"ស្នេហ៍អូននឹងបង"
ពាក្យនេះមានប្រភពមកពីអឺរ៉ុប
នៅក្នុងវិហារបាក់បែកមួយកន្លែង
នៃប្រទេសអេស្ប៉ាញ គេបានជីករកឃើញក្នុងឆ្នាំ១៨២៣ មានបន្ទប់ពីរបិទជិតឈឹងនៅក្រោមដី ហើយនៅក្នុងបន្ទប់នោះពោរពេញទៅដោយទឹកឃ្មុំដ៏ឈ្ងុយឈ្ងប់។
តាមការស្រាវជ្រាវបានឲ្យដឹងថា ទឹកឃុំនេះមានអាយុកាលប្រមាណជា ១៦០០ ឆ្នាំមកហើយ តែនៅរក្សាឱរសដ៏ផ្អែម
ឈ្ងុយឈ្ងប់ ដូចទឹកឃ្មុំថ្មោងថ្មី គ្មានផ្លាស់ប្ដូរ។
នៅអឺរ៉ុបថ្ងៃរៀបអាពាហ៍ពិពាហ៍
គេឲ្យកូនកម្លោះបីកូនក្រមុំ ឆ្លងកាត់មានទ្វារចូលទៅកាន់បន្ទប់ផ្សំដំណេក
ដែលបានយកទឹកឃ្មុំប្រោះព្រំលើក្ដារផ្លូវចូលនោះ។
ការធ្វើដូចនេះគេមានជំនឿថា នឹងនាំមកនូវ ជោគជ័យ
សេចក្ដីសុខសាន្ត អាយុយឺនយូរ ព្រមទាំងសុភមង្គលគ្រប់ប្រការដល់កូនកម្លោះក្រមុំតាមសេចក្ដីប្រាថ្នារៀងៗខ្លួន។
ចំណែកនៅអាស៊ីវិញ ស័ព្ទនេះគេចង់សម្ដៅយក
ឱកាសមួយដែល ស្វាមី ភរិយា ដែលទើបរៀបការហើយថ្មោងថ្មី ធ្វើដំណើរមើលទេសភាព
នាមាត់សមុទ្រ ក្រោមផ្ទៃមេឃខៀវខ្ចី ទស្សនាកំពង់ផែ និវេសនដ្ឋាន
ប្រាង្គប្រាសាទបុរាណជាដើម ហើយក្រេបយកនូវរសជាតិស្នេហារបស់គេ
ដែលផ្អែមត្រជាក់ក្លិនប្រហើរ ក្រអូបសាយ ពិសេសដូចទឹកឃ្មុំច្យុតចាកពីឋានព្រះចន្ទ្រា
ដែលគេកំពុងភ្នក់រស់ជាតិនេះគ្មានថ្ងៃបញ្ជប់ឡើយ។
ប្រភព៖ វប្បធម៌ទូទៅ
ឡុង សារិន
ដោយៈ ឈិន ចណ្ឌី
No comments:
Post a Comment