Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Thursday, June 13, 2019

ទស្សនៈ​ទី​៣អំពី​ «សាសនា​»



១.សាសនា គឺជា​គំរូ​វប្បធម៌ ដែលមាន​មូលដ្ឋាន​លើ​ទំនាក់ទំនង​នានា ជាមួយ​អធិធម្មជាតិ​ឬ​វត្ថុ​សាមញ្ញ​ដែល​បាន​ប្រតិដ្ឋឡើង​ដោយ មនុស្ស​ពិសេសៗ ធ្វើ​ឲ្យ​វា​មាន​ទំនាក់ទំនង​គ្នា​។ សាសនា វា​ទាក់ទង​ជាមួយនិង​ការ​រំជួលចិត្ត​នៃ​ការគោរព​ដ៏​ជ្រាលជ្រៅ ជំនឿ​ឫទ្ធានុភាព​អាថ៌កំបាំង​នានា ដែល​បានធ្វើ​បដិរូបកម្ម​(​ពី​រូប​ទៅ​អរូប​) ជាធម្មតា​។ មាន​កត្តា​បី​ជំរុញ​ការ​ពិពណ៌នា​ពី​ពាក្យ​ថា សាសនា​៖ ក.ជំនឿ​ទៅលើ​កម្លាំង​អធិធម្មជាតិ​,
ខ.សេចក្ដីត្រូវការ​ចំពោះ​តម្លៃ​សម្ភារ​ច្បាស់លាស់​និង​ផ្លូវចិត្ត​, គ.ការសម្របសម្រួល​ទៅតាម​បុគ្គលិកលក្ខណៈ​ចំពោះ​កម្លាំង​អធិធម្មជាតិ​សម្រាប់​គោលបំណង​នៃ​ការការពារ​តម្លៃ​ទាំងនោះ​។​( C.Kipatrick)
២.សាសនា គឺជា​ការឆ្លុះបញ្ចាំង​តាមបែប​ស្រ​មេីល​ស្រមៃ នូវ​កម្លាំង​ខាងក្រៅ​ដែល​ត្រួតត្រា​ជីវិត​មនុស្ស​រាល់ថ្ងៃ​។ (Friedrich Engels)

៣.សាសនា គឺជា​ប្រព័ន្ធ​ជំនឿ​ឯកភាព​រូបនីយកម្ម​មួយ និង​ការប្រតិបត្តិ​ទាក់​ទង់​ទៅ​និង​វ​ត្ដុ​ដ៏​ពិសិដ្ឋៗ