Saturday, October 5, 2019
« .....សើច.... »
*សើចដាក់ឌឺដងមិនល្អទេ
ព្រោះអាចត្រូវគេវាយនឹងគល់
ឬស្សីខៀវភ្នែកមើលលែងស្គាល់
នាំឱ្យអំពល់មិនចេះលែង។
*សើចដាក់មួយទៀតផ្សងរកស្នេហ៍
ចៃដន្យប៉ះតែស្រីអ្នកផ្សេង
សើចដាក់អាចដេកនៅកន្លែង
សើចដាក់ខ្លាចក្រែងសុីខ្សែរតី ។
*សើចខ្ញុំសើចសមស្រស់សង្ហា
សើចបែបអស្ចារ្យលោកចណ្ឌី
សើចខ្ញុំសើចសមរម្យគ្មានពីរ
សើចលោកចណ្ឌីសើចមន្ដស្នេហ៍៕
រាជធានីភ្នំពេញ ០៧-១១-២០១៧
Subscribe to:
Post Comments (Atom)
No comments:
Post a Comment