថា មហាត្មៈគន្ធី ជារដ្ឋបុរសដ៏សំខាន់បំផុតរបស់ឥណ្ឌា។ ពាក្យថា រដ្ឋបុរស អាចមិនល្មមគ្រប់គ្រាន់រឺមិនត្រឹមត្រូវក្នុងការប្រើជាមួយបុរសម្នាក់នេះ ជួនកាលយើងអាចត្រូវប្រើពាក្យថា God
        ក្នុងប្រវត្តិកាណ៍របស់ឥណ្ឌាបើលើកលែងព្រះពុទ្ធចេញហើយក៏មិនមាននរណាសំខាន់ស្មើនឹងមហាត្មៈគន្ធីអាសោកមហារាជក្តីអាក់បារ៍មហាម៉ូកុលក្តី បើប្រៀបជាមួយនឹងមហាត្មៈគន្ធីហើយនោះឃើញថាឆ្ងាយគ្នាខ្លាំងណាស់ឥទ្ធិពលរបស់បុរសម្នាក់នេះធ្វើឲ្យជនជាតិឥណ្ឌាគោរពស្រឡាញ់ហួស នឹងពណ៌នាបាន។ មានមនុស្សជាច្រើនម៉ឺននាក់អាចលុតជង្គង់ចុះថើបដីដែលមានស្នាមដានជើងមហាត្មៈគន្ធីដើរឆ្លងកាត់ទៅ។ មនុស្សជាច្រើនពាន់នាក់អាចធ្វើដំណើរដោយជើងអស់ចម្ងាយផ្លូវ ២០ មៃល៍ ដើម្បីឲ្យបានឃើញរទេះភ្លើងដែលមហាត្មៈគន្ធីធ្វើដំណើរដោយមិនចាំបាច់ឃើញមហាត្មៈគន្ធីឡើយ ហើយមិនមែនព្រោះចង់ឃើញភាពស្រស់ស្អាតអ្វីរបស់រទេះភ្លើងនោះទ ព្រោះមហាត្មៈគន្ធីមិនដែលមានរថយន្តពិសេសផ្ទាល់ខ្លួនមហាត្មៈគន្ធីតាមធម្មតាធ្វើដំណើរតាមរទេះភ្លើងថ្នាក់ទី៣លាយឡំជាមួយនឹងមនុស្សក្រីក្រ។ រូបថត និងរូបបោះពុម្ភរបស់មហាត្មៈគន្ធី បិទនៅតាមគេហដ្ឋានតាមផ្ទះសម្បែង តាមខ្ទមជាច្រើនលានកន្លែង មនុស្សដែលឈឺចាប់គ្រុនរងារ ព្យាយាមយកដៃ ទៅស្ទាបរូបមហាត្មៈគន្ធីដើម្បីសុំឲ្យជាសះស្បើយ។ មនុស្សជាច្រើនលានងើយមុខឡើងមើលទៅលើផ្ទៃមេឃពេលគេពោលរឺបានឮនរណានិយាយឈ្មោះមហាត្មៈគន្ធី។ នឹងរកនរណាម្នាក់នាសម័យថ្មីដែលមានឥទ្ធិពលលើបេះដូងមនុស្សស្មើនឹងបុរសម្នាក់នេះមិនអាចរកបានឡើយដោយសម្តីត្រឹមមួយម៉ាត់ ឬដោយការលើកម្រាមដៃត្រឹមតែមួយ មហាត្មៈគន្ធីអាចធ្វើឲ្យជនជាតិឥណ្ឌាច្រើនលាននាក់ចលាចលទូទាំងប្រទេសឥណ្ឌាបាន។
        នាមដើមរបស់បុរសម្នាក់នេះគឺ មោហ័នទាសក្រមច័ន្ទគន្ធី កើតនៅរដ្ឋផូបានឌើរ៍ ក្រុងកតិយវ៉ាក កាលពីថ្ងៃទី ២ តុលា គ.ស ១៨៦៩ ទាំងជីតានិងបិតាធ្លាប់ធ្វើជាអគ្គមហាសេនាបតីនៃរដ្ឋដែលបានពោលមកនោះ ដែលសម្តែងឲ្យឃើញថាឋានៈរបស់មហាត្មៈគន្ធីមិនមែនក្រីក្រឡើយ ។ចំនុចដែលគួរសង្កេតគឺមហាត្មៈគន្ធីមានព្រឹត្តិការណ៍ផ្ទុយគ្នានឹងបុគ្គលសំខាន់ផ្សេងៗទៀតដែល បានពោលមកខាងដើម ពោលគឺរដ្ឋបុរសគ្រប់គ្នាដែលបានពោលមកខាងដើមនោះចាប់ផ្តើមជីវិតដោយភាពក្រីក្រតោកយ៉ាកមកមានឋានៈរុងរោចន៍ឧត្តង្គឧត្តមក្នុងបច្ចុប្បន្ន តែមហាត្មៈគន្ធីចាប់ផ្តើមជីវិតដោយភាពស្តុកស្តម្ភ ហើយក៏លះបង់សម្បត្តិរហូតអស់ពីខ្លួនដល់ថ្នាក់ទៅរវៃកប្បាសត្បាញសំពត់ស្លៀកដណ្តប់ដោយខ្លួនឯង។
        រឿងរ៉ាវរបស់បុរសម្នាក់នេះ យើងអាចរកបានដោយមានប្រវត្តិដែលគាត់សរសេរទុកខ្លួនឯង ហើយសម្រាប់អ្នកមានសីលសត្យដូចមហាត្មៈគន្ធីនេះ ប្រវត្តិដែលគាត់សរសេរខ្លួនឯងរមែងមានភាពគួរជឿបាន។ គាត់បានសរសេរទុកថាកាលពីក្មេង មានមិត្តភក្តិណែនាំថាជនជាតិឥណ្ឌាជា ជនជាតិទន់ខ្សោយព្រោះមិនទទួលទានសាច់សត្វចំណែកជនជាតិអង់គ្លេសរឹងមាំរហូតអាចគ្រប់គ្រងឥណ្ឌាបានព្រោះពួកអង់គ្លេសទទួលទានសាច់សត្វ។ ពេលបានស្តាប់ដូច្នោះគន្ធីក៏សាកល្បងទទួលទានសាច់ពពែបន្តិចលមើល៍ ដោយសារគាត់មិនដែលទទួលទានសាច់សត្វសោះ ទើបធ្វើឲ្យរាកមួល លុះដល់ពាក់កណ្តាលយប់ក៏សុបិនថា ពពែទាំងមូលចូលទៅរើបម្រាស់នៅក្នុងពោះតាំងពីពេលនោះមកក៏លែងទទួលទានសាច់សត្វទៀតជារៀងរហូត។
        លុះអាយុបាន ១៣ ឆ្នាំ គន្ធីក៏រៀបអាពាហ៍ពិពាហ៍មុននឹងរៀបអាពាហ៍ពិពាហ៍នោះ គន្ធីធ្លាប់មានគូរដណ្តឹងរួចមកហើយដល់ទៅ ៣ នាក់តែគូរដណ្តឹងទាំងនោះបានស្លាប់ចោលអស់ មកបានរៀបអាពាហ៍ពិពាហ៍ជាមួយគូរដណ្តឹងអ្នកទី ៤។ ពេលរៀបអាពាហ៍ពិពាហ៍កូនក្រមុំមានអាយុ ១០ ឆ្នាំនៅមិនទាន់ចេះអានអក្សរនៅឡើយ។ គន្ធីសរសេរទុកថា តាំងចិត្តនឹងបង្រៀនអក្សរដល់ភរិយា តែមិនមានពេលវេលាៗបានកន្លងមកដល់ទៅជាង ៥០ឆ្នាំហើយគន្ធីក៏នៅតែគ្មានពេលបង្រៀនអក្សរភរិយាដដែល។ ភរិយាព្យាយាមអានសរសេរបានបន្តិចបន្តួចតែក៏នៅមិនអាចពោលបានថាចេះអក្សរ។
        ពេលអាយុបាន ១៥ ឆ្នាំក៏មានកូនប្រុសម្នាក់តែមានជីវិតមិនយូរប៉ុន្មានក៏ស្លាប់ទៅបិតារបស់គន្ធីក៏អនិច្ចកម្មក្នុងពេលជិតៗគ្នា។ គន្ធីបានទទួលការសិក្សាតមករហូតបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យអាហ៍មេដាប័តហើយបានសម្រេចចិត្តថានឹងទៅសិក្សាវិជ្ជាផ្នែកច្បាប់តនៅឯទី ក្រុងឡុងដ៍។ គន្ធីត្រូវធ្វើដំណើរដោយរទេះដល់ទៅ ៥ ថ្ងៃដើម្បីទៅសុំអនុញ្ញាតអ៊ុំដែលជាមេគ្រួសារក្នុងវេលានោះ លុះបានទទួលការអនុញ្ញាតពីអ៊ុំឲ្យទៅសិក្សានៅទីក្រុឡុងដ៍បានហើយក៏ត្រូវមាតាបង្ខំឲ្យប្តេជ្ញាចិត្តថានឹងមិនទទួលទានសាច់សត្វ នឹងមិនផឹកសុរាហើយនឹងមិនរួមបវេណីជាមួយស្ត្រីណាម្នាក់ក្នុងកំឡុងពេលដែលចាកចេញពីឥណ្ឌា។ គន្ធីបានធ្វើដំណើរដល់ទីក្រុងឡុងដ៍ក្នុងថ្ងៃទី ៤ កញ្ញាគ.ស ១៨៨៨ ខណៈពេលនោះគន្ធីមានអាយុ ១៩ ឆ្នាំ។ គន្ធីសិក្សានៅក្នុងទីក្រុងឡុងដ៍ ៣ ឆ្នាំ ក៏ត្រឡប់មកឥណ្ឌាវិញតាំងការិយាល័យមេធាវីឡើងនៅឯទីក្រុងប៊ុមបៃ ធ្វើការសាកល្បង ២ ឆ្នាំមានអារម្មណ៍ថាមិនសូវបានផល ក៏ធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ព.ស២៤៣៦។ ការទៅគ្រានេះក៏ព្រោះនៅអាហ្វ្រិកាខាងត្បូងមានមនុស្សជនជាតិឥណ្ឌារស់នៅទីនោះយ៉ាងសន្ធឹកសន្ធាប់ហើយមានសង្ឃឹមថា នឹងប្រកបអាជីពជាមេធាវីបានល្អជាងនៅឥណ្ឌា។
        រឿងរ៉ាវរបស់មហាត្មៈគន្ធីនៅអាហ្វ្រិកខាងត្បូងជារឿងល្វីងជូរចត់បំផុតក្នុងជីវិតត្រូវគេទាត់ធាក់វាយតប់គប់ក្រវេង ត្រូវគេប្រទុស្តរ៉ាយ ប្រមាថមើលងាយមើលថោកគ្រប់បែបគ្រប់យ៉ាង តែតមកក៏អាចសាងខ្លួនបានហើយក្លាយជាមេធាវីដែលមានកេរ្តិ៍ឈ្មោះ បានទទួលការនិយមចូលចិត្ត មានចំណូលពីការធ្វើជាមេធាវី គិតជាប្រាក់ខ្មែរមួយឆ្នាំប្រហែល ៥ លានរៀល ដែលចាត់បានថាជាចំនួនច្រើនណាស់ហើយក្នុងពេលនោះ តែព្រឹត្តិការណ៍ដែលត្រូវគេប្រមាថមើលងាយមកនោះធ្វើឲ្យគន្ធីចាប់ផ្តើមមានគំនិតថ្មី។ ជីវិតនៅអាហ្វ្រិកាខាងត្បូងជាការចាប់ផ្តើមជីវិតថ្មីរបស់ មហាត្មៈគន្ធី ដែលធ្វើឲ្យគន្ធីក្លាយជាទីគោរពបូជារបស់ជនជាតិឥណ្ឌា ហើយជាមូលហេតុឲ្យកើតរហស្សនាមថា
មហាត្មៈ ឡើងតាំងពីពេលនោះមក។ គន្ធីឈប់ធ្វើជាមេធាវីយកប្រាក់ដែលរកបានទាំងអស់មកតាំងនិគមក្សេត្រករឲ្យដល់ជនជាតិឥណ្ឌាដែលក្រីក្រសាងរោងពុម្ពកាសែត ឈ្មោះថា Indian Opinion ហើយនឹងតែងសៀវភៅរឿងឥស្សរភាពរបស់ជនជាតិឥណ្ឌា ផ្សព្វផ្សាយលទ្ធិជាតិនិយម និងចាប់ផ្តើមប្រើវិធី Non -Violence តាំងតែពីពេលនោះរៀងមកក្នុងរវាងនេះ គន្ធី ត្រូវបានចាប់បីដង។ គន្ធីរស់នៅអាហ្វ្រិកខាងត្បូងដល់ទៅ ២១ ឆ្នាំហើយត្រឡប់មកឥណ្ឌាវិញនៅឆ្នាំ ព.ស ២៤៥៧ ដែលជាឆ្នាំដំបូងនៃសង្រ្គាមពិភពលោកលើកទី ១ គន្ធី មានអាយុ ៤៥ ឆ្នាំ។
        តាមបកតិមហាត្មៈគន្ធីភ្ញាក់ពីដំណេកម៉ោង ០៤.៣០ នាទី ពេលសូត្រមន្តរួចហើយក៏ចេញដើរ។ ការធ្វើដំនើររបស់មហាត្មៈគន្ធីជាការដើរយ៉ាងរួសរាន់ លឿនរហូតអ្នកដែលទៅជាមួយត្រូវរត់តាម។ ការដើរយ៉ាងលឿននៅពេលព្រឹកព្រហាមដូច្នេះជាកិច្ចវត្តដែលមិនអាចខាតបានទោះភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណាក៏ត្រូវចេញដើរ។ ក្នុងពេលដែលមហាត្មៈគន្ធីទៅទីក្រុងឡុងដ៍ក្នុងពេលដែលមានឥទ្ទិពលខ្លាំងហើយនោះ ក៏ចេញដើរនៅព្រឹកព្រហាមដូចគ្នាដែររហូតខាងប្រទេសអង់គ្លេសឲ្យអ្នកស៊ើបអង្កេតពីរនាក់ចាំរត់តាមទៅការពារ។ ការសូត្រមន្តក៏ជាកិច្ចវត្តសំខាន់ដែលត្រូវសូត្រពីរពេល គឺពេលព្រះអាទិត្យអរុណោទ័យ និងពេលព្រះអាទិត្យអាទិត្យអស្តង្គត។ ក្នុងគ្រាដែលទៅទីក្រុងឡុងដ៍នោះ កំពុងអង្គុយប្រជុំនៅជាមួយនឹងបុគ្គលសំខាន់របស់អង់គ្លេស ក្នុងបន្ទប់ប្រជុំកម្មការ សភាតំណាងរាស្ត្រនៅឡើយលុះវេលាព្រះអាទិត្យអស្តង្គព្រលប់សន្ធយាមហាត្មៈគន្ធីក៏លុតជង្គង់ចុះហើយសូត្រមន្ត ការប្រឹក្សាក្នុងទីប្រជុំត្រូវបានបញ្ឈប់ គ្រប់គ្នាអង្គុយយ៉ាងស្ងៀមស្ងាត់ ពេលមហាត្មៈគន្ធីសូត្រមន្តរួចត្រឡប់មកអង្គុយលើកៅអីជាថ្មី ទើបដំណើរការប្រជុំតទៅទៀត។ ការសូត្រមន្តពេលល្ងាចក្នុងខណៈដែលមហាត្មៈគន្ធីនៅឥណ្ឌានោះជាពិធីដ៏ធំមួយ ព្រោះមនុស្សដែលនៅជាមួយមហាត្មៈគន្ធីគ្រប់គ្នាចូលរួមសូត្រផងដែរអ្នកស្រុក ទោះនៅទីឆ្ងាយក៏មកសូត្រព្រមជាមួយនឹងគន្ធី។ ការសូត្រមន្តក្នុងព្រឹត្តិការណ៍ដូច្នេះ មានអានុភាពណាស់ ដល់ថ្នាក់ថាមានមនុស្សបរទេសផ្សេងជាតិផ្សេងសាសនានៅក្នុងទីនោះក៏តែងចូលរួមធ្វើការគោរពផងដែរ។ ជនជាតិជប៉ុន ហើយនឹងសូម្បីតែជនជាតិអង់គ្លេសក៏ធ្លាប់ត្រូវចូលរួមធ្វើពិធីសូត្រមន្តព្រមគ្នាជាមួយ មហាត្មៈគន្ធីនេះដែរ។
        ថ្ងៃច័ន្ទជាថ្ងៃស្ងៀមស្ងាត់ គឺមិននិយាយអ្វីសូម្បីមួយមាត់ក្នុងថ្ងៃនោះ ទោះបីមានហេតុការណ៍ សំខាន់ពុះក្តៅប៉ុណ្ណាក៏គ្មាននរណាអាចធ្វើឲ្យមហាត្មៈគន្ធីនិយាយក្នុងថ្ងៃច័ន្ទបាន។ ខណៈទៅរួមប្រជុំនៅទីក្រុងឡុងដ៍ម្តងនោះចៃដន្យមានការប្រជុំនៅថ្ងៃច័ន្ទ មហាត្មៈគន្ធីចូលទៅប្រជុំដែរ តែមិននិយាយអ្វីឡើយ ដល់ពេលចាំបាច់ខ្លាំងមែនទែនក៏សរសេរដាក់ក្រដាសឲ្យលេខាអានឲ្យទីប្រជុំស្តាប់ជំនួសពាក្យនិយាយ។
        គន្ធីធ្វើការច្រើនណាស់ ដូចបុគ្គលសំខាន់ៗទាំងឡាយ ទទួលសិស្ស និងអ្នកចូលមករកបាន មិនឈប់ឈរ ពាក្យសម្តីក្នុងរឿងសំខាន់ៗ គ្រប់មាត់ៗ មានអ្នកចាំកត់យកទៅចុះការសែត រហូត អាចពោលបានថាគ្មានសម្តីមួយមាត់ណារបស់មហាត្មៈគន្ធីដែលជ្រុះចោលទទេ។ គាត់ឧស្សាហ៍សរសេរសំបុត្រទាក់ទងអ្នកនោះអ្នកនេះទូទាំងពិភពលោក។ វិធីឈប់សម្រាករបស់មហាត្មៈគន្ធីគឺយកខ្លួនទៅចុះត្រាំទឹកក្តៅប្រហែល ៤០ នាទី ហើយទឹកនោះគឺជាទឹកដែលក្តៅខ្លាំង ក្នុងពេលដែលត្រាំទឹកក្តៅនេះក៏អានសៀវភៅជាបណ្តើរផងដែរ។ ការងារដែលមហាត្មៈគន្ធី ចូលចិត្តបំផុតគឺមើលថែរទំនុកបម្រុងភូមិដែលនៅឆ្ងាយភាពជឿនលឿន ដោយគាំទ្រឲ្យធ្វើការរវៃកប្បាសត្បាញ សំពត់ដែលសូម្បីមហាត្មៈគន្ធីក៏ធ្វើដោយខ្លួនឯង ឲ្យមនុស្សក្នុងភូមិបានទទួលការសិក្សានៅពេលទំនេរ និងទំនុកបម្រុងសុខាភិបាល ព្រមទាំងបបួលឲ្យប្រកបឧស្សាហកម្មក្នុងគ្រួសារ។
        ណាប៉ូលេអុង ជាមនុស្សដែលមានសមត្ថភាពក្នុងរឿងដេកលក់ គឺអាចលក់ក្នុងពេលដែលត្រូវការលក់ និងភ្ញាក់ពេលដែលត្រូវការភ្ញាក់ មហាត្មៈគន្ធីជួនកាលអាចមានសមត្ថភាពជាងនប៉ូលេអុង។ មហាត្មៈគន្ធីអាចនិយាយថាខ្ញុំត្រូវការដេកបាន ២០ នាទី រួចហើយមហាត្មៈគន្ធីក៏លក់ភ្លាមដោយមិនថាក្នុងទីណា ឬមានសំឡេងអ៊ឺងកងប៉ុណ្ណា ហើយលុះគ្រប់ ២០នាទីក៏ភ្ញាក់ឡើងបានពួកបរិវារដឹងច្បាស់ថាក្នុងការធ្វើដំណើរតាមរថភ្លើងនោះមហាត្មៈគន្ធីអាចលក់បានក្នុងរយៈវេលាមិនដល់មួយនាទីក្រោយពេលដែលឡើងទៅលើរទេះភ្លើងរួចហើយ។ ពេលបិតារបស់នេរូហ៍អនិច្ចកម្ម គន្ធីទៅចូលរួមបុណ្យសពដែរ តាមផ្លូវត្រឡប់មកវិញបានសម្រានលក់នៅក្នុងរថយន្ត កើតឧបត្តិហេតុ ក្រឡាប់ឡានខ្លួនមហាត្មៈគន្ធីខ្ទាតចេញពីឡាន អ្នកដែលមកជាមួយប្រញាប់ទៅមើល មហាត្មៈគន្ធីកំពុងសម្រានលក់នៅឡើយ។
        រឿងដូច្នេះមិនចម្លែកអ្វី សម្រាប់អ្នកដែលជំនាញចិត្តវិទ្យា អ្នកចិត្តវិទ្យារមែងជ្រាបថាការដេកលក់របស់អ្នកដែលបានហ្វឹកហាត់ ខាងចិត្តវិទ្យានោះ មិនដូចការដេកលក់របស់មនុស្សធម្មតាតែ យ៉ាងណាក៏ដោយសមត្ថភាពក្នុងការដេកលក់ពេលណាក៏បាន ក្នុងការភ្ញាក់ពេលណាក៏បាននោះជាលក្ខណៈរបស់អ្នកដែលមានសមាធិខ្លាំងក្លាហើយជាលក្ខណៈរបស់ភាពរឹងមាំផ្នែកកំលាំងចិត្តផងដែរ។
        មហាត្មៈគន្ធីមានកូនប្រុស ៤ នាក់ ហើយចាប់តាំងពីមហាត្មៈគន្ធីមានអាយុបាន ៣១ ឆ្នាំក៏ប្រព្រឹត្តព្រហ្មចារីយ៍មិនប៉ះពាល់ស្ត្រីភេទខាងផ្លូវកាមគុណទៀតឡើយ តែជាមនុស្សមានស្នេហ៍ក្នុងខ្លួនព្រោះមិនថាបុរសឬស្តី្រពេលបានឃើញគាត់ហើយក៏មិនអាចទប់ទល់មិនឲ្យស្រលាញ់គាត់បានទាំងដែលរូបរាង្គមុខមាត់របស់មហាត្មៈគន្ធី ក៏មិនបានស្អាតបាតស្រស់     សង្ហាអ្វី ស្នេហ៍ក្នុងខ្លួនបុរស ម្នាក់នេះធ្វើឲ្យបុរសស្ត្រីឈ្លក់វង្វេងស្រលាញ់បានជានិច្ច។ ក្នុងកាលដែលស៊ើរ៍ស៊ែមូអេលហរ៍ ជារដ្ឋមន្ត្រីម្នាក់របស់ឥណ្ឌាដល់ថ្នាក់ប្រាប់ឲ្យឡរ៍តវិលលិងតាន់ដែលបានទទួលតំណែងមកជាឧបរាជថ្មីរបស់ឥណ្ឌាថា ឲ្យព្យាយាមកុំជួបចចារជាមួយមហាត្មៈគន្ធី ព្រោះបើបានឃើញហើយនឹងទប់មិនឲ្យកើតសេចក្តីស្រលាញ់មិនបាន។
        លក្ខណៈម្យ៉ាងទៀតដែលភាសាអងគ្លេសហៅថា
Simplicity ដែលមានន័យស្រដៀងថាជា ការធ្វើខ្លួនឲ្យជាមនុស្សចិញ្ចឹមងាយ លក្ខណៈដូច្នេះមាននៅក្នុងខ្លួនមហាត្មៈគន្ធីរកនរណាប្រៀបផ្ទឹមពុំបាន ហើយលក្ខណៈនេះមិនមែនទើបមានមកពេលក្រោយដែលគាត់បានក្លាយជាមហាត្មៈហើយទេ តាមពិតជាលក្ខណៈដែលមានមកតាំងតែពីនៅកម្លោះម៉្លេះ។
        គ្រាមួយធ្វើដំនើរទៅតាមរទេះភ្លើងជាមួយភរិយាហើយជិះថ្នាក់ទី ៣ តាមទម្លាប់ ភរិយាទៅប្រើបន្ទប់ទឹកថ្នាក់ទី ២ ព្រោះបន្ទប់ថ្នាក់ទី ៣ មិនទំនេរ ភ្នាក់ងាររទេះភ្លើង ក៏អនុញ្ញាតហើយ តែគន្ធីមិនព្រមឲ្យរងចាំប្រើបន្ទប់ថ្នាក់ទី៣ ប្រកែកគ្នាជាយូររហូតឃើញថាចាំបាច់មែនទែនទើបព្រមឲ្យប្រើ។
        គ្រាមួយធ្វើដំនើរដោយកប៉ាល់សមុទ្រ ឃើញមិត្តម្នាក់មានកែវយឺត (Binoculars) ដែលមានតម្លៃខ្ពស់គន្ធីនិយាយហាមមិនឲ្យមិត្តភក្តិប្រើកែវយឺតថ្លៃដូច្នោះ ព្រោះជាការខ្ជះខ្ជាយដោយមិនចាំបាច់ព្យាយាមនិយាយអូសទាញចិត្តរហូតមិត្តម្នាក់នោះបោះចោលកែវយឺតទៅក្នុងសមុទ្រ។ ពេលត្រូវចាប់ឃុំឃាំងនៅអាហ្វ្រិកគន្ធីធ្វើការបោសសម្អាតគុកដោយខ្លួនឯងភ្នាក់ងារគុកបញ្ជូនមនុស្សមកធ្វើឲ្យដោយលើកតម្កើងគន្ធីជាអ្នកទោសនយោបាយក៏មិនព្រម។
        គ្រាមួយនៅផ្ទះមានអ្នកដទៃមកស្នាក់នៅជាមួយគន្ធីលាងកន្ថោបស្សាវៈរបស់អ្នកដែលមកស្នាក់នៅជាមួយនោះដោយខ្លួនឯង។ តាំងពីណីពីណាមកគន្ធីតែងបោកគក់សំពត់អាវរបស់ខ្លួនឯងជានិច្ច រហូតនៅទីបំផុតក៏ហាត់កាត់សក់ដោយខ្លួនឯង។ គ្រាមួយកំពុងដើរនៅស្ថានីយ៍រថភ្លើងជនជាតិអងគ្លេសម្នាក់យល់ច្រឡំថាជាគុលីជញ្ជូនរបស់ទើបស្រែកហៅឲ្យមកលើកវ៉ាលីគន្ធីក៏ទៅលើកវ៉ាលីឲ្យយ៉ាងរៀបរយ។
        មូលហេតុសំខាន់ដែលឲ្យកើតអំនាចរបស់មហាត្មៈគន្ធីមាន ម្យ៉ាងទៀតគឺការមិននិយាយកុហក។ គន្ធីអះអាងថាទោះបីកាលនៅពីក្មេងក៏មិនធ្លាប់និយាយកុហក់ឡើយ។ ជាការចម្លែកម្យ៉ាង ទៀតដែលថាដោយលក្ខណៈរបស់មហាត្មៈគន្ធីជាមនុស្សចូលចិត្តថ្លុកកំប្លែងចូលចិត្ត សន្ទនារឿង ដែល ធ្វើឲ្យសើចក្អាកក្អាយជានិច្ច គន្ធីខ្លួនឯងក៏ពោលថា បើមិនបានអាស្រ័យលក្ខណៈថ្លុកកំប្លែងរបស់ខ្លួនឯងហើយគន្ធីអាចសម្លាប់ខ្លួនជាយូរមកហើយតែទោះគន្ធីជាមនុស្សមានលក្ខណៈដូច្នេះ តែគាត់មិនដែលនិយាយកុហកឡើយ។ កាលបើមហាត្មៈគន្ធីមិនដែលនិយាយកុហកអ្នកដទៃទៀត ក៏មិនហ៊ានមកនិយាយកុហកដាក់មហាត្មៈគន្ធី។ គ្រាមនុស្សរបស់គន្ធីធ្វើខុសក្នុងរឿងដែលនឹងធ្វើឲ្យកើតភាពអាមាស់មុខគន្ធីហៅខ្លួនមកហើយពោលថា
ថ្ងៃស្អែកនេះត្រូវប្រាប់ការពិតមកឲ្យអស់ មនុស្សម្នាក់នោះក៏ប្រាប់ការពិតចេញមកទាំងអស់ភ្លាម។
១.២.គ្រួសារដែលតឹងរឹងនឹងសាសនា
            តាំងពីក្មេងគន្ធី ត្រូវបានអប់រំបណ្ដុះបណ្ដាលឲ្យក្លាយជា មនុស្សមានវិន័យ និង ឧទ្ទិសខ្លួន យ៉ាងតឹងរឹងបំផុតចំពោះសាសនាព្រោះម្ដាយរបស់គាត់ជាអ្នកប្រកាន់សាសនាដ៏តឹងរឹងម្នាក់  តែងតែអត់អាហាររយៈពេលយូរ។ ដោយសារលោកជាកូនពៅក្នុងចំណោមកូន៤នាក់ទើប គន្ធីប្រើជីវិតរបស់គាត់ទៅតាមបែបក្មេង ប៉ោឡែ ដូចជា លួចលុយ ទៅទិញបារីជាដើមប៉ុន្តែ ដោយខ្លាចឪពុកដែលជាអ្នកនយោបាយមានមុខមាត់ប្រចាំតំបន់ទើបគេព្រមសារភាពថាខ្លួន
គេជាអ្នកលួច។ឪពុកមិនបានដាក់ទោសគន្ធីទេតែបែរជាកោតសរសើរអំពីភាពក្លាហានហ៊ាននិយាយការពិត។គន្ធីបានសរសេរទុកក្នុងសៀវភៅជីវប្រវត្តិថា(ទឹកភ្នែកគឺសម្រាប់លាងជម្រះភាពកខ្វក់ឲ្យជ្រះពីក្នុងចិត្ត)ហើយបើសិនជាយើងបង្កើតវិន័យតាមរយៈក្ដីស្រឡាញ់នោះក៏ប្រៀបបាន ដូចយើងបង្កើតភាព មនុស្សធម៌ ក្នុងចិត្តដូច្នោះដែរ។
១.៣.កម្លោះខ្លាចញញើតញញើម
            គន្ធីបានរៀបការជាមួយនឹងនារីក្រមុំម្នាក់តាមទំនៀមទម្លាប់ប្រពៃណីហិណ្ឌូនៅអាយុ១៣ឆ្នាំ លុះអាយុ បាន១៧ឆ្នាំ គាត់លាភរិយា និងគ្រួសារទៅសិក្សាផ្នែកច្បាប់នៅទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ។ គន្ធីមាន អារម្មណ៍ថាភាព អ៊ូអរកកកុញ នៅទីក្រុង ដ៏ធំនេះជារឿង គួរឲ្យខ្លាចណាស់ ។ ពេលនោះក្ដីរំពឹងដ៏ខ្ពស់បំផុត របស់គាត់គឺ ធ្វើជាបុរសអង់គ្លេស ដ៏រម្យទមម្នាក់ដោយការតុបតែងខ្លួនពាក់មួកវែងកាន់ឈើច្រត់ដងប្រាក់រៀនរាំ រៀនភាសាបារាំង និងរៀនកូតវីយ៉ូឡុង តែសមត្ថភាពទាំងអស់នេះ មិនអាចលុប បំបាត់ភាពភ័យខ្លាច និងភាពស្ទើររបស់ខ្លួនបានទេ។សូម្បីតែរៀនចប់បរិញ្ញាបត្រច្បាប់ក៏ដោយ ក៏គាត់នៅតែមិន ទាន់មានភាពជឿជាក់លើខ្លួនឯងនៅឡើយ។ គាត់បានវិលត្រលប់មកកាន់ប្រទេស ឥណ្ឌា វិញដើម្បីមកធ្វើជាមេធាវីតែនៅពេលឡើងតុលាការគន្ធីបែរជាមិនអាចនិយាយបក ស្រាយ អ្វីបាននៅមុខចៅក្រមសោះ។ដោយពិបាកចិត្តខ្លាំងពេកគន្ធីក៏បានរកផ្លូវគេចដោយព្រមទៅ ធ្វើ ការនៅ អាហ្វ្រិកខាងត្បូងវិញ។
១.៤.គន្ធីជាបុរសដ៏អង់អាច
