Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Thursday, March 31, 2022

តើមានកត្តាអ្វីខ្លះបណ្ដាលឱ្យប្រទេសអ៊ីស្រាអែលបានបាត់ឈ្មោះចេញពីផែនទីពិភពលោកនៅសតវត្សទី១មុនគ.ស.

 តើទឹកដីប្រទេសអ៊ីស្រាអែលត្រូវបានបាត់បង់ដោយរបៀបណា? នៅពេលណា?


ក.កត្តាខាងក្នុង

-វិបត្តិផ្ទៃក្នុង នាំឱ្យជនជាតិហេប្រឺបែកបាក់សាមគ្គី និងត្រូវបានបែងចែកជាច្រើនក្រុម

 -សង្គ្រាមផ្ទៃក្នុង នាំឱ្យប្រទេសបែងចែកជា២អាណាចក្រ(ខាងជើងនិងខាងត្បូង)

ខ.កត្តាខាងក្រៅ(ការឈ្លានពានពីប្រទេសជិតខាង)

-នៅឆ្នាំ៧២១មុនគ.ស.ក្រុងសាម៉ារី ត្រូវបានបំផ្លាញដោយពួកអាស៊ីរី

-នៅឆ្នាំ ៥៨៨ មុនគ.ស.ក្រុងហ្ស៊េរុយសាឡិម ត្រូវពួកអាស៊ីរីកម្ទេចចោល

នៅឆ្នាំ៦៣ មុនគ.ស.អាណាចក្ររ៉ូមចូលកាន់កាប់ត្រួតត្រាទឹកដីអ៊ីស្រាអែល ដោយជនជាតិហេប្រឺបះបោរប្រឆាំងនឹងពួករ៉ូម៉ាំង តែត្រូវពួកទាហានរ៉ូមវាយបំបាក់ ដុតបំផ្លាញទីក្រុងហ្ស៊េរុយសាឡិម បណ្ដេញចេញពីទឹកដីកំណើត និងប្ដូរឈ្មោះមកជា ដែនដីប៉ាលេស្ទីនវិញ។

    ក្រោយមកទឹកដីអ៊ីស្រាអែលត្រូវបានគ្រប់គ្រងពីអាណាចក្រមួយទៅអាណាចក្រមួយ ដូចជាអាណាចក្រ រ៉ូម ប៊ីហ្សីនទីន អ៊ីស្លាម អូតូម៉ង់ និងចក្រភពអង់គ្លេស។ ការណ៍នេះនាំឱ្យជនជាតិហេប្រើបានភៀសខ្លួនទៅរស់នៅពាស់ពេញពិភពលោក។

    ជារួមជនជាតិហេប្រឺបានបាត់បង់ទឹកដីរបស់ខ្លួនតាំងពីស.វទី១មុនគ .ស.មកម្លេះ។

ដោយ ឈិន ចណ្ឌី



No comments: