ភាសាបារាំង ដែលជា ភាសាអន្តរជាតិ ទី២ នៅក្រោយ ឆ្ងាយហៅមិនឮ អំពីភាសាអង់គ្លេស ... ភាសា អន្តរជាតិ ទី១ ។
ប៉ុន្តែ បារាំង បានទទួលជោគជ័យក្នុងការដាក់ ឲ្យប្រើបា្រស់ ក្នុងទូទាំងពិភពលោក នូវខ្នាតរង្វាស់រង្វាល់ ដែលអ្នកបា្រជ្ញជាតិគេ បានបង្កើត :
ម៉ែត្រ និង គីឡូម៉ែត្រ ជាខ្នាតអន្តរជាតិ
និងជា ខ្នាតវិទ្យាសាស្រ្ត ដែលគេហៅថា
System International ឬ SI
កំណត់ក្នុង ISO 80000
........
តរៀងទៅ យើងឃើញថា រង្វាស់រង្វាល់ ទាំងអស់ សុទ្ធតែមានទំនាក់ទំនង ជាមួយ និងខ្នាតរង្វាស់អន្តរជាតិ " ម៉ែត្រ " mètre ជានិច្ច ។
........
*** រង្វាស់ ១ មាត្រដ្ឋាន :
ជាខ្នាតសំរាប់ វាស់ប្រវែង មាន ម៉ែត្រ ឬ
គីឡូម៉ែត្រ ជាដើម សរសេរកាត់ជា :
1m 1km
.......
*** រង្វាស់ ២ មាត្រដ្ឋាន :
ជាខ្នាតសំរាប់ វាស់ផ្ទៃកក្រឡា
មាន ម៉ែត្រការេ ឬ គីឡូម៉ែត្រការេ
ជាដើម សរសេរកាត់ជា :
1m² 1km²
.......
*** រង្វាស់ ៣ មាត្រដ្ឋាន :
ជាខ្នាតសំរាប់ វាស់ទំហំ
មាន ម៉ែត្រគូប ឬ គីឡូម៉ែត្រគូប
ជាដើម សរសេរកាត់ជា :
1m³ 1km³
*****************
គេត្រូវបង្កើត ខ្នាតសំរាប់ វាល់
វត្ថុរាវ មួយទៀត .....
ខ្នាតនោះ គឺ " លីត្រ " litre ។
ដើម្បីឲ្យឃើញ ទំនាក់ទំនង ជាមួយម៉ែត្រ
យើងនិយាយថា :
មួយលីត្រ ស្មើនឹង
មួយភាគដប់ នៃ ម៉ែត្រ ហើយ ត្រីគុណ
:-) :-) :-)
សរសេរជារូបមន្ត គណិតសាស្ត្រ :
1 litre =
(1/10m) x (1/10m) x (1/10m)
= (1/10m)³
និយាយឲ្យងាយយល់ :
១លីត្រ = ១ដេសុីម៉ែត្រគូប ឬ
1l = 10cm x 10cm x 10cm = (10cm)³
ឬ
1l = 1 dm * 1dm * 1dm = 1dm³
ឬ
1litre = 1 dm³ = 1000 cm³
******************
សង្កេត :
ខុសពី រង្វាស់ទំហំ ដែលខុសគ្នា
១០០០ដង .... ឧទាហរណ៍ :
1m = 10dm
1m² = 100dm²
1m³ = 1000dm³
ខ្នាត រង្វាល់លីត្រ តូចធំ ខុសគ្នា ១០ដង
ទៅវិញ :
១លីត្រ = ១០ដេសុីលីត្រ
********************
👉បញ្ជាក់ blogspot យើងខ្ញុំយកមកផ្សព្វផ្សាយបន្តដោយមានការអនុញ្ញាតិពីម្ចាស់ដើម។
@រក្សាសិទ្ធិដោយ Saveth Chea (facebook)
ប្រភពដើមចុចទីនេះ
No comments:
Post a Comment