            បើយើងក្រឡេកមើលគន្ធីនោះយើងនឹងឃើញថាលោកមិនមែន ជាបុគ្គលគួរឲ្យចំឡែកឡើយ ព្រោះ លោក រ៉ូម៉ាំងរុល្លង់ បានពោលថា មហាត្មៈគន្ធីមានភ្នែក ស្រទុំបញ្ជាក់នូវក្ដីសណ្ដោសឥតព្រំដែន លោកជា ជាមនុស្សមានទ្រង់ទ្រាយ តូចស្គមមុខ ឆ្អឹង ស្លឹកត្រចៀកកន្ធែកចេញពីសងខាងក្បាល ។ លោកចូលចិត្ត ពាក់មួក មូលធ្វើពីសំពត់ ហើយគ្របដណ្ដប់សារពាង្គកាយដោយសំពត់សសាច់គគ្រាត ។ លោកដើរទៅណាមក ណាដោយជើងទទេលោកពុំសូវជាគិតពីរូបរាងកាយទេ លោកជាវិ របុរសទុកខ្លួនទទេ ស្លៀកតែសំពត់ អង្គុយពេនភ្នេនធ្វើសម្មាធិលើកម្រាលចំបើងមួយ។ លោកជាបុគ្គលដែល មានសម្បុរប្រផះ មានកម្លាំងខ្សោយ ជាមនុស្សស្លូតបូតសូម្បីតែសច្ចាមិត្តរបស់លោកក៏មិន ប្រកាន់ដែរ តែផ្ទុយទៅវិញលោកតែងតែគួរសម ហើយមានចិត្ត ស្មោះស្ម័គ្រជានិច្ច។
             មហាត្មៈគន្ធីជាមនុស្សចិត្តធ្ងន់ហើយចូលចិត្តទីកន្លែងដែលស្ងប់ស្ងាត់លោកតែងតែទាញចិត្តរបស់ លោកពីក្នុងខ្លួនមកក្រៅហើយធ្វើការត្រិះរិះពិចារណា។លោកមិនមែនជាមនុស្សធ្វើឫកពារ ឲ្យគេកោតខ្លាចទេ ហើយលោកក៏មិនសូវចេះប្រែប្រួលឥរិយាបថ ដូចអ្នកដទៃឡើយ ថ្វីបើ លោកមានវិជ្ជា ជ្រៅ ជ្រះក៏ដោយលោកតែងតែមានទឹកមុខញញឹមជានិច្ច។អាទិទេពនៃជន សាសនា ដែលគ្រួសារបានគោរពជាច្រើនតំណមកហើយនោះ បានឲ្យតម្លៃទៅលើព្រហ្ម វិហារធម៌ ពុំមែន យកប្រាជ្ញាជាមូលដ្ឋានទេ។
 II.      ស្នាដៃនិងទស្សនវិជ្ជាអហិង្សា
២.១.និយមន័យធម៌អហិង្សា
            ជាទូទៅក្នុងការអប់រំដោះស្រាយ ទំនាស់ ឬ សន្តិភាព គេនិយមប្រើពាក្យ អហិង្សាធម៌ អហិង្សា ធម៌អហិង្សា មកពីពាក្យ ថា ធម៌+អហិង្សា ដែលមានអត្ថន័យដូចតទៅ៖
            ធម៌គឺជាសភាវៈទ្រទ្រង់មនុស្សសត្វបុណ្យបាបការចម្រើនរិះគិតអ្វីដែលទ្រទ្រង់ឲ្យមានភាព ស្ថិតស្ថេរអហិង្សាគឺការមិនបៀតបៀនអ្នកដទៃឬធ្វើទុក្ខបុកម្នេញអ្នកដទៃឲ្យមានការឈឺចាប់និងរងទុក្ខលំបាក។
            សរុបមកធម៌អហិង្សាគឺធម៌ទាំងឡាយណាដែលទ្រទ្រង់មិនឲ្យប្រព្រឹត្តិអំពើហិង្សាដោយការ បៀតបៀនធ្វើទុក្ខបុកម្នេញអ្នកដទៃឲ្យមានការឈឺចាប់ទាំងផ្លូវកាយទាំងផ្លូវចិត្ត។ អ្នកអប់រំ សន្តិភាពបានកំណត់អត្ថន័យធម៌អហិង្សាថាជាគោលការណ៍ជាមាគ៌ានៃជីវិតសម្រាប់ផ្លាស់ ប្ដូរបានចាត់ទុកថាជាមនុស្សដែលមានតម្លៃខ្ពស់បំផុតគឺមិនដែលរំលោភបំពានបំផ្លិចបំផ្លាញ ចំពោះរាងកាយនិងជីវិតអ្នកដទៃឡើយ។គោលដៅធម៌អហិង្សាគឺស្វែងរកភាពសច្ចៈដើម្បីបង្កើតភាពយុត្តិធម៌និងការបង្រួបបង្រួម។

២.២.វិធីប្រឆាំងបែបអហិង្សា
            នៅអាហ្រ្វិកខាងត្បូងនាសម័យដែលជនជាតិអាហ្រិ្វកនិង ឥណ្ឌាស្ថិតក្រោមអាណានិគម អង់គ្លេសហើយអំណាចទាំងអស់ត្រូវស្ថិតលើនាយទុនស្បែកស ពេលនោះមហាត្មៈគន្ធី ក៏ចាប់ផ្ដើមពង្រឹងសហគមពីបណ្ដាជនជាតិនិងសាសនាផ្សេងៗបន្ថែមទៀតហើយឲ្យពួកគេ រស់នៅយ៉ាងស្មើភាពគ្នា។ នៅឆ្នាំ១៩០៦ច្បាប់ថ្មីត្រូវបានកំណត់ថាជនជាតិទាំងអស់ត្រូវចុះ អាត្រានុកូលដ្ឋាននិងត្រូវផ្ដិតមេដៃរហូតដល់ឲ្យស្ដ្រីជនជាតិឥណ្ឌាដោះសំលៀកបំពាក់នៅ ចំពោះមុខអាជ្ញាធម៌មូលដ្ឋានរបស់ជនជាតិស្បែកសទៀតផង។ ដោយសារ កំហឹងពុះពោរ ជនជាតិឥណ្ឌាជាង ៣.០០០នាក់ចូលមកប្រជុំគ្នានៅ ចូហាន់ចេស្បឺក ដើម្បីធ្វើការប្រឆាំង នឹងទង្វើទាំងនេះ។ក្នុងការប្រជុំនោះគេឃើញមានឈ្មួញអ៊ីស្លាមម្នាក់ បានក្រោកឡើង ហើយពោលថាយើងសុខចិត្តចូលគុកប្រសើរជាងចុះ ញ៉មនឹងច្បាប់ថ្មីនេះ មហាត្មៈគន្ធី ចាប់ផ្ដើមដឹងតាម សភាវគតិរបស់ខ្លួនថានេះ ពិតជាមាគ៌ាដ៏ត្រឹមត្រូវហើយ ។ ពេលនោះគន្ធី ក៏ក្រោកឡើងហើយពោលថាយើង សូត្រភាវនានៅ ចំពោះមុខព្រះជា ម្ចាស់ថាពួកយើង សុខចិត្តចូលគុកហើយយើងរស់នៅទីនោះទាល់តែគេយល់ព្រមលុបច្បាប់នេះចោលវិញ។
            សម្ដីរបស់មហាត្មៈគន្ធី បានដុតបង្ហោះឲ្យមានការធ្វើបាតុកម្ម ប្រឆាំងនូវទ្រង់ទ្រាយដ៏ធំមួយ ដែលពុំមានអ្នកណានឹកស្មានដល់ ពួកគេទាំងនោះយកតម្រាប់ តាមគន្ធីដោយការតស៊ូអត់ ទ្រាំនឹងការវាយដំ ធ្វើបាបពីសំណាក់ប៉ូលិស សុខចិត្តឈឺ ចាប់ដោយមិនតបតអ្វីឡើយ ។ ចាប់តាំងពីពេលនោះហើយដែលគន្ធីបានរកឃើញវីធីប្រឆាំងដោយប្រើធម៌អហិង្សា។ ចំពោះទ្រឹស្ដីរបស់លោកអាញស្តាញបានពោលថាអំពើរបស់គន្ធីមនុស្សជំនាន់ក្រោយគ្មានផ្លូវថានឹងជឿបានថាមានមនុស្សពិតបែបនេះនៅលើពិភពលោកយើងនេះទេ។
២.៣.កម្លាំងនៃចលនាមហាជន
            នៅឆ្នាំ ១៩១៣ ឧត្ដមសេនីយ៍ យ៉ាស្មាស់មេបញ្ជាការកងទ័ពអង់គ្លេសនៅអាហ្វ្រិកខាងត្បូង បាន ចេញច្បាប់ថ្មីមួយទៀតថា ការរៀបអាពាហ៌ពិពាហ៌ទៅតាមបែបជនជាតិហិណ្ឌូ និងអ៊ី ស្លាមត្រូវបានចាត់ទុកជាមោឃៈ។ ទង្វើនេះធ្វើឲ្យគន្ធីឈានទៅរកចលនាប្រឆាំងដែលមាន ទ្រង់ទ្រាយកាន់តែធំ។តាមប្រពៃណីរបស់ជនជាតិឥណ្ឌាស្ដ្រីត្រូវនៅតែផ្ទះប៉ុន្តែគន្ធីបាន រិះ គន់ប្រពៃណីនេះថាវាជារូបភាពនៃការគាបសង្កត់មួយទៅលើនារីហើយគាត់បានអំពាវនាវ ឲ្យស្ដ្រីចូលរួមចំណែកក្នុងសកម្មភាពសង្គមដែរ។ការប្រាស្រ័យលើកនោះបានជួយរំដោះ ស្ដ្រីរាប់ពាន់លាននាក់ឲ្យទទួលបានសេរីភាព និងក្លាយជាកម្លាំងថ្មីបន្ថែមពីលើក្រុម ចាស់ របស់ខ្លួន ។ ច្បាប់ អាពាហ៌ពិពាហ៌នេះ បង្កឲ្យមានចលនាបាតុកម្មនៅទូទាំងប្រទេស ដែល មានកម្មករជាង ៥០,០០០នាក់ នាំគ្នាឈប់ធ្វើការងារ ។ ពេលនោះ ហើយដែលធ្វើឲ្យឧត្ដម សេនីយ៍យ៉ាស្មាស់មានការអល់អែកក្នុងចិត្តហើយក៏លប់បំបាត់ច្បាប់នោះចោលវិញ។មហា ត្មៈគន្ធី បានបង្ហាញឲ្យឃើញថា កម្លាំងមហាជន អាចយកឈ្នះលើអំពើជិះជាន់ បាន ។
..អហិង្សារំលត់ហិង្សា
            ជីវិតរបស់លោកមហាត្មៈគន្ធីត្រូវបានដឹកនាំដោយដំណើរនៃការស្វែងរកសច្ចភាពលោកជឿ ថាសច្ចភាពត្រូវបានកើតឡើងតាមរយៈការអត់ឱនព្រោះដោយការមានជំនឿលើធម៌អហិង្សា ។ មហាត្មៈគន្ធី ស្រឡាញ់សច្ចៈ ជាងជីវិតរបស់ខ្លួនទៅទៀត លោកបានយល់ ថា អំពើល្អធ្វើ ដំណើរដូចជា សត្វអណ្ដើកវារ មាន ន័យថាមិនត្រូវ ប្រញាប់ប្រញាល់ពេកទេ។គេដឹងថាបើ ពន្យល់មនុស្សឲ្យធ្វើអំពើល្អ គឺត្រូវ ប្រើរយៈពេលដ៏យូរ ប៉ុន្តែបើការប្រព្រឹត្ត អំពើអាក្រក់ វិញ ប្រៀបដូចជាសត្វដែលមានស្លាបហើរអញ្ចឹង។លោក បានបញ្ជាក់ថា ត្រូវតែប្រកាន់ធម៌ខន្តី ដើម្បីរងចាំពេលក្រោយបើសិនជាឱកាសពុំទាន់ហុចឲ្យ អំពើល្អមិនមានន័យថាគ្មានសត្រូវឡើយ។
            លោកគន្ធីមានគោលការណ៍ធ្វើសកម្មភាពមួយ ដោយផ្អែកលើសេចក្ដីក្លាហាននិង សច្ចភាពដើម្បីទាមទារឯករាជ្យជូនប្រទេសឥណ្ឌា។ទស្សនវិជ្ជារបស់មហាត្មៈគន្ធីគឺ៑អហិង្សា រំលត់ហិង្សាចិត្តត្រជាក់រំងាប់ចិត្តក្ដៅដូចនេះមានតែរម្ងាប់ចិត្តអត់ទ្រាំនិងការប្រើប្រាស់ អហិង្សាទេទើបអាចទទួលលទ្ធផលសម្រេច ក្នុងការស្វែងរកសន្តិភាព។ចាប់តាំងពី ស.វ ទី២ មុនគ.ស មហាត្មៈគន្ធី បានប្រើគោល ការណ៍សីលធម៌ ក្នុងការជីករំលើង ឫសគល់នៃការបែងចែកវណ្ណៈរបស់សង្គមឥណ្ឌដោយមធ្យោបាយរំលាយមហាកំផែងវណ្ណៈ ផ្ដើមចេញពីការភ្ជាប់ឈាមមនុស្សនៅ ក្នុង សង្គមឲ្យទៅជាគ្រួសារតែមួយ ។ លោកបានសុំកូនស្រី វណ្ណៈសូទ្រៈ មកធ្វើជា កូនហើយប្រកាសមុខមហាជនថាក្រោយពេលលោកបានព្យាយាម ធ្វើល្អគ្រប់ពេលវេលា លោក ខិតខំសូត្រ ធម៌ប្រចាំថ្ងៃទើបបានកូនស្រីនេះ ។ មហាត្មៈគន្ធី បានប្រកាស់មុខមហាជនថាលោកនឹងឲ្យកូនស្រីរបស់លោកលើកកន្ដ្រៃកាត់ខ្សែបូជានិមិត្តរូបនៃការរំលាយវណ្ណៈទាំងបួនចាប់ពីពេលនេះតទៅ។ខណៈពេលនោះដែរលោកក៏បានសុំឲ្យត្រកូលសូទ្រៈ ទាំងអស់ប្រកាន់យកធម៌អហិង្សាមកអនុវត្តគ្រប់ៗគ្នា ទន្ទឹមនឹងនេះដែរ មនុស្សម្នានៅក្នុង ប្រទេសឥណ្ឌាដូចជាយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ដូចជាវណ្ណៈ ទាំងបីបានរៀនសូត្រជាមួយគ្នាផងដែរ។សីលធម៌មនុស្សរបស់មហាត្មៈគន្ធីត្រូវបានបណ្ឌិត ក្នុងលោកលើកឲ្យខ្ពស់ពីគុណធម៌ទាំងឡាយដែលអាស្រ័យលើសច្ចភាពដែលលោកគន្ធី បានប្រសិទ្ធនាមថាសត្យគ្រហៈឫដែនដីនៃពាក្យសច្ចៈ។
.៥.មហាត្មៈគន្ធីប្រើធម៌អហិង្សាតបនឹងលទ្ធិប្រកាន់វណ្ណៈទាំងបួនលោកអាឡិចស្យង់ដ្រា
             ដាវិត និលអ្នកនិពន្ធរឿងរបស់មហាត្មៈគន្ធីនៅក្នុងទស្សនាវដ្ដីហ្វង់អាស៊ីបានបញ្ជាក់ថាភារ កិច្ចដ៏ធំ បំផុតរបស់មហាវីរបុរសគន្ធីគឺការជីករំលើងវណ្ណៈឥណ្ឌាដែលបានចាក់ឬសនៅលើ ផែនដីអស់ជាច្រើនតំណរ។លោកដាវិតនិលពោលបន្ថែមទៀតថាគោលការណ៍ដែលសំ ខាន់ជាងគេគឺលោកគន្ធីត្រូវតែសម្រុះសម្រួលជាមួយពួកទូតមហារាជាទាំង ឡាយក្នុងរដ្ឋចងគ្ហាលព្រោះថ្វីបើរដ្ឋឥណ្ឌានៅសម័យ នោះជារដ្ឋមានច្បាប់សម្រាប់ តែពួកសហព័ន្ធ ហើយផ្ដាច់ចេញជារដ្ឋស្វ័យភាពក៏ប៉ុន្តែអង់គ្លេសបានសង្កត់លើរដ្ឋទាំងអស់នៅប្រទេស ឥណ្ឌា ។ប្រទេសឥណ្ឌាដែលស្ថិតនៅក្រោមនឹមវណ្ណៈជាច្រើនភាគច្រើនលើកតម្កើង លើ វណ្ណៈអភិជនព្រោះវណ្ណៈនេះងាយស្រួលក្នុងការដឹកនាំ។ពួកអភិជនទទួលសំណែន ពីពួក អង់គ្លេស​​ក្នុងការរក្សារបៀបរៀបរយទាំងអស់នៅឥណ្ឌា ចំណែកពួកវណ្ណៈព្រាហ្មណ៍ ហាក់ដូចជាមានការងារពិសេសរបស់ខ្លួនសារជាថ្មីឡើងវិញដែរ។សកម្មភាព របស់ពួកអង់គ្លេស បានពង្វក់ស្មារតីប្រជាជនឥណ្ឌាឲ្យវង្វេង នឹងសម្ភារៈដែលផលិតដោយគ្រឿងចក្រហើយបោះបង់ចោលការរង្វិលអំបោះដោយដៃនិងឈប់ប្រើថូក្អម ដែលផលិតដោយរោងជាងក្នុងស្រុក ដោយត្រលប់ទៅទិញ ក្រណាត់ សំពត់ និង ក្អម ថូ ធ្វើពីអាលុយម៉ីញ៉ូម របស់ អង់គ្លេសទៅវិញ។ហើយចោទថាប្រជាជនលះបង់ទម្លាប់របស់ខ្លួនដែលធ្លាប់មានតាំងពីដូន តាមក។
            រដ្ឋការអង់គ្លេសយល់ដល់គោលដៅរបស់មហាត្មៈគន្ធីដោយការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្រួបបង្រួម និស្សិត បញ្ញាវ័ន្ត ប្រទេសឥណ្ឌា ឲ្យដើរផ្លូវខុសពីមហាក្សត្រពេលនោះព្រះមហាក្សត្រក៏បានហាមឃាត់គន្ធីកុំឲ្យមានសិទ្ធិចូលក្នុង រដ្ឋទាំងឡាយដែលមានដុះគំនិតគន្ធីនិយម ដូចជា នៅក្នុងរដ្ឋប៉ាប ជាដើម។ ពេលនោះលោក មហាត្មៈបានដកថយខ្លួនចេញពីស្រុកកំណើតត្រលប់ទៅតាំងអាស្រមនៅមាត់ទន្លេយ៉ាមនា ដែលជាកេរដំណែលប្រពន្ធរបស់គាត់។នៅទីនោះហើយដែលគេដឹងថា លោកគន្ធីបានសុំកូនស្រីក្នុងវណ្ណៈ កណ្ដាលម្នាក់មកធ្វើជាកូនចិញ្ចឹមរបស់លោក ។ លោកអ្នកនិពន្ធ ប៉ូលម៉ាសុង​​អួតសែលបានពោលថា នៅមាត់ទន្លេដែលជាលំនៅរបស់តាបសគេមើលឃើញទឹកទន្លេទាំងបួនប្រសប់ចូលគ្នាប្រៀបដូច ជា វណ្ណៈ ទាំងបួន ដែលត្រូវកម្លាំង ឥទ្ធិពលអ្វី មួយត្របាញ់ចូលគ្នាពុំអាចបំបែកបាន
            មហាត្មៈគន្ធីបានប្រមូលសាច់ញាតិជិត ឆ្ងាយឲ្យមកប្រជុំគ្នានៅទីនោះ ម្យ៉ាងទៀតលោកបាន​​​​​​ប្រកាសអញ្ជើញមិត្តភក្ដិរបស់ លោក ដែលមានមុខនាទីផ្សេងៗក្នុងរដ្ឋការ ដូចជា តុលាការអ្នកសារពត៌មាននិងអ្នកឈ្មួញឲ្យមក ចូលរួមពិធីដាក់ឈ្មោះកូនស្រីរបស់លោក។នៅពេលជាមួយគ្នានោះដែរលោក បានសម្ភោ ធ គិលានដ្ឋានមួយនៅមាត់ឆ្នេរខ្សាច់ នៃប្រទេសឥណ្ឌា ដែលជាហេតុ ធ្វើឲ្យរដ្ឋា ភិបាល អង់គ្លេសព្រួយបារម្ភជាខ្លាំង។ញាតិមិត្តរបស់គន្ធីបានផ្ញើអំណោយជាច្រើនដើម្បីផ្គត់ផ្គង់មន្ទីរ ពេទ្យរបស់លោកពេលនោះគេសង្កេតឃើញមានគ្រួសារជាច្រើនដែលរស់នៅតាមដងទន្លេ បានធ្វើដំណើរមកចូលរួមក្នុងពិធីនោះ ។ មហាត្មៈគន្ធី បាន ប្រកាសចំពោះភ្ញៀវជិតឆ្ងាយ ពីបុព្វហេតុនៃការមានកូនស្រីដ៏ល្អ ។ ខណៈពេលនោះលោកគន្ធីបានពោល ថា បងប្អូន ញាតិមិត្ត ទាំងឡាយ ក្រោយពេលខ្ញុំព្យាយាមធ្វើសេចក្ដីល្អគ្រប់ពេលវេលា និងខិតខំសូត្រ ធម៌រំលឹក គុណព្រះរាល់ថ្ងៃ ព្រះជាម្ចាស់ក៏ផ្ដល់ អំណោយដល់ខ្ញុំ អំណោយនោះគឺជាកូន ស្រីដ៏ល្អដែលស្ថិតនៅចំពោះមុខ អ្នកទាំងអស់គ្នានេះឯង។លោកបាននាំកូនស្រីកើតក្នុង  ត្រកូល ចណ្ឌាល ពោលគឺត្រកូលព្រះជាម្ចាស់ ព្រោះ ថាព្រះអាទិទេពជឿលើទឹកចិត្ត របស់ អ្នកទាំងនោះ ដែលជា បុត្រដ៏ល្អរបស់ព្រះអង្គ ។ ពួកទាំងនេះត្រូវបានគេធ្វើ បាបជិះជាន់ តាំងពីគេកើតមកម្ល៉េះ ពួកគេទាំងឡាយបានទទួល បញ្ជាពីអាទិទេព ដើម្បីមកកើត ជា មនុស្សព្រះអាទិទេព ពុំបានគិតថាមនុស្សជាច្រើនក្រុមបានយកកូនព្រះអង្គ មកធ្វើជាអ្នក បម្រើរបស់ខ្លួននោះទេ នេះជាការយល់ ច្រឡំធ្ងន់ ណាស់ ។ ហេតុនេះហើយបានជាខ្ញុំទៅ សុំយកបុត្រីដែលជាអំណោយរបស់ព្រះអាទិទេពពីត្រកូលនោះមក ខ្ញុំ សូមឲ្យអ្នកទាំង អស់គ្នា ធ្វើការពិចារណាព្រមទាំងបើកភ្នែកសំឡឹងមើលឲ្យច្បាស់ផងថា តើកូនក្មេងតូច ច្រម៉ក់ មានទឹកមុខគួរឲ្យអាណិត ស្រលាញ់ដូចដែលមើល ឃើញបុត្រាបុត្រីលោកអ្នក ដែរឬទេ? ពេលនោះកុមារីអាយុ ២ឆ្នាំប្រដាប់ដោយសំលៀកបំពាក់ស ត្រូវបានគេបង្គាប់ ឲ្យទៅជិតមហាត្មៈគន្ធី ហើយឱនធ្វើ អភិវន្ទនកិច្ច តាម បែបឥណ្ឌា គឺយកដៃនាងទាំងពីរ ទៅ ប៉ះចុង ម្រាម ជើងបន្ទាប់មក មហាត្មៈគន្ធីយកដៃមក ច្បូតសក់នាងជា សញ្ញា សំដែង កតញ្ញូកតវេទី ចំពោះ ឪពុករបស់ខ្លួន ។មហាត្មៈគន្ធី ចាប់ស្មាកុមារីដោយដៃទាំង ពីរឲ្យ ងើបឈរឡើង រួចលោកឱបនាងកុមារីក្នុងទ្រូងរបស់លោក ដែលជាទំនៀម ទម្លាប់របស់ មាតាបិតាឥណ្ឌាត្រូវសម្ដែងលើបុត្រធីតា។មហាត្មៈគន្ធីឆ្លៀតឱកាសនោះពោលទៅកាន់ភ្ញៀវ ទាំងឡាយថាខ្ញុំសូមឲ្យកូន ស្រីតូចនេះ​​លើកកន្ដ្រៃកាត់ខ្សែបូ ជានិមិត្តរូបថា ចូរវណ្ណៈទាំង បួនបាត់រំលត់តាំងពីថ្ងៃនេះតទៅ ។
            ហើយម៉្យាងវិញទៀត សូមឲ្យត្រកូលចណ្ឌាល យក អហិង្សាមកអនុវត្តគ្រប់គ្នាដើម្បីធ្វើតាមបំណងរបស់ព្រះអាទិទេពហើយខ្ញុំសូមដាក់ ឈ្មោះ កូនស្រីនេះថាព្រះអាទិទេពចាប់តាំងពីពេលនេះតទៅអហិង្សាធម៌របស់មហាត្មៈគន្ធីក្នុងការ រំលាយវណ្ណៈត្រូវបានសម្រេចផ្លែផ្កាយ៉ាងល្អប្រសើរពោលគឺតាមអាគារសិក្សារដ្ឋនិងឯកជន ពីដើមបើកទ្វារឲ្យតែពួកវណ្ណៈព្រាហ្មណ៍វណ្ណៈក្សត្រនិងវណ្ណៈវេស្សៈតែឥឡូវបានអនុញ្ញាត  ឲ្យវណ្ណៈសូទ្រៈចូលសិក្សាផងដែរ។
..តស៊ូនឹងអំណាចរបស់អង់គ្លេស
            ផលិតអំបិលថ្កើនច្បាប់ជិះជាន់ពេលមានអាយុ៤៥ឆ្នាំ មហាត្មៈគន្ធីបានវិលត្រលប់មកប្រទេសឥណ្ឌា ដែលស្ថិតនៅក្រោមការគ្រប់ គ្រងរបស់អង់ គ្លេសអស់រយៈ ពេលជាងពីរសតវត្សរ៍កន្លងមក ។ ជនជាតិឥណ្ឌាជាង៣០០លាន នាក់ត្រូវ ឱនក្បាលនៅចំពោះពួកអង់គ្លេសដែលមានចំនួនតែមួយសែននាក់ឲ្យបឺតជញ្ជក់យកធនធានរបស់ឥណ្ឌារហូតដល់ធ្លាក់ខ្លួន ក្រីក្ររហេមរហាមជាទីបំផុត។ គន្ធីបានបញ្ចុះបញ្ចូលជន ជាតិឥណ្ឌាឲ្យក្រោកប្រឆាំងនឹងច្បាប់បញ្ញត្តិថ្មីដោយការប្រមូលផ្ដុំមហាជនទូទាំងប្រទេស ក្នុងនោះមានប្រជាជនជាង២ម៉ឺននាក់បានមកជួប ជុំគ្នានៅក្នុងភូមិនៃទីក្រុងអាំម្រិសា។
            ឧត្ដមសនីយ៍របស់អង់គ្លេសបានបញ្ចូលកងទ័ពឲ្យចុះទៅបាញ់អ្នកជំនុំក្នុងរយៈពេលតែដប់ នាទីប៉ុណ្ណោះមានមនុស្សស្លាប់ដល់ទៅ ៣៧៩នាក់ ហើយរបួស​​​ជាង ៥០០០នាក់។ ប៉ុន្តែ ទោះបីយ៉ាងណាក៏គន្ធីបានផ្លាស់ប្ដូរការចងកំហឹងពីហេតុការណ៍បាញ់ប្រហារមកលើហ្វូងមនុស្សឲ្យក្លាយជាចំណងសាមគ្គីកាន់តែរឹងមាំនៃជនជាតិហិណ្ឌូ។ ក្នុងឆ្នាំ១៩៣០ដើម្បីប្រឆាំង នឹងការប្រមូលពន្ធដ៏មិនយុត្តិធម៌ដែលរក្សាសិទ្ធិផ្ដាច់មុខលើពាណិជ្ជកម្មអំបិល ដោយអនុញ្ញាតិឲ្យតែជនជាតិបរទេសធ្វើតែប៉ុណ្ណោះ ។ គន្ធីបាននាំសាវ័ក ៨០នាក់ធ្វើដំណើរថ្មើរជើង ចំងាយ២៤០ម៉ៃល៍ឆ្ពោះទៅកាន់សមុទ្រអារ៉ាប់ដើម្បីផលិតអំបិលនៅទីនោះ ការធ្វើដំណើរ នេះធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ។ គាត់បានឆ្លងកាត់ ភូមិអ្នកស្រុករាប់ពាន់ កន្លែងធ្វើឲ្យក្រុមបាតុកររបស់គាត់ មានសមាជិកកាន់តែច្រើន។ ពេលទៅដល់គោលដៅ ហើយពួកគេក៏ចាប់ផ្ដើមផលិតអំបិលនិងយកមកលក់ជាសាធារណៈដោយមិនខ្វល់ពី ការហាមឃាត់របស់ច្បាប់ឡើយ។ ទង្វើនេះចាត់ទុកជាការប្រយុទ្ធតស៊ូដោយសន្តិវិធីម៉្យាងរបស់  គន្ធីដែលត្រូវបានគេស្ងើចសរសើរ។
            យុទ្ធនាការ​នោះ​ត្រូវ​បាន​គេ​ហៅ​ថា « The Salt March » ត្រូវបាន​ធ្វើ​វា​ឡើង​ចាប់​ពី​ខែ​មីនា​រហូត​ដល់​​មេសា ១៩៣០​ ហើយ​ដឹក​នាំ​ដោយ​បិតា​ឯករាជ្យ​ លោក​​Mahatma Gandhi ។ កាល​នោះ ប្រទេស​​ឥណ្ឌា​ស្ថិត​ក្រោម​អាណានិគម​របស់​ប្រទេស​អង់គ្លេស ហើយ​ពួក​គេ​បាន​ហាម​ប្រាម​មិន​ឲ្យ​ប្រជាជន​​ឥណ្ឌា ប្រមូល​ឬ​ក៏​លក់​អំបិល​ឡើយ។ ពួក​គេ​ ត្រូវ​បាន​បង្ខំ​ឲ្យ​ទិញ អំបិល​ដែល​នាំ​យក​មក​ពី​អង់គ្លេស​តែ​មួយ​គត់។ តែ​ដោយ​សារ​តែ​​ប្រជាជន​​ឥណ្ឌា​ជា​ច្រើន​ គឺ​ក្រីក្រ​ ខ្លាំង ម៉្យាង​​ត្រូវ​រស់​នៅ​ដោយ​បង់​ពន្ធ​ច្រើន​ពេក​ផង​នោះ ពួក​គេ​មិន​អាច​ទិញ​អំបិល​នាំ​ចូល​ពី​អង់គ្លេស​បាន​ទេ។ តែ​ដោយ​សារ​តម្រូវ​ការ​អំបិល​គឺ​ពិត​ជា​ចាំបាច់ លោក​Mahatma Gandhi សម្រេច​ចិត្ត​ល្មើស​ច្បាប់​របស់​ពួក​អង់គ្លេស តែ​ការ​ល្មើស​នោះ​គឺ​គ្មាន​ហិង្សា​ឡើយ។
           នៅ​ពេល​នោះ​ប្រជាជន​ឥណ្ឌា​រាប់​ពាន់​នាក់​ បាន​ធ្វើ​ដំណើរ​តាម​លោក ​Gandhi ទៅ​កាន់ ទីក្រុង​ Dandi ​ជា​តំបន់​សមុទ្រ​ មួយ​មាន​ទីក្រុង​​ឈ្មោះ​ Dandi នៅ​សមុទ្រ​អ៉ារ៉ាប់។ លោក Gandhi និង​ប្រជាជន ឥណ្ឌា ទាំង​នោះ បាន​ចូក​​ទឹក​សមុទ្រ ដើម្បី​ចម្រាញ់​យក​អំបិល។ ពេល​ដែល​អង់គ្លេស​ដឹង ​ប៉ូលីស​ របស់​ពួក​គេ​ខឹង​​និង​មិន​គាំទ្រ​ឡើយ គេ​​បាន​យក​អំបិល​ដែល​​បាន​ចម្រាញ់​នោះ បោះ​ចូល​​ក្នុង​ភក់​ទៀត តែ​ប្រជាជន​​នៅ​តែ​រើស​វា​ចេញ​មក​ដដែល។
ប្រជាជន​ កាន់​តែ​ច្រើន​ឡើង​ៗ ធ្វើ​តាម​លោក​Gandhi ដែល​ជា​ហេតុ​នាំ​ឲ្យ​អំបិល​ពួក​អង់គ្លេស​​លក់​មិន​ដាច់​ ហើយ​ទាល់​ច្រក​ត្រឹម​នឹង​តែ​ម្ដង៕
            ក្នុងការទាមទាឯករាជ្យរបស់ប្រទេសឥណ្ឌាពីចក្រភពអង់គ្លេស គាត់បានប្រើទ្រឹស្ដីអហិង្សា  ទ្រឹស្តីនេះមានគោលការណ៍សំខាន់ ៗ ៥ ប្រការដូចខាងក្រោម :
១.សេចក្ដីស្រឡាញ់(មេត្តា) គឺជាបេះដូង រឺ ចំនុចសំខាន់នៃភាព​អហិង្សា គ្មាននរណាម្នាក់អាច​បដិសេធនឹងសេចក្ដីស្រឡាញ់​ដ៏បរិសុទ្ធនេះបានទ្បើយ ហើយដោយក្ដីស្រឡាញ់ដ៏បរិសុទ្ធនេះ គាត់បានឈ្នះចិត្តប្រជាជននិងខ្មាំងសត្រូវរបស់គាត់។
២.ការអត់ធ្មត់(ខន្តី)  ទ្រឹស្តីអហិង្សាតម្រូវឱ្យមាន​ការអត់ធ្មត់​យ៉ាង​ខ្លាំងក្នុងការអនុវត្តដើម្បីទទួលបានជ័យជំនះ​  វាមិនមែន​ជាវិធី​ធ្វើឱ្យបានជោគជ័យក្នុងមួយពព្រិចភ្នែកនោះទេ ប៉ុន្តែវាជាវិធីមួយ​ដែលមានប្រសិទ្ធិភាពបំផុតក្នុងការយកឈ្នះទឹកចិត្តនិងសេចក្ដីស្រឡាញ់របស់អ្នកដទៃ។
៣. ភាពក្លាហាន​ (តបោ) មានន័យថា ការឥតភ័យខ្លាចគ្រប់បែបយ៉ាងដូចជាការភ័យខ្លាចសេចក្ដីស្លាប់, ការភ័យខ្លាចអំពើហិង្សា ការភ័យខ្លាចភាពក្រីក្រ, ភាពអត់ឃ្លាន ។ល។ ជីវិតរបស់គាត់ចាត់ជាគំរូល្អបំផុតព្រោះជាបុគ្គលដែលឥតមានភាពភ័យខ្លាច។
៤. ភាពបរិសុទ្ធ (អាជ្ជវៈ)  គឺ ភាពស្អាតស្អំនៃទ្វារទាំងបី គឺ កាយ វាចា ចិត្ត  (ចិត្តសុចរិត សម្ដីសុចរិត និង ទង្វើសុចរិត) គាត់តែងត្រួតពិនិត្យនិងជំរះចិត្តគំនិតឱ្យបរិសុទ្ធជានិច្ច រីឯ​មាគ៌ានយោបាយវិញ គាត់ប្រើសន្តិវិធីដោយទន់ភ្លន់ តែអង់អាចក្លាហាន  ផ្អែកលើគោលជំហរនៃភាពត្រឹមត្រូវនិងយុត្តិធម៌ ។
នៅពេលណា គាត់បានឃើញមនុស្សរបស់គាត់​ចាប់ផ្តើមប្រើ​អំពើ​ហិង្សា គាត់បានហាមបា្រមជាបន្ទាន់ ម៉្យាងវិញទៀត កាលបើ​ហេតុការណ៍​នោះមិនអាចជៀសផុតពីអំពើហិង្សាបានទេ ចលនានយោបាយទាំងអស់ត្រូវតែបញ្ឈប់ដើម្បីជៀសវាងការកើតអំពើហិង្សា ហើយក៏ត្រទ្បប់ទៅត្រិរិះពិចារណារក​កំហុសរបស់​ខ្លួន​និងបក្សពួករបស់គាត់។
៥. ភាពស្មោះត្រង់និងភាពជាក់លាក់(មទ្ទវៈ) គាត់ជឿថា រឿងទាំងពីរនេះអាចធ្វើឱ្យរួចផុតពីបញ្ហាស្មុគស្មាញនិងភាពច្របូកច្របល់ដែលកើតមានឡើងបាន  ការជឿជាក់យ៉ាងដូច្នេះ បណ្ដាលឱ្យគាត់មានឆន្ទៈមោះមុតក្នុងការអនុតាមទ្រឹស្តីអហិង្សា ។
គំរូវីរភាពដ៏មោះមុតលើគោលមាគ៌ាដ៏ថ្លៃថ្លានេះបានធ្វើឱ្យគាត់ក្លាយទៅជាមនុស្សម្នាក់ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ដូចយ៉ាង កាសែត New York Times បានសរសើរគាត់ក្នុងឃ្លាមួយថា «លោកមហាត្មះគន្ធីជាមនុស្សមិនមានគ្រោះថ្នាក់ រឺ សេចក្តីភិតភ័យដល់មនុស្សជាតិទ្បើយ គាត់បានបន្សល់ទុកនូវអំណាចចិត្តវិញ្ញាណ(MENTAL POWER ចិត្តានុភាព )សម្រាប់មនុស្សជំនាន់ក្រោយ តទៅខាងមុខ អំណាចចិត្តវិញ្ញាណនេះនឹងមានឥទ្ធិពលជាងអាវុធយុទ្ធភណ្ឌនិងលទ្ធិសង្គ្រាមនិយមណាៗទាំងអស់»http://www.khmerpali.com/1853/
..មហាត្មៈគន្ធីប្រើអហិង្សាតទល់នឹងយោគ្ហិនឥណ្ឌា
            លោករីណេបែបានពោលថានៅក្នុង​​​សង្គមឥណ្ឌាការស្វែងរកទីផុតទុក្ខដែលប្រជាជនឥណ្ឌាគ្រប់ស្រទាប់វណ្ណៈនាំគ្នាអនុវត្តមាន​​លក្ខណៈផ្សេងៗគ្នា ។ លោកបានពោលបន្ថែមទៀតថា ក្នុងមួយឆ្នាំម្ដងៗនៅទីក្រុង បេណារ៉េសនៃប្រទេសឥណ្ឌាគេសង្កេតឃើញថាមានមនុស្សរាប់ម៉ឹននាក់ បានធ្វើដំណើរចាកចោលស្រុករបស់ខ្លួនឆ្ពោះទៅកាន់ទន្លេគង្គាដើម្បីប្រារព្ធពិធីមុជទឹកលាងបាប។ គេបាននាំគ្នាបោះជំរុំជាខ្ទមមានដំបូលប្រក់ពីលើតិចតួចតែប៉ុណ្ណោះ។
            នៅទីនោះជាពិភពអស្ចារ្យដែល​​​ ភ្ញៀវទេសចរបានជួបប្រទះនូវទស្សនីយភាពប្លែកៗរាប់ពុំអស់ឡើយព្រោះវីរភាពគួរឲ្យស្រពិចស្រពិលព្រមជាមួយគ្នានោះគេបានប្រទះឃើញហើយទស្សនៈរបស់មនុស្សមួយចំនួន បាននាំគ្នាផ្ញើអាយុជីវិតរបស់គេម្នាក់ៗឲ្យទៅព្រះអាទិទេពទុកជារូបារម្មណ៍នៃ មនោសញ្ចេតនារបស់មនុស្សលោកដែលបានទាមទារឲ្យព្រះជាម្ចាស់ត្រួសត្រាយដឹកនាំ ពួកគេឲ្យរួចផុតពីទុក្ខ។ មាត់ទន្លេគង្គានៅប្រទេសឥណ្ឌាមានជំនឿដែលមានលក្ខណៈជាក់ ស្ដែងទៅតាមគម្ពីរបុរាណផ្សេងៗដូចជាគម្ពីរវេទគម្ពីរវិស្ណុបុរាណឬសិវៈបុរាណក៏តែងសង្ឃឹម ទុកថាឱព្រះម៉ែគង្កាដ៏ប្រសើរអើយយើងរស់នៅមានជីវិតមកដល់ពេលនេះក៏អាស្រ័យទឹក ដោះព្រះម៉ែដែរទឹកដោះព្រះម៉ែជាទឹកអម្រិតដែល​​មានការកើតឡើងពីការបូជាពីពពួកទេព និករនិងពួកអសុរៈសូមព្រះម៉ែចែករំលែកទឹកអម្រិតលាងសម្អាតរាងកាយនិងចិត្តរបស់ខ្ញុំទាំង អស់គ្នាដែលបានជាប់នៅក្នុងទ្រុងនៃកាលនេះផងចុះពូកគេតែងតែសូត្រមិនដាច់ពីមាត់នូវ ពាក្យអង្វរកចំពោះទន្លេគង្គា។ ទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍ជាងគេគឺពូកមហាឬស្សីយោ គ្ហិនឥណ្ឌាដែលអ្នកខ្លះលះបង់សំលៀកបំពាក់របស់ខ្លួនស្ទើរតែទាំងអស់បិទនេត្រាបែរមុខទៅ ព្រះអាទិត្យហើយសូត្រធម៌តាមគម្ពីរសាសនារបស់ខ្លួនមានរយៈពេលយ៉ាងយូរមិនចេះអស់ សោះ។អ្នកខ្លះអង្គុយយោកជើងខ្លះអង្គុយពេនភ្នែនដកដង្ហើមជួនកាលគេសណ្តូកដៃឆ្វេងទៅ លើបាតជើងទាំងពីរដែលគេបាន កាច់ពត់មកលើជង្គង់។មានអ្នកខ្លះឈរលើកដៃមកលើ មិន​​បរិភោគ អាហារទាំងយប់ទាំងថ្ងៃរហូតហេវហត់អស់កម្លាំងរលំខ្លួនដេកមកលើដីទាល់ តែមានពេទ្យមកអួសយកទៅព្យាបាល។មានយោធិនមួយពួកទៀតទុកសក់វែងដល់ចង្កេះ រួចទើបគេពត់ជើងទាំងពីរឲ្យមកលើរួចយកសក់ចងដៃដែលគេបត់ខ្វែងពីខាងមុខ។ សាសនាសិវៈឫឥសូរបានយកផេះមកប្រឡាក់រាងកាយដែលបិទបាំងដោយបន្ទះសំពត់ទុកតែកេរ្តិ៍បន្តិចប៉ុណ្ណោះ។ មនុស្សកកស្ទះតាមទន្លេគង្គារហូតដល់ស្ទះចរាចរមានអ្នកស្ពាយកន្ត្រកនៅ ពីមុខរូចបើកគម្របកន្រ្តកទុកឲ្យសត្វពស់វែកចេញមកបើកពពាដោយបញ្ចេញអណ្តាតភ្លាមៗយោងទៅតាមចង្វាក់ប៉ីដែលម្ចាស់វាផ្លុំឲ្យវារាំ។ក្រៅពីនេះមានពួកស្មូមចាស់ប្រុសស្រីរត់ប្រសាចស្រែកសុំទានអ្នកទេសចរដែលចូលមកទីនោះ។ មិត្តភក្តិមហាត្មៈគន្ធី ដែល រៀន នៅ សាកលវិទ្យាល័យជាមួយគ្នានៅទីក្រុង សីមា បានបបួលគន្ធី មុជទឹកលាងបាបនៅ ទីក្រុង បេណារ៉េស។និស្សិតគន្ធីរួញរាក្នុងចិត្តក្រៃពេកចំពោះការបបួលនេះតែលោកបានដឹងថាគេទាំងឡាយចង់សាកចិត្ត ពលោកដែលបានប្រឆាំងយ៉ាងខ្លាំងក្លាបំផុតចំពោះទ្រឹស្ដីវេទ។
            លោកមិនបានដាក់កំហុសទៅលើគម្ពីរវេទរបស់ឥណ្ឌាសម័យនោះទេតែលោកឆ្ងល់ក្នុងការ អនុវត្តធម៌នៃពួកអ្នកកាន់សាសនាសម័យនោះដែលបានយល់ច្រឡំ។លោកគន្ធីបានប្រកាស ជាសាកលនៅចំពោះសភានិស្សិតនិងសាស្ដ្រាចារ្យទាំងអស់ដែលបានមកចូលរួមប្រជុំនៅ ទីលាននៅសាកលវិទ្យាល័យថាគោលដៅអ្នកកាន់សាសនាគឺចេះតែជំរុញខ្លួន ឲ្យផុងក្នុង ការភាន់ច្រឡំកាន់តែខ្លាំងឡើងៗការធ្វើអត្តវប្បយោគរបស់មហាឬស្សី បើគ្រាន់តែអនុវត្ត តាមគម្ពីរវេទវាជាការបន្ទាប់បន្សំនោះទេប៉ុន្តែការធ្វើទារុណកម្មដែលមហា ឬស្សីបានធ្វើជា អំពើឃ្លាតឆ្ងាយពីគោលដៅសាសនាដែលមានលក្ខណៈប្លែកហើយសាហាវបំផុត។ លោក   គន្ធីបានឆ្លើយនឹងសំណួររបស់សាស្ដ្រាចារ្យដែលបានសួរលោកថា តើភ្លើងដែលបានដុតរាង កាយមនុស្សឲ្យក្ដៅក្រហាយនិងភ្លើងដែលបានដុតពិភពលោក ឲ្យទៅជាផះនោះគេចាត់ ទុកជាអំពើរបស់ព្រះសិវៈឬទេ? គន្ធី បានឆ្លើយថា បើព្រះ សិវៈបានបង្កើត ភ្លើងទាំងពីរនោះ មានតែព្រះសិវៈនោះទេដែលអាចរំលាយបញ្ហាបាន។
            ពេលនោះសាស្ដ្រាចារ្យមហាបណ្ឌិត ម្នាក់បានតបទៅវិញថាព្រោះតែចង់រំលត់ភ្លើងដែលឆេះនៅក្នុងអារម្មណ៍ និងកាយនេះហើយ ទើបពួកមហាឬស្សីយោគ្ហិននាំគ្នាធ្វើសមាធិ ព្រមទាំងបានធ្វើ ទារុណកម្មខ្លួនឯងដើម្បីចង់ ឲ្យព្រះសិវៈចុះមកពន្លត់ភ្លើង។ លោកគន្ធីបានពោលថា គម្ពីរវេទពុំបានថាព្រះសិវៈ គង់នៅ ទីណាឡើយបើព្រះសិវៈគង់លើភ្នំសុមេរុឬនៅលើភ្នំមន្ទរៈក៏យើងដើរទៅរកព្រះសិវៈមិនឃើញ ដែរ។ឧបមាថា រកទ្រង់ ឃើញក៏មិនអាចយកជាការបានដែរព្រោះថាមធ្យោបាយពន្លត់ភ្លើង ជានាទីរបស់អាទិទេពពុំមែនជានាទីរបស់មនុស្សលោកឡើយ។ ពេលនោះគេនាំគ្នាចំឡែក ជាមួយនិស្សិតគន្ធីដែលហ៊ានពោលដោះស្រាយគម្ពីរវេទហើយហ៊ានរិះគន់ចំពោះមុខមហា ឬស្សីយោគ្ហិនទៀតផង។ មិត្តរបស់គន្ធីយល់ថាការប្រលងរបស់គន្ធីនៅពេលបំណាច់ឆ្នាំនា ពេលខាងមុខច្បាស់ជាពុំបានទទួលបានជោគជ័យឡើយព្រោះថាលោកបានប្រឆាំងនឹងឆន្ទៈសាសនាដែលគ្រូរបស់លោកគោរពបូជា។និស្សិតទាំងអស់បានជ្រើសរើស​​គន្ធី ជាប្រធាន ក្នុងការប្រឆាំងចំណែកឯក្នុងការការពារបានទៅលើសាស្ដ្រាចារ្យល្បីឈ្មោះគឺលោកកុមារា គន្ធី ដែលត្រូវជាគ្រូម្នាក់របស់មហាត្មៈគន្ធីដែរ។ លោកសាស្ដ្រាចារ្យ ស្រលាញ់គន្ធីណាស់ ថ្វីត្បិតលោកត្រូវ គេចាត់តាំងឲ្យធ្វើជាអ្នកការពារគម្ពីរវេទ ក៏លោកមិនបានបដិសេធឆន្ទៈ របស់កូនសិស្សលោកឡើយ។លោកសាស្រ្តាចារ្យបានគិតទុកថាទស្សនៈរបស់មហាត្មៈគន្ធី​​ជាទស្សនៈរបស់ព្រះពុទ្ធសាសនាពុំមែនជាមាគ៌ារបស់ជនសាសនាឡើយ ហើយនេះជាដើមកំណើតរបស់ទស្សនវិជ្ជាមួយនិយមប្រភពរូបមន្តពីរទន្ទឹមគ្នាមកធ្វើជានិមិត្តរូប។លោក ​​សាស្ដ្រាចារ្យគន្ធីសូមឲ្យប្រិយមិត្តទាំងអស់អញ្ជើញលោកគន្ធីស្វែងរកការពិតនៅក្នុងគុហារ របស់ពួកមហាឬស្សីនៅបេណារ៉េស។
            មហាត្មៈគន្ធី យល់ស្របតាមសេចក្ដីអញ្ជើញនិងបាន ធ្វើដំណើរទៅទីក្រុងបេណារ៉េសដែលទីនោះលោកទទួលបានការជប់លៀងយ៉ាង ធំធេង នៅផ្ទះរបស់លោកសាស្ដ្រាចារ្យកុមារាគន្ធី។លោកសាស្ដ្រាចារ្យមានសេចក្ដីត្រេកអរជាពន្លឹក ដោយឃើញវត្តមានរបស់គន្ធីតាមការអញ្ជើញរបស់ខ្លួន។ពេលនោះលោកបានបង្ហាញរូបម ហាត្មៈគន្ធីឲ្យសមាជិកគ្រួសាររបស់គាត់ស្គាល់គ្រប់ៗគ្នាព្រមទាំងបានអញ្ជើញបងបង្កើតរបស់  ​លោកគឺពួកយោគ្ហិនមកចូលរួមនៅពេលលៀងសាយភោជន៍នោះដែរ។ សូមជម្រាបថាមហា ឬស្សីយោគ្ហិនពុំមែនជាអ្នកក្រខ្សត់ទុរគតនោះទេប៉ុន្តែគេឃើញអ្នកមានស្ដុកស្ដម្ភដែលដុះជំនឿ នៅក្នុងអារម្មណ៍របស់ខ្លួនបានសុខចិត្តលះបង់ទ្រព្យសម្បត្តិនិងកេរមរតករបស់ខ្លួនហើយធ្វើ ដំណើរទៅកាន់វិថីរំលត់ទុក្ខតាមបែបយោគ្ហិន(ជាក់ស្ដែងដូចជាបងរបស់សាស្ដ្រាចារ្យជាដើម)។ ក្រោយពីការជប់លៀងភោជន៍នាអាហាររួចហើយក៏មានការចរចាផ្លាស់ប្តូរយោបល់គ្នារវាង និស្សិតមហាវិទ្យាល័យរដ្ឋបីហាដែលមានមហាត្មៈជាប្រធាននិងមហាឬស្សីយោគ្ហិនជាអ្នកឆ្លើយ តប។ការចរចាគ្នានេះត្រូវបានចាត់ទុកជាទស្សនវិជ្ជាផ្នែកចរិយាសាស្ដ្រដែលមានមូលដ្ឋាន ស្វែងរកសច្ចភាពតាមរយៈទស្សនវិជ្ជាត្រជាក់ដែលគេច្រើនឲ្យឈ្មោះថាទស្សនៈ អហិង្សា ។ មហាត្មៈគន្ធីសួរមហាឬស្សីយោគ្ហិនថា (តើគេត្រូវមានលក្ខណៈប៉ុន្មានយ៉ាងដើម្បីឲ្យក្លាយជាយោគ្ហិនម្នាក់ដ៏ប្រសើរ?)មហាឬស្សីឆ្លើយថា(ពុំចាំបាច់មានលក្ខណៈវិសេសវិសាលប៉ុន្មានឡើយបើមនុស្សសមញ្ញម្នាក់ចង់ធ្វើខ្លួនឲ្យទៅជាអ្នកប្រព្រឹត្តយោគ្ហិននោះត្រូវសុំសេចក្ដីអនុញ្ញាតពីចិត្តរបស់ខ្លួនឯងជាមុនសិន)គន្ធីសួរទៀតថា (តើគុម្ពីអ្វីខ្លះដែលយោគ្ហិន យល់ថាជា ក្បួនច្បាប់ត្រឹមត្រូវសម្រាប់រៀន?)យោគ្ហិនឆ្លើយ(ក្បួនដែលអ្នកប្រតិបត្តិគួរយកជាគ្រឿងបំភ្លឺ នោះគឺគម្ពីរទេវៈទាំងអស់ដែលគេអាចសិក្សាបានសម្រាប់សូត្រភាវនាក្នុងពេលធ្វើសមាធិកម្ម   ចំណែកឯគម្ពីរបុរាណអ្នកប្រតិបត្តិយោគ្ហិនត្រូវដឹងរឿងហើយស្គាល់ប្រវត្តិខ្លះៗរបស់ព្រះ តែប៉ុណ្ណោះ)។ មហាត្មៈសួរបន្ថែមទៀតថា(តើនរណាជាគ្រូដំបូងបង្អស់របស់ពួកយោគ្ហិន?) មហាឬស្សីឆ្លើយថា(ព្រះសិវៈព្រះអង្គលះបង់រាងកាយរបស់ខ្លួន ដោយទ្រង់ស្លៀកស្បែក ខ្លាខ្លួនទទេគង់នៅលើផ្កាឈូកព្រះហស្ថកាន់លំពែងត្រីសួគ៌ដែលគេសង្កេតឃើញព្យួរនៅ លំពែងប្រហោងមួយតូចនេះជារគាំងរោទិ៍រណ្ដំប្រស់ព្រលឹងវិញ្ញាណឲ្យរស់ឡើងវិញតែកុំ ភ្លេចថាទ្រង់ជាអ្នកដុតបំផ្លាញចោលអ្វីៗទាំងអស់ដោយត្រីនេត្រាស្ថិតលើថ្ងាស់ របស់ព្រះ អង្គផងដែរ)។
            មហាត្មៈគន្ធីបញ្ជាក់ថា(បើសិនរាងកាយរបស់ព្រះសិវៈជាអគ្គីតើទ្រង់ត្រូវការអ្វី ដើម្បីពន្លត់អគ្គីនោះ?)មហាឬស្សីឆ្លើយថា (គេពុំយកទឹកទៅរំលត់ព្រះអគ្គីរបស់ព្រះសិវៈទេ ប៉ុន្តែគេយកភ្លើងទៅរំលត់វិញ)មហាត្មៈបន្ថែមដូចសេចក្ដីថា(ភ្លើងរំលត់ដោយភ្លើងទឹករំលត់ ដោយទឹកពិតមែនឬ?)មហាឬស្សីឆ្លើយថា(ពិតមែនហើយ) មហាត្មៈគន្ធីយល់ថាមហាឬស្សី យោគ្ហិនកំពុងចូលក្នុងសំណាញ់នៃការចេះដឹងដូចនេះគាត់ក៏បន្ថែមសំណួរទៀតថា(ចុះចិត្ត របស់ខ្ញុំដែលប្រកបដោយភ្លើងតើខ្ញុំត្រូវយកអ្វីទៅរំលត់?)មហាឬ ស្សីឆ្លើយថា(ត្រូវយកចិត្ត ទៅរំលត់ចិត្ត)មហាត្មៈគន្ធីបញ្ជាក់ថា(តែចិត្តកំហឹងរបស់អ្នកឯងពុំអាចយកភ្លើង កំហឹងទៅ រំលត់បានឡើយ! ) មហាឬស្សីតបទៅវិញថា (ដូចនេះចិត្តភ្លើងពុំអាច រំលត់ដោយចិត្ត ភ្លើង បានទេតែគេត្រូវយកចិត្តទឹកទៅរំលត់ចិត្តភ្លើងវិញពិតមែនទេ?)ពេលនោះ មហាត្មៈគន្ធីក៏ ចាប់ផ្ដើមឲ្យយោបល់ដល់ពួកមហាឬស្សីថាមានតែការអត់សង្កត់ចិត្តទ្រាំ ទ្រប្រើអហិង្សា ប៉ុណ្ណោះទេដែលមនុស្សអាចអនុវត្តអ្វីៗទាំងឡាយបានសម្រេច។ ព្រះកាយរបស់ ព្រះសិវៈ ជាភ្លើងព្រោះទ្រង់ជាភ្លើងដែលយើងបានឃើញនឹងភ្នែកស្រាប់នៅក្នុងគម្ពីរអគ្គីបុរាណទ្រង់ តែងតែយកផេះមកលាបរាងកាយដើម្បីបង្ហាញអ្នកទាំង អស់គ្នាយល់ថា ពេលវេលា មក ដល់ហើយរាងកាយនេះឯងនឹងទៅជាផេះ ។ តែផេះរបស់ព្រះអង្គខុសពីផេះរបស់យើង ព្រះនេត្ររបស់ព្រះអង្គខុសពីភ្នែករបស់ពួកយើងគ្រប់គ្នាព្រះនេត្រាដែលនៅលើថ្ងាសកើត ឡើងភ្លាមៗប្រកបដោយគុណវិបត្តិគឺទ្រង់បង្កើតឡើងសម្រាប់បំផ្លាញ ព្រះអាទិទេពកាមា ដែលជាបច្ចាមិត្រចង់លួចស្រឡាញ់អគ្គមហេសីរបស់ទ្រង់។ មហាត្មៈគន្ធីបានពោលថា មហាបុរសក្នុងលោកតែងលើកតម្កើងឆន្ទៈមិនតបតឆន្ទៈនេះជាទឹកអម្រិត ដែលនាំមិ ឲ្យ មនុស្សស្លាប់ហេតុដូចនេះហើយបានជាទេព្ដានិរេសុរៈសុខចិត្តចំណាយកម្លាំងអស់ រយៈ ពេលជាច្រើនឆ្នាំដើម្បីកូរសមុទ្រទឹកដោះយកទឹកសក្កិសិទ្ធិនេះ
             ប្រជាជននៅប្រទេស ឥណ្ឌានេះតែងនាំគ្នាគោរព ទន្លេ គង្គាចំនែក ឪពុក ពម្ដាយនិងជីដូនជីតារបស់ ខ្ញុំក៏គោរព ទន្លេនេះដូចគ្នា ដោយពួកគាត់ ជឿថាទន្លេនេះពិតជា មានលាយទឹកអម្រិត ។ រីឯខ្ញុំវិញ ក៏គោរពទឹកទន្លេនេះដូចគេឯងដែរព្រោះទឹកទន្លេនេះត្រជាក់ដូចជាចិត្តរបស់ខ្ញុំដែរ បើសិន ជាឲ្យខ្ញុំមុជទឹកទន្លេនេះក្នុងមួយឆ្នាំម្ដងខ្ញុំសុខចិត្តមុជ ទឹកចិត្តអហិង្សារបស់ខ្ញុំរាល់ថ្ងៃវិញ ប្រសើរជាងព្រោះវាជាទឹកអម្រិតដែលខ្ញុំពុំចាំបាច់ធ្វើដំណើរអស់រយៈពេលវែងឆ្ងាយហើយ អស់កម្លាំងឥតប្រយោជន៍នោះទេ។បើតាមខ្ញុំយល់យោគ្ហិន ក៏គ្មានសំលៀកបំពាក់ បិទបាំង រាងកាយដូចខ្ញុំដែរប៉ុន្តែចិត្តអហិង្សារបស់ខ្ញុំ គឺជាសំលៀកបំពាក់ស្រោបរាងកាយ យ៉ាងជិត មើលពីក្រៅមិនឃើញឡើយតែយើងអាចមើលឃើញតាម ទៅតាមទស្សនញ្ញាណ។ ពេល នោះទោះបីជាមហាឬស្សីយោគ្ហិនពុំបានសំដែងការយល់ស្របទាំងស្រុង ចំពោះទស្សនៈ របស់មហាត្មៈគន្ធីក៏ដោយប៉ុន្តែ អង្គប្រជុំទាំងមូលយល់ឃើញថាមហាឬស្សី អង្គនេះមិន បដិសេធនូវឆន្ទៈប្រកបដោយសុទិដ្ឋិនិយមនិងសមហេតុសមផលរបស់មហាត្មៈគន្ធី ឡើយ ។
            តាមការស្រាវជ្រាវរបស់លោក រឺណេដឺបែរវល់បានឲ្យឃើញថាមហាឬស្សីអង្គនេះ បាន ត្រឡប់មករស់នៅក្នុងគេហដ្ឋានរបស់ខ្លួនធម្មតាវិញហើយបានជ្រើសរើសយកមាគ៌ារំលត់ទុក្ខតាមទស្សនវិជ្ជាអហិង្សារបស់មហាត្មៈគន្ធី។
..ទស្សនវិជ្ជាអហិង្សារំដោះអាហ្រ្វិកខាងត្បូង
            កិច្ចការទាំងអស់របស់ប្រជាជនឥណ្ឌានៅសម័យនោះ បានត្រូវរងឥទ្ធិពលពីចក្រពត្តនិយម
មកពីក្រៅប្រទេសចូល ទៅឈ្លានពានញាំញីស៊ីរូងដល់ជម្រៅនៃច្រកមាត់បេះដូង ប្រទេសចលាចលវឹកវរ រកអ្វីប្រកាស អាសន្នពុំបានថែមទាំង កើតមានការស្រេកឃ្លាន ទុរ្ភឹក្ស យ៉ាងខ្លោចផ្សានៅក្នុងដែនដីនៃប្រទេសឥណ្ឌាទៀតផង។ ពួកបញ្ញាវ័ន្ដមើលឃើញច្បាស់ នូវភាពព្រៃផ្សៃរបស់សត្រូវតាមរយៈសកម្មភាព ដ៏កម្រោលនេះពូកគេក៏បាននាំគ្នាស្រែកបង្កូកទូងស្គរវាយឃ្មោះបង្អើលស្មារតីអ្នកស្នេហាជាតិគ្រប់ស្រទាប់វណ្ណៈឲ្យស្ទុះភ្ញាក់ឡើង នាំគ្នាកាន់ដំបងលំពែងវាយបំបែកក្បាលសត្រូវ ដែលមានគំនិតចង់លេបយកទឹកដីម្ចាស់ស្រុក។មហា ត្មៈគន្ធីស្ថិតក្នុងសភាពចង្អៀតចង្អល់ក្នុងចិត្ត ហាក់ដូចជាពុំចង់បែកពីភូមិកំណើតរបស់ខ្លួនបន្តិចសោះឡើយ។ក្រោយពីបានសូត្រធម៌ នៅពេលបាយល្ងាចរួចរាល់ស្រេចបាច់ហើយមកលោកក៏ចាប់ផ្តើមសរសេរសំបុត្រមួយច្បាប់ទុកឲ្យមិត្តភក្ដិរបស់លោក ដើម្បីជាដំណឹងដល់ពូកគេទាំងអស់នោះពីការស្រេកឃ្លានរបស់លោកនៅពេលនេះ។ សេចក្ដីសំបុត្ររបស់គន្ធីបាន ធ្ធើ  ឲ្យមានការភ្ញាក់រលឹកនឹកឃើញដល់មាគ៌ាដ៏ល្អមួយដែលពុំត្រូវការប្រើវីធីក្ដៅតបតនឹងភ្លើងវិធីនេះត្រូវការប្រើរយៈពេលដូចជាសត្វអណ្ដើក វារអញ្ចឹងព្រោះថាលទ្ធិមិនតបតនេះពុំមានស្លាបហើរនោះទេ។
            ទោះបីជាដូចនេះក៏ដោយ ការអត់ធ្មត់របស់លទ្ធិនេះពុំប្រើពេលឲ្យកំណត់រហូតដល់បើកដៃឲ្យស្ដេចមច្ចុរាជអន្ទង ព្រលឹងឬបោះដៃមកឈោងចាប់ឡើយ។សេចក្ដីសំបុត្ររបស់មហាត្មៈគន្ធីត្រូវបានលោករុឡង យកមកបកប្រែក្នុងទស្សនាវដ្ដីហ្វ្រង់អាស៊ីហើយមានគំនិតខ្លះលាយឡំទៅនឹងទស្សនវិជ្ជា របស់លោកផ្ទាល់តែម្ដង។ សេចក្ដីនៅក្នុងសំបុត្រមានដូចតទៅ(ពេលនេះខ្ញុំពុំអាចនឹងជម្រាប មិត្តទាំងអស់គ្នាឲ្យបានសព្វគ្រប់អំពីបុព្វហេតុដែលធ្វើឲ្យខ្ញុំលាអ្នកទាំងអស់គ្នាមួយរយៈពេល សិននោះទេព្រោះខ្ញុំជឿថាមិត្ត​​​​ ទាំងអស់បានដឹងច្បាស់ជាងខ្ញុំទៅទៀតពីរឿង ដែលអ្នក កាន់ការនៅប្រទេសឥណ្ឌាសម្រេចឲ្យគេតាមចាប់ខ្ញុំ។ខ្ញុំមិនខ្លាចគុកដែលជាកន្លែងសម្រាប់ផ្សាំងមនុស្សនោះទេ ប៉ុន្តែខ្ញុំស្ដាយប្រទេសឥណ្ឌាជាងជីវិតរបស់ខ្ញុំទៅទៀតបើប្រទេស ឥណ្ឌាពុំទទួលបានសេរីភាពឯករាជ្យសន្តិភាពទេនោះខ្ញុំនឹងមិនព្រមផ្លាស់ប្ដូរវិចារណញ្ញា ណដែលខ្ញុំបានសម្រេចចិត្តថានឹងអនុវត្តនោះឡើយ។មិត្តទាំងអស់ឲ្យខ្ញុំប្រើ កម្លាំងដើម្បី តបតនឹងសត្រូវខ្ញុំមិនបដិសេធនូវគំនិតទាំងអស់នេះទេព្រោះថាគេត្រូវប្រើកម្លាំង ដើម្បីទប់ ក្បាលម៉ាស៊ីនរថភ្លើងប៉ុន្តែខ្ញុំយល់ថាការធ្វើកុំឲ្យរថភ្លើងដើរខុសគ្នា ប្រសើរជាងខំទប់កម្លាំង ដ៏មហិមានៃក្បាលគ្រឿងចក្រនេះ។ ខ្ញុំសម្រេចចិត្តនឹងចូលទៅរស់នៅក្នុង ស្រុក​​អាហ្វ្រិកខាងត្បូងព្រោះនៅទីនោះមានមនុស្សប្រ មាណជាដប់ម៉ឺននាក់កំពុងត្រូវមនុស្សដូចគ្នា ជិះជាន់។
