Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Monday, June 4, 2018

ទ្រឹស្ដី ខៀវ សំផន

ទ្រឹស្ដី ខៀវ សំផន




·         អង្កាមទុកជាមានពណ៌សម្បុរស្រស់ល្អយ៉ាងណាក៏ដោយ ក៏មិនអាចយកមកធ្វើម្សៅបានដែរ។
·         ចាបពេលអរុណរះ ចាបតែងតែហើរទៅរកស្រែចម្ការ គឺមិនដែលស្រែចម្ការហើរមករកចាបទេ។
·         ចិត្តមិត្តមិនមែនដូចជាជង្គង់ដែលគេបត់បែនបានដូចបំណងនោះទេ។
·         ស្នេចក្ដីស្នេហាប្រៀបបានដូចសត្វដែលគេផ្ដាច់កន្លុះចេញ។
·         កល្យាណមិត្តមានប្រាជ្ញា ប្រសើរជាងកល្យាណមិត្តល្ងង់ខ្លៅ។
·         ការស្រឡាញ់នារីដែលគេមិនដឹងខ្លួន ប្រៀបដូចជាយកដំបងនោះទៅគោះឈើតូចឲ្យជ្រុះទឹកសន្សើម។
·         ការប្រាស្រ័យទាក់ទងជាមួយមនុស្សល្ងង់ខ្លៅ ដូចជាជាមនុស្សម្រាមដៃដំបៅ នឹងធ្វើឲ្យពងខ្ទុះឈាមរលាករលួយមិនខាន។
·         បើយើងចង់ដើរឲ្យរហ័សតាមផ្លូវ ត្រូវកុំទៅជាមួយនឹងសត្វបង្គួយ។
·         ត្រូវទៅម្នាក់ឯងប្រសើរជាង ទៅជាមួយមនុស្សកាចទុច្ចរិត។
·         អ្នកណាដែលមិនរើសទីកន្លែងមុននឹងអង្គុយ ដល់អង្គុយទៅក្រោកឡើងមុខជាជាប់ចំបើង ឬសម្រាមមិនខាន។
·         នារីបើគ្មានអ្នកណាមួយទូន្មាន គឺមុខជាបានប្ដីអ្នករបាំ។
·         នារីជាទឹកត្រជាក់ធ្វើឲ្យបុរសស្លាប់ ឬទឹកជ្រៅល្មមនឹងធ្វើឲ្យបុរសលង់បាន។
·         កិច្ចការអ្វីដែលគេបានពិសោធន៍ គឺយើងមិនត្រូវលះបង់។
·         បុរសជាអ្នកធ្វើគេហដ្ឋានឲ្យសម្បូរដោយភោគទ្រព្យ ប្រពន្ធជាគេហដ្ឋាន។
·         អ្នកដែលជាមេគ្រូសារត្រូវធ្វើត្រចៀកថ្លង់ ភ្នែកខ្វាក់បើមិនដូចនេះគ្រួសារត្រូវអន្តរាយទៅអនាគត។
·         ការស្ថិតនៅម្នាក់ឯងប្រសើរជាងនៅជាមួយមនុស្សពាលទុច្ចរិត។
·         គេហដ្ឋានសង់នៅជិតគ្នាពុំប្រសើរឡើយ ចិត្តស្ថិតនៅជិតគ្នាប្រសើរជាង។
·         បើពាក្យសួរថាៈ បាក់ ពាក្យធ្វើទៅជាមួយមាស។
·         គេនឹងពិភាក្សាផ្លែច្រើន តាំងពីវាចេញផ្កា។
·         ឆ្កែដែលគេលីលើស្មា គឺចាប់ប្រើសមិនបានទេ។
·         ព្រះរាជណាចក្រជាភរិយា កាំភ្លើងគេមិនដែលឲ្យអ្នកណាខ្ចីឡើយ។
·         គេលុញដីឥដ្ឋនៅពេលវាទន់។
·         បើទុកជាចចកសូត្រធម៌ទាំងយប់ទាំងថ្ងៃយ៉ាងណាក៏ដោយ ក៏កូនពពែនៅតែមិនទុកចិត្ដដែរ។
·         អ្នកដែលមិនទាន់ឆ្លងទន្លេ មិនត្រូវមើលងាយអ្នកដែលលង់ទឹកក្នុងទន្លេនោះទេ។
·         ស៊ូឲ្យស្អប់ កុំឲ្យស្រមោចមើលងាយ។
សម្លៀកបំពាក់បិទបាំងរាងកាយបាន តែមិនបាំងពូជអំបូរបានទេ។        

@ដោយ ឈិន ចណ្ឌី                   
                            


ប្រភព៖ ទស្សនាវដ្ដី ស្វែងរកការពិត លេខ២ ខែកុម្ភៈ  ២០០០ ទំព័រ ៥៦

No comments: