"ប្រវត្តិព្រះគម្ពីរបរិសុទ្ធ"
១.ប្រវត្តិនៃការសរសេរព្រះគម្ពីរ
ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលទ្រង់បានបណ្ដាលហោរា៤០នាក់តាក់តែងឡើង។
ជាទូទៅក្នុងការសរសេរសៀវភៅអ្វីមួយបាន គឺទាមទារឲ្យអ្នកដែលសរសេរ
មានកម្រិតវប្បធម៌ខ្ពស់ បទពិសោធន៍ច្រើន ទើបអាចសរសេរសៀវភៅមួយបាន។
ប៉ុន្តែព្រះគម្ពីរត្រូវសរសេរឡើង ដោយអ្នកដែលមានចំណេះដឹង
និងបទពិសោធន៍ផ្សេងៗគ្នាទាំងអស់ អ្នកខ្លះជាស្តេច អ្នកនយោបាយ អ្នកគង្វាលសត្វ
អ្នកនេសាទ គ្រូពេទ្យ អ្នកបំរើ អ្នកយកពន្ធជាដើម។