             បើខ្ញុំសម្រេចឬមិនសម្រេច បំណង យ៉ាងណានោះសូមឲ្យមិត្តទាំង​​អស់គ្នាជួយ ដោះស្រាយវិបត្តិប្រទេសឥណ្ឌា តាមទស្សនៈ អហិង្សាដែលជាទស្សនៈ របស់មហា បុរសនៅប្រទេសឥណ្ឌាជំនាន់មុនបានធ្លាប់យកមក ប្រើប្រាស់នៅលើទឹកដីចាស់នេះ)។ លុះអានសំបុត្ររបស់មហាត្មៈគន្ធីចប់ម្នាក់ៗហាក់ដូច មើលឃើញជើងមេឃថ្មីមួយដែលត្រូវយកមកធ្វើការដោះស្រាយបញ្ហាគ្រប់ៗគ្នា។ សូម ជម្រាបថាក្រោយពេលមហាត្មៈគន្ធីបានធ្វើដំណើរចាកចេញពីដីឥណ្ឌា គេសង្កេតឃើញថា មានកើតគម្រោងការថ្មីមួយ នៅគ្រប់ច្រកល្ហកនៃទីប្រជុំជននានា។អ្នកដែលចាប់អនុវត្ត គម្រោងការនេះ គឺនិស្សិតចន្ទ្រ បុស្សដែលជាសាវ័កផ្ទាល់របស់មហាត្មៈគន្ធីតែម្ដង។
            រដ្ឋការ របស់ប្រទេសអង់គ្លេសបាន ប្រើគ្រប់មធ្យោបាយដើម្បីទប់ទល់នឹងប្រតិកម្មនេះដោយរួមគ្នាជាមួយនឹងមហារាជាឥណ្ឌា ទាំងឡាយ។នៅឆ្នាំ១៨៩៣នាទីក្រុងអាហ្វ្រិកមួយឈ្មោះប្រេតូរិ យ៉ា គេមើលឃើញ មនុស្សម្នាក់ប្រដាប់សំលៀកបំពាក់សសុទ្ធ ដើរដោយជើងទទេពីកន្លែងមួយទៅកន្លែងមួយ គ្រប់ ច្រកល្ហកនៃទីក្រុង។ មនុស្សដដែលនេះជួនកាលមានការិយាល័យ ធ្វើការនៅមហា វិទ្យាល័យនានាជូនកាលមាននាទីជាអ្នកទទួលបោះពុម្ពសៀវភៅឬសារពត៌ មានជួនកាល ទៀតមាននាទីជាអ្នកជួយផ្ដល់ពត៌មានដល់អ្នកកាន់ការរដ្ឋនានាក្នុងក្រុង ។ នៅលើក្រប សៀវភៅផ្សេងៗដែលច្រើនស្ដីអំពីបញ្ហានយោបាយនិងសាសនាគេតែងឃើញ រូបមនុស្ស នេះត្រឹមពាក់កណ្ដាលខ្លួនលម្អក្របខាងក្រៅជននោះគឺមហាត្មៈគន្ធីដែលមានមាឌស្គមប៉ុន្តែ គាត់ធ្វើការមិនចេះនឿយហត់នៅដែនដីអាហ្វ្រិកមហាត្មៈគន្ធីមានមុខងារច្រើនយ៉ាង ដែល ត្រូវបំពេញលោកជាអ្នកសារពត៌មានជាវាគ្មិនសម្រុះសម្រួលវិបត្តិអាហ្វ្រិករវាងជនជាតិ ស្បែកសនិងជនជាតិស្បែកខ្មៅលោកជាគ្រូបង្រៀននៅមហាវិទ្យាល័យជាឈ្មួញលក់ទស្ស នាវដ្ដីផ្សេងៗជាសមាជិកសហគ្រិនតំណាងរបស់រដ្ឋអាហ្វ្រិកជាគ្រូព្យាបាលសាមញ្ញ និងជា ហោរាដ៏ចំណាន។តាមសំដីរបស់លោក OURSEL និយាយថាមហាត្មៈគន្ធី ជាគ្រូទាយខាង ក្បួននព្វគ្រោះប្រចាំថ្ងៃយ៉ាងសក្ដិសិទ្ធប៉ុន្តែលោកមិនមែនជាហោរាដើរទស្សន៍ទាយជាសាធា រណៈនោះទេ ។
            នៅពេលទំនេរលោកតែងតែពន្យល់ពីក្បួនទាយនូវគ្រប់ NAVAGHHA ដែលនិយាយពីផែនដី ឬដំណើរពិតខាងអាវកាសដែលទាក់ទងនឹងសាសនា នានានៅ ក្នុងគម្ពីវេទឲ្យសមាជិកគ្រួសារអ្នកផ្ទះស្ដាប់។ហើយសូមជម្រាបថាមហាត្មៈគន្ធីបានរស់នៅ ជាមួយមិត្តម្នាក់ដែលធ្លាប់ស្គាល់ទាក់ទងគ្នាទៅវិញទៅមកខាងផ្លូវជំនួញនៅឥណ្ឌា ហើយធ្លាប់​​​​ចូលរួមធ្វើកុ  ប្បកម្មជាមួយគ្នាតទល់នឹងមហារាជានៅបង់ហ្គាល់។
            នៅទីនោះ មហាត្មៈ បានងើបឈរយ៉ាងសកម្មប្រឆាំងនឹងរដ្ឋអាហ្វ្រិកដែលបានតម្លើងប្រាក់ពន្ធដារទៅលើប្រជា រាស្ដ្រស្បែកខ្មៅ។លោកបានសុំទាមទារដល់អ្នករដ្ឋការទីក្រុងអំពីបញ្ហាប្រាក់បៀវត្សដែលជន ជាតិឥណ្ឌាស្បែកខ្មៅពុំបានទទួលភាពស្មើគ្នាដូចប្រជារាស្ដ្រអាហ្វ្រិកស្បែកខ្មៅដែលជាម្ចាស់ស្រុក ។ពូកស្បែកសដែលមកពីអឺរ៉ុបបានចាត់ឲ្យដាក់ដោយឡែកពីគ្នារវាជនជាតិឥណ្ឌា និងជន ជាតិអាហ្វ្រិកសូម្បីតែកន្លែងធ្វើការឬទីលំនៅក៏គេបង្កើតឲ្យនៅឆ្ងាយពីគ្នាដែរ បុព្វហេតុទាំង នេះបណ្ដាលមកពីប្រជារាស្ដ្រឥណ្ឌាភាគច្រើនជាអ្នកដែលមានគំនិតជឿនលឿនហើយ មានការចេះដឹងជាងប្រជារាស្ដ្រអាហ្វ្រិកដែលជាម្ចាស់ស្រុក។ដោយយល់ឃើញថាជនជាតិ ឥណ្ឌាពិបាកក្នុងការដឹកនាំហើយម៉្យាងទៀតពួកគេមានសាសនាជួយគាំទ្រផងនោះពួកស្បែក សក៏សម្រេចចិត្តប្រើមធ្យោបាយកំចាត់ជនជាតិឥណ្ឌាឲ្យអស់ពីប្រទេសអាហ្វ្រិកដោយការត ម្លើងពន្ធដារធ្វើទារុណកម្មនិងបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាងម៉្យាងវិញទៀតអាជ្ញាធរបាន ប្រើលទ្ធិផ្ដាច់ការចាប់បង្ខំ ប្រជារាស្ដ្រឥណ្ឌា ឲ្យបម្រើកងទ័ពនៅក្នុងសង្គម ។ មហាត្មៈគន្ធី បានប្រើមធ្យោបាយគ្រប់បែបយ៉ាងដើម្បីពង្រឹងស្មារតីជនជាតិឥណ្ឌាដែលរស់នៅក្នុងស្រុក  នោះគាត់បានណែនាំពួកគេឲ្យប្រើវិធីត្រជាក់ក្នុងការដោះស្រាយវិបត្តិផ្សេងៗ។
..អហិង្សានៅក្នុងបាតគុក
            មហាត្មៈគន្ធីបានសុខចិត្តចាកចេញពីដែនដីប្រទេសឥណ្ឌាដើម្បីធ្វើដំណើរទៅអាហ្វ្រិកខាង ត្បូងគាត់បានជួបប្រទះនឹងដំណើរផ្សងព្រេងយ៉ាងធំមួយគឺការប្រកាន់ពណ៌សម្បុរ មនុស្ស ជិះជាន់មនុស្ស ប្លន់យកសេរី ភាពរបស់មនុស្ស ព្រមទាំងផ្ដល់មកវិញ នូវមរណភាពរបស់មនុស្សជាច្រើននាក់។ តាមរយៈសៀវភៅរបស់លោកអួកសែលបានប្រាប់ថាគន្ធី ត្រូវបាន គេចាប់ដាក់គុកនៅទីងងឹតអស់រយៈពេល១៥ថ្ងៃទើបគេឲ្យមិត្តភក្ដិរបស់លោកចូលទៅ សួរ សុខទុក្ខ។ ពេលនោះពត៌មានពុំបានស្ដីដំណើរជីវិតពិតរបស់លោកឡើយព្រោះថា មហាត្មៈ គន្ធីពុំបានត្អូញត្អែរពីទុក្ខលំបាកដែលលោកជួបប្រទះនៅទីឃុំឃាំងឡើយ ។ ពេលគេសួរ លោកថាតើលោកបានជួបប្រទះនូវបាបកម្មឬទារុណកម្មណាមួយដែលធ្វើឲ្យលោកអស់សេរី ភាពក្នុងរាងកាយដែរឬទេ?មហាត្មៈគន្ធីឆ្លើយថា គាត់ប្រកបដោយសេចក្ដីសុខសប្បាយ ធម្មតាទេពួកគេពុំបានដាក់ទារុណកម្មមកលើរាងកាយខ្ញុំឡើយ អារម្មណ៍របស់ ខ្ញុំរឹតតែ ប្រសើរព្រោះវាជាមាគ៌ាមួយសម្រាប់ស្វែងរកសេចក្ដីសុខ។គាត់ចង់បញ្ជាក់ថាកាលណាក្នុង ចិត្តរបស់មនុស្សយើងប្រកបដោយគុណធម៌ល្អទោះជានៅទីកន្លែងណាក៏ដំណើរជីវិត ប្រ ព្រឹត្ត ទៅបានល្អប្រសើរដែរ។
            នៅក្នុងពន្ធធនាគារនៃ ក្រុងប្រេតូរីយ៉ា ដែលគេអាច ចូលថត រូបភាពដើម្បីទុកជាឯកសារសម្រាប់ខ្សែជីវិតរបស់មហាត្មៈគន្ធី គេសង្កេតឃើញថាគុកមាន ច្រើនជាន់ឃាំងដោយរបងស្រួចៗឆ្មាំមើលការត្រួតពិនិត្យមើលអ្នកទោសត្រូវមើលតាមប្រ ហោងមួយរាងបួនជ្រុងស្មើដែលគេទុកសម្រាប់បោះ គ្រឿងបរិភោគបន្តិចបន្តួចដល់ អ្នក ទោស។ឆ្មាំទ្វារត្រូវចុចពិលមើលពីរដងក្នុងមួយថ្ងៃដើម្បីការ ពារហេតុការណ៍ដែលកើត ឡើងម្ដងៗដូចជាការធ្វើអត្តឃាតតែងតែអនុវត្តជាញឹកញាប់។មហាត្មៈគន្ធី មានស្មារតីចិត្ត នឹងនគ្មានភ្ញាក់ផ្អើលចំពោះអកុសលកម្មដែលគេបង្កើតមកលើរាងកាយរបស់លោកឡើយ គាត់តែងតែខំសន្សំចិត្តអត់ធន់ទាមទារអ្វីទាំងពួងដោយការអធ្យាស្រ័យរីករាយ ពោលគឺលោកយកអហិង្សាភាពជាមូលដ្ឋានក្នុងការអនុវត្តកិច្ចការទាំងឡាយទាំងពួង។តាមពត៌មាន ដែលយើងបានដឹងខ្លះៗពីសំណាក់មិត្តភក្ដិរបស់លោកឃើញថាមហាត្មៈគន្ធីដោះស្រាយការ លំបាកទាំងពួងតាមវិធីអហិង្សា ដោយការអត់អាហារប្រឆាំងនឹងអំពើព្រៃផ្សៃទាំងនោះ។ វិធីត្រូវបានមហាត្មៈគន្ធី យកទៅអនុវត្តដំបូងបង្អស់នៅពន្ធនាគារនៃប្រទេសអាហ្វ្រិក ខាង ត្បូង។អត្ថបទក្នុងទស្សនាវដ្ដីហ្វ្រង់​​​​អាស៊ី បានលើកយកព្រឹត្តិការណ៍របស់លោកមហាត្មៈគន្ធី មកធ្វើការពណ៌ នាដូចតទៅ៖
            ក្រោយពេលដែលគេឈប់បង្ខាំងលោកនៅក្នុងទីងងឹតមកពួកគេបាននាំលោកចូលក្នុងបន្ទប់ ថ្មីមួយជាកន្លែងឃុំខ្លួនអ្នកទោសនយោបាយធម្មតា។ លោកហ្វីលីយូស្សាបានជឿថាមហាត្មៈ គន្ធីជាមហា
បុរសដែលចេះដកព្រលឹងឲ្យអស់ពីរូបរាងកាយ ដែលនាំឲ្យលោកក្លាយជាមនុស្សគ្មានការឈឺចាប់ទោះបីគេយកភ្លើងទៅដុតរាងកាយរបស់លោកយ៉ាងណាក៏លោក ពុំទទួលការឈឺចាប់ឡីយ។ វិធីនេះបើតាមអ្នកប្រាជ្ញទាំងឡាយក្នុងលោកបានធ្វើការពិសោធន៍ យល់ឃើញថាមហាត្មៈគន្ធីចេះប្រើផ្លូវសម្មាធិកម្មដ្ឋាន។ តាមការរៀបរាប់របស់លោក ហ្វីលី យូស្សា យើងឃើញថាលោកមហាត្មៈគន្ធីត្រូវបានគេយកទៅកន្លែងថ្មីមួយទៀតប្រកបដោយ ចង្កៀងបំភ្លឺមានពូកគ្រែសម្រាប់ទទួលទានដំណេក ព្រមទាំងមានសេរីភាពក្នុងការអាន សៀវភៅខ្លះៗថែមទៀតផង ។ លោកបានជួបនឹងវណ្ណកម្មរបស់អ្នកនិពន្ធ និងអ្នកប្រាជ្ញធំៗ ក្នុងខណៈពេលដែលលោកបានអានសៀវភៅជាច្រើនទាក់ទង ជាមួយសៀវភៅសីលធម៌ របស់មនុស្ស ដែលភាគច្រើនសរសេរជាភាសា អង់គ្លេស ។
            ក្នុងចំណោមស្នាដៃទាំងនោះ មហាត្មៈគន្ធី ពេញចិត្តជាងគេគឺវណ្ណកម្មរបស់អ្នកប្រាជ្ញជនជាតិរុស្ស៊ី ម្នាក់ឈ្មោះ គុយស្តយ ដែលលោក វាយប៊ុក បានដកស្រង់ មកបង្ហាញ ក្នុងវណ្ណកម្ម របស់លោកថា ព្រះរាជា ណាចក្ររបស់អាទិទេពស្ថិតនៅក្នុងចិត្តរបស់អ្នក មហាត្មៈគន្ធី បានយល់កាន់តែច្បាស់ ថែមទៀតនូវពន្លឺនៃ ព្រហ្មវិហារធម៌ ។ ពេលនោះតាមដែលគេបានដឹង មហាត្មៈគន្ធីបានចេញមកក្រៅបន្ទប់ឃុំឃាំងដើម្បីជួបគ្រួសារញាតិមិត្តដែលបានទៅសួរសុខទុក្ខ គាត់បាន ឃើញគេសែងសាកសពមនុស្សម្នាក់ចេញពីបន្ទប់អ្នកទោសឧក្រិដ្ឋដែលបានស្លាប់ដោយ សារជំងឺស្របពេលជាមួយគ្នានោះដែរលោកបានឃើញជនជាប់ទោសជាច្រើនមានជំងឺឆ្លង ដូចគ្នាកំពុងស្រែកដង្ហោយនៅក្នុងក្ដីឈឺចាប់យ៉ាងអណោចអធម។ ទិដ្ឋភាពទាំងអស់បាន ធ្វើឲ្យលោកឈឺចិត្តជាងការដែលគេវាយមកលើរាងកាយ របស់លោកទៅទៀត។ លោកក៏ បានសម្រេចនឹងធ្វើឲ្យសកម្មភាពខ្លោចផ្សា ទាំងនេះឲ្យធូរស្រាលទៅវិញដោយការចាប់ផ្ដើម រួបរួមជាមួយអ្នកទោសនយោបាយដទៃទៀត ក្នុងការទាមទារឲ្យយកអ្នកទោសទៅព្យាបាល នៅមន្ទីរពេទ្យ។ការទាមទាររបស់លោកពុំបានសម្រេចដូចបំណងឡើយ ព្រោះអ្នកកាន់អំណាចនៅអឺរ៉ុបហាក់ដូចជាពុំយកចិត្តទុកដាក់ចំពោះសេចក្ដីឈឺចាប់របស់ អ្នកទោសទាំង នោះសោះ។ ដោយស្ថានភាពចេះតែបង្កាត់ភ្លើងចិត្តនៃអ្នករងគ្រោះបន្តិចម្ដងៗហើយអ្នកជំងឺ កាន់តែរីករាលដាលខ្លាំងឡើងធ្វើឲ្យមរណភាពក៏ចេះតែមាន ជារៀងរាល់ថ្ងៃពេលនោះមហា ត្មៈគន្ធីក៏បានប្រកាសមិនបរិភោគអាហារដូចអ្នកទោសដែរ។ ទង្វើររបស់មហាត្មៈគន្ធីត្រូវបាន អ្នកកាសែតជាច្រើនដែលធ្លាប់ស្រឡាញ់រាប់អានលោក យកទៅផ្សព្វ​​ផ្សាយ​​​ពេញទីក្រុង ។ ទីក្រុងទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះមធ្យោបាយដោះស្រាយបញ្ហា ដែលតាំង ពីដើមមកគេមិនដែលបានជួបប្រទះសោះនៅលើដែនដីអាហ្វ្រិក។ព្រឹត្តិការណ៍ទាំងនេះ បានធ្វើឲ្យអ្នកកាន់អំណាចនៅទីក្រុង ប្រេតូរីយ៉ាទាំងអស់ជាពិសេសអ្នកដែលធ្លាប់ការពារ គំនិតរបស់មហាត្មៈគន្ធីបានបះបោរជ្រួលច្របល់យ៉ាងខ្លាំងទាល់តែលោក ហាឌិន សុខចិត្ត យល់ព្រមតាមសំណើ​​​របស់អ្នករងគ្រោះព្រមទាំង ចូលទៅដោះលែងអ្នកទោស មហាត្មៈ គន្ធីពីពន្ធធនាគារ។នៅក្នុងទំព័រក្រាំងមាសនៃគម្ពីរចរិយាធម៌របស់ដែនដីអាហ្វ្រិក គុណធម៌ បានចាប់កំណើតពីចរិយាធម៌វិទ្យារបស់លោកគន្ធីតាមរយៈទស្សនៈអហិង្សាផងដែរ។
            តាំងពីពេលនោះមកអ្នកកាន់អំណាចនៃអហ្វ្រិកខាងត្បូង បានគេយកចិត្តទុកដាក់ចំពោះលោក មហាត្មៈគន្ធីដែលជាបុគ្គលម្នាក់សញ្ជាតិឥណ្ឌាមានកេរ្ដិ៍ឈ្មោះល្បីល្បាញនៅទីក្រុង ប្រេតូរី យ៉ា។ពេលចេញពីពន្ធនាគារវិញគេសង្កេតឃើញមានអ្នកអង្គការសារពត៌មានជាច្រើនបាន សុំធ្វើការសម្ភាសន៍ដោយចេញផ្សាយជាភាសាអង់គ្លស។គ្រប់ទំព័រសារពត៌មានក្នុងស្រុក បានសុំយកទស្សនៈរបស់លោកទៅចុះជាអក្សរធំៗដែលមាន ដំណើរឆ្ពោះទៅរកសេរីភាព របស់មនុស្ស​​ក្នុងការប្រើអហិង្សាមហាត្មៈគន្ធីបានសរសេរទស្សនាវដ្ដីមួយស្ដីពី កិច្ចប្រតិបត្តិ របស់អ្នកគ្មានសេរីភាពក្នុងក្របខណ្ឌចរិយាធម៌របស់មហាត្មៈបានគូសបញ្ជាក់ពីសន្តិភាពវិធីដែលមនុស្សលោកនាំគ្នាប្រកាន់យក។ អនុស្សាវរីយ៍ដែលអ្នកនិពន្ធឥណ្ឌាសម័យក្រោយធ្វើការស្រាវជ្រាវក្រោយបង្អស់ ចំពោះវណ្ណកម្មនៃលោកគន្ធីគឺបទកំណាព្យ ដែលលោកបាន សរសេរទុកនៅក្នុងពន្ធនាគារ។បទកំណាព្យនោះសរសេរជា ភាសាហិណ្ឌូស្ដីពីទុក្ខសោក របស់មនុស្សក្នុងអនុវត្តវិធីមិនតបតគឺជាបទកំណាព្យដែលមានលក្ខណៈជារឿងសោកនាដ កម្មអង្រួនកន្ទ្រាក់បេះ ដូងសរសៃវិញ្ញាណនៃ មនសិកា របស់ចិត្តអ្នកអាន។
ព្រឹត្តិការណ៍សំខាន់ៗ
មហាត្មៈគន្ធី កើតនៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ១៨៦៩ ។
រៀបអាពាហ៌ពិពាហ៌ជាមួយនាង ការស្តុបែ នៅវ័យ ១៣ឆ្នាំ ក្នុងឆ្នាំ ១៨៨២ ។
ឆ្នាំ១៨៩៣ចាប់ផ្ដើមមានគំនិតចង់រំដោះអហ្វ្រិកនិង ឥណ្ឌាឲ្យផុតពីអាណានិគមអង់គ្លស់
ប្ដេជ្ញាចិត្តនឹងប្រព្រឹត្តិព្រហ្មចរិយា ចាប់ពីឆ្នាំ ១៩០៦ រហូតតទៅ ។
ឆ្នាំ ១៩១៥ ត្រលប់មកប្រទេសឥណ្ឌាវិញ ។
ឆ្នាំ១៩១៩បំផុសស្មារតីឲ្យប្រជាជនប្រទេសក្រោកឈរប្រឆាំង នឹងច្បាប់ដែលមិន យុត្តិធម៌ ។
ឆ្នាំ ១៩៣០ប្រឆាំងនឹងការយកពន្ធមិនយុត្តិធម៌ដោយការផលិតអំបិលខុសច្បាប់ដើម្បី តស៊ូនឹង អំណាចរបស់អង់គ្លេស ពេលនោះគាត់មានអាយុ ៦២ ឆ្នាំ ។
នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ១៩៤៨ ត្រូវបានគេលប ធ្វើឃាតក្នុងខណៈ ពេលកំពុងដើរកណ្ដាលហ្វូង មហាជនក្នុងទីក្រុង ញូដេលី ក្នុងវ័យ ៧៩ ឆ្នាំ ។
មហាត្មៈ គន្ធី៖ ចង្រៃទាំង ៧យ៉ាង ដែលមនុស្សមិនគួរធ្វើ
            លោក មហាត្មៈ គន្ធី ដែលត្រូវបានមនុស្សទូទាំងសកលលោកស្គាល់ថាជាដ្ឋបុរសរបស់ប្រទេសឥណ្ឌា និងជាមនុស្សអច្ឆរិយៈមួយរូបរបស់ពិភពលោកផង។ លោកបានបានលើកទស្សនៈចង្រៃទាំង ៧យ៉ាង ដែលមនុស្សយើងមិនគួរប្រតិបត្តិឡើយ៖
ចង្រៃទី១ : មានទ្រព្យសម្បត្តិ ដោយគ្មានការងារ៖ ទ្រព្យសម្បត្តិ ដែលបានមកដោយគ្មានការប្រើកម្លាំង បញ្ញា ឬកម្លាំង ញើសឈាម គឺពិតជាគ្មានតម្លៃនោះទេ ហើយវាក៏មិនអាចស្ថិតស្ថេរបានគង់វង្សយូរអង្វែងនោះដែរ បើយើងគ្មានតម្រិះវិជ្ជាដើម្បីថែរក្សាវាទេ។
ចង្រៃទី២ : សប្បាយ ដោយគ្មានមនសិការ៖ កំហុសឆ្គងដ៏ធ្ងន់បំផុតរបស់មនុស្ស គឺការសប្បាយដោយភ្លេចខ្លួន ទាំងដែល ខ្លួនមិនបានស្គាល់ខ្លួនឯងច្បាស់នៅឡើយថាជានរណា។ អ្នកខ្លះតែងគិតថាការធ្វើជាមនុស្សល្ងង់ដោយមិនខ្វល់ខ្វាយរឿងរ៉ាវអ្វី ទាំងអស់គឺជាសេចក្ដីសុខសុភមង្គលរបស់ខ្លួន តែតាមពិតទៅការបំភាន់ខ្លួនឯងបែបនេះ គឺជាការយល់ខុសប៉ុណ្ណោះ ព្រោះមនុស្សមានកាព្វកិច្ចនិងតួនាទីរៀងខ្លួន បើយើងគ្មានមនសិការទេនឹងត្រូវក្លាយជាមនុស្សមិបានការ។
ចង្រៃទី៣ : មានចំណេះដឹង ដោយគ្មានចរិយា៖ ចំណេះដឹងដែលមានក្នុងខ្លួន ប្រសិនបើមិនព្រមយកទៅប្រើប្រាស់ទេ នោះ គឺស្មើនឹងគ្មានចំណេះដឹង។ ដូច្នេះហើយ មិនយូរមិនឆាប់ក៏គង់តែបាត់បង់ទៅវិញពុំខានឡើយ។ មនុស្សដែលចេះចែករំលែកចំណេះដឹងគឺ គេកាន់តែរីកធំធាត់នូវចំណេះដឹងរបស់គេបន្ថែមទៀត ប្រៀបបាននឹងការចាក់បំពេញបន្ថែមចំណុចខ្វះខាត តែបើយើងចេះមិនប្រើការទេ វានឹងនាំឲ្យភ្លេចបាន។
ចង្រៃទី៤ : ធ្វើជំនួញ ដោយគ្មានសីលធម៌៖ មនុស្សយើង ដើម្បីផលចំណេញ អាជីវករមួយចំនួនមិនបានគិតគូរពីផលប៉ះ ពាល់ផ្នែកសុខភាពរបស់អតិថិជននោះទេ ជាពិសេសទៅទៀតនោះពួកគាត់រកស៊ីលក់ដូរប៉ែងជើងគ្នា ហើយជួនកាលលក់កោរអតិថិជនរបស់ខ្លួនក៏មាន។
ចង្រៃទី៥ : វិទ្យាសាស្រ្តជឿនលឿន ដោយគ្មានមនុស្សធម៌៖ ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត ដែលបង្ករឲ្យមានផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិទាំងឡាយក្នុងភពផែនដីឬក៏អាចធ្វើឲ្យពិភពលោកទាំងមូលជួបនឹង វិនាសកម្មដ៏ធ្ងន់ធ្ងរនៅពេលអនាគត។ ដូច្នេះខណៈពេលវិទ្យាសាស្រ្តកំពុងរីកចម្រើនជឿនលឿន អ្នកវិទ្យាសាស្រ្តក៏គួរតែគិតគូរពីជីវិតមនុស្សផងដែរ ជៀសវាងជាការបំផ្លាញដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ ទៅវិញ។
ចង្រៃទី៦ : គោរពសាសនា ដោយគ្មានការលះបង់៖ ការគោរពថ្វាយបង្គំ តែពុំបានដាក់ចិត្តដាក់កាយឲ្យជ្រះថ្លានិងលះបង់ សេចក្ដីលោភលន់នានាដែលខ្លួនមាន គឺជាការគោរពក្លែងក្លាយប៉ុណ្ណោះ។
ចង្រៃទី៧ : ធ្វើនយោបាយ ដោយគ្មានគោលការណ៍៖ នយោបាយដែលមិនសមស្របទៅនឹងបទដ្ឋានឬសង្គម គឺជា នយោបាយដែលនាំមនុស្សទៅរកក្ដីវិនាសអន្តរាយនិងបាក់បែកសាមគ្គីភាពជាតិទៅវិញទេ៕
សេចក្ដីសន្និដ្ឋាន
            តាមរយៈការបកស្រាយនៅទំព័រមុខដែលបានសិក្សាលើប្រធានបទដ៏មានតម្លៃផ្ដោតលើការសិក្សាអំពីទស្សនៈអហិង្សារបស់មហាត្មៈគន្ធី ដែលជាអ្នកប្រាជ្ញម្នាក់ខិតខំតស៊ូព្យាយាម យ៉ាងស្វិតស្វាញក្នុងការទាមទារឯករាជ្យពីពួកអង់គ្លេសដោយការផ្ដោត សំខាន់ទៅលើការដោះស្រាយបញ្ហាដោយប្រើធម៌អហិង្សានោះ យើងសង្កេតឃើញថាលោកបានណែនាំ ឲ្យ ប្រើមធ្យោបាយត្រជាក់ដើម្បីដោះស្រាយវិបត្តិផ្សេងៗ ទោះបីមានការចាប់ចង ឬការវាយ សំពងក៏ដោយ។ បើអ្នកប្រកាន់ធម៌អហិង្សាត្រូវប្រកាន់ខ្លួនកុំខ្ជិលហើយត្រូវប្រយ័ត្ន ជានិច្ច ចំពោះសេចក្ដីក្រោធដែលកើតមានក្នុងសន្ដានចិត្តរបស់អ្នក ។ លោកមិនឲ្យមនុស្សប្រើ កម្លាំងកាយទេ ព្រោះវាជាអំពើបាបប៉ុន្តែគេត្រូវប្រើបញ្ញាដើម្បីដោះស្រាយវិបត្តិទាំងឡាយ ទាំងពួង។ បើក្រឡេកមើលប្រធានបទយ៉ាងខ្លីនេះគឺ វាពិតជាខ្លីដូចជាពុំសូវមានអត្ថន័យពី សំណាក់មួយចំនួន ប៉ុន្តែបើគិតឲ្យបានម៉ត់ចត់ទៅពាក្យ មួយមាត់នេះពិត ជាមានន័យមិន អាចកាត់ថ្លៃបានប្រៀបដូចជាពេជ្រទើបនឹងច្នៃដែលមានពន្លឺចែងចាំងគ្រប់ទិសទី។កាលណា យើងយកគំនិតរបស់ មហាត្មៈគន្ធី មកពិចារណាឲ្យបានល្អិតល្អន់ពិតជាទទួលបាននូវផល ប្រយោជន៍ដ៏មហិមាក្នុងការចៀសផុតពីការប្រើប្រាស់អំពើហិង្សាផ្សេងៗពិតមែន។
            ម៉្យាង វិញទៀតការប្រកាន់ភ្ជាប់នូវធម៌អហិង្សានេះនឹងធ្វើឲ្យសង្គមទាំងមូលមានស្ថេរភាពគ្មានការ ឈ្លោះទាស់ទែងគ្នាប្រជាពលរដ្ឋចេះគោរពអាធ្យាស្រ័យគ្នាទៅវិញទៅមកនិងចេះរួមរស់នៅ ជាមួយគ្នាដោយសុខសន្តិភាព។ទាំងនេះជាកត្តាមួយដែលនាំឲ្យសង្គមជាតិមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
https://chanthanloch.wordpress.com


   I.