១. បានជាខ្ញុំជ្រើសរើសយកប្រធានបទនេះព្រោះគុណឳពុកម្ដាយមានសារៈសំខាន់ធំបំផុតលើលោកនេះ
ព្រោះលោកទាំងពីរបានផ្ដល់កំណើត ចិញ្ចឹមបីបាច់ថែរក្សាតាំងពីនៅក្នុងពោះរហូតដល់ធំ
និងបង្តាំងពីនៅក្នុងពោះរហូតដល់ធំ និងបង្រៀនឲ្យធ្វើអំពើល្អ។
២. ខ្ញុំរំពឹងគិតថានិងអាចផ្តល់ផលប្រយោជន៍ជាច្រើនចំពោះខ្ញុំនិងយុវជនដទៃទៀត
ត្រូវចេះដឹងគុណឳពុកម្ដាយ និងធ្វើអំពើល្អចំពោះគាត់ ដឹងទុក្ខធុរៈ គាត់ហើយថែរក្សា។
សេចក្ដីអធិប្បាយ
នៅលើសកលលោកនេះគ្រប់មនុស្សជាតិទាំងងស់
តែងតែឆ្លងការផ្ដល់កំណើតពីឳពុកម្ដាយ។
ហើយត្រូវការថែរក្សាតាំងពិក្នុងផ្ទៃរហូតក្លាយជាមនុស្សធំ។ដូច្ចេះហើយបានជាមានមតិមួយលើកឡើងថា
គុណឳពុកម្ដាយ។ តើគុណឳពុកម្ដាយមានអត្ថន័យយ៉ាងណា?
ជាការពិតណាស់ដូចដែលបានលើកឡើងខាងលើនេះ
មិននិងឈានទៅដល់ការបកស្រាយប្រធានបទឲ្យបានស៊ីជម្រៅយើងត្រូវយល់ពាក្យគន្លឺះជាមុនសិន។ពាក្យថា
គុណ មានន័យថា អំពើមួយដែលបានផ្ដល់មកឲ្យយើង។ ដូចនេះហើយឳពុកម្ដាយមានគុណ
ជាដំបូងបង្អស់ សម្រាប់យើងមុនអ្នកដទៃ។ ឳពុកម្ដាយបានផ្ដល់ជីវិត ម្ដាយបានផ្ដល់កំណើត
ណៅពេលនោះម្ដាយជាអ្នកថែរក្សាគក៌ រហូតដល់ឆ្លងទន្លេ
ក្នុងនោះដែរម្ដាយបានពរពោះប្រាំបួនខែដប់ថ្ងៃត្រូវទទួលផលលំបាកជាច្រើនដូចជា ពិបាកដេក
ឈរ អង្គុយ ហើយម្ដាយខ្លះត្រូវកូនសុខភាពខ្សោយ
តែងតែគិតបរិភោគអាហារអ្វីដែលមានផលប្រយោជន៍។ ហើយមិនហូបអាហារណាដែលប៉ះពាល់ដល់គក៌ឡើយ
គាត់មានការតាំងចិត្តអត់ធ្មត់ ទ្រាំពរពោះរហូតដល់ឆ្លងទន្លេ។
នៅពេលកើតមកអ្នកដែលវិនិយោគទុនធំជាងគេបំផុត សម្រាប់យើងនិង
សម្រាប់ខ្លួនគាត់ទាំងពីរ គាត់មានការតព្វកិច្ចដែលត្រូវតែធ្វើ
ត្រូវចិញ្ចឹមថែទាំកូនឲ្យល្អ បជាអ្នកបង្រៀនអប់រំកូនមុនគ្រូទាំងឡាយ
ប្រៀនប្រដៅកូនឲ្យដើរតាមគន្លងធម៌ ឲ្យកូនរៀនសូត្រយកចំណេះដឹង
ជាអ្នកផ្សាយព្រហ្មវិហារធម៌ចំពោះកូន
ជាពិសេសឳពុកម្ដាយប្រឹងប្រែងទទួលបន្ទុកធ្វើការងារដើម្បីរកថវិកា
មកទ្រទ្រង់គ្រួសារផង ផ្គត់ផ្គង់កូនផង ឲ្យទៅសាលាសិក្សារៀនសូត្រ
ជាមួយលោកគ្រូអ្នកគ្រូ។ ហើយបានចិញ្ចឹមបីបាច់ថែរក្សាពីតូចក្រូចឆ្មារ រហូតដល់ធំ
នៅពេលនោះឪពុកម្ដាយតែងតែទុកដាក់កូនចៅឲ្យមានគូស្រករ ដោយភ្ជាប់ទៅនឹងប្រពៃណីផងដែរ។
សរុបសេចក្ដីមកយោងតាមការបកស្រាយខាងលើ
ជាការពិតណាស់គុណឳពុកម្ដាយជាគុណមួយដ៏ធំធេងបំផុតចំពោះកូនគ្រប់ៗរូប។
គាត់ទាំងពីរបានផ្ដល់កំណើត ចិញ្ចឹមថែរក្សាពីតូចរហូតដល់ធំ
ហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូន។ ដូច្នេះយើងជាកូនគ្រប់រូប ត្រូវចេះដឹងគុណ តបស្នង
ឲ្យតម្លៃគោរព ដឹងទុក្ខធុរៈ ម្ហូបចំណីអាហារ ឈឺស្កាត់ត្រូវថែរក្សាគាត់
ដូចដែលគាត់បានថែរក្សាយើងតាំងពីតូចក្រូចឆ្មារ រហូតធំពេញវ័យ កម្លោះក្រមុំ រកគូរស្រករ
រៀងៗខ្លួន ។ ហើយក្នុនាមខ្ញុំជាយុវជនម្នាក់សុំផ្ដែផ្ដាំទៅយុវជនទាំងឡាយ
កុំតូចចិត្តនឹងខ្លួនឯងនៅពេលយើងកើតមកជាកូនអ្នកក្រ កុំអន់ចិត្តនឹងឳពុកម្ដាយ
ត្រូវធ្វើខ្លួនឲ្យមានក្ដីសង្ឃឹម កុំធ្វើខ្លួនឲ្យអស់ក្ដីសង្ឃឹម។
អធិប្ប្ាយដោយ លក ចាន់ធិ
No comments:
Post a Comment