Thursday, June 13, 2019
ទស្សនៈទី១អំពី«ព្រះ»
១.គេមានជំនឿថា ព្រះគឺជាអ្នកសាង ហេីយក៏ជាអ្នកបំផ្លាញផងដែរ។ មានព្រះតែមួយអង្គគត់ ដែលជាម្ចាស់គ្រប់គ្រងអ្វីៗទាំងអស់លេីលោកនេះ។ ជីវិតដែលមានជំនឿនិងមានភក្ដីភាពចំពោះព្រះជាម្ចាស់ ជាជីវិតដែលរស់នៅដ៏ខ្ពង់ខ្ពស់។ (លោកខាងលិច)
២.គេមានជំនឿថា មានព្រះជាច្រើនអង្គគង់នៅលេីឋានសួគ៌ហេីយជឿថា មនុស្សគ្រប់រូបអាចនឹងត្រាស់ទៅជាព្រះបាននៅពេលដែលអ្នកនោះអាចត្រង់ត្រាប់តាមដំបូន្មាននៃធម៌ព្រះបានខ្ជាប់ខ្ជួនដូចជា មានក្ដីមេត្តា ករុណា មុទិតា ឧបេក្ខាជាដេីម។ ការបានត្រាស់ដឹងធ្វេីជាព្រះ គឺជាបំណងប្រាថ្នាធំបំផុតរបស់មនុស្សម្នាក់ៗ។ (លោកខាងកេីត)។
៣.សច្ចធម៌គឺជាព្រះ ការនាំយកសច្ចភាព មកបង្កើតប្រយោជន៍សម្រាប់មនុស្សគ្រប់រូប គឺជាគុណធម៌។ ការដែលប្រព្រឹត្តិប្រាសចាកនិងសច្ចធម៌ គឺជាអំពើអាក្រក់។
មនុស្សដែលមិនស្គាល់សច្ចធម៌ គឺជាមនុស្សល្ងិតល្ងង់។
ជីវិតដែលពោរពេញទៅដោយសច្ចធម៌ គឺជាជីវិតដ៏ឧត្ដុង្គឧត្តម៕ (សកល)
@ដោយ ឈិន ចណ្ឌី
ភ្នំពេញ ១៤-០៦-២០១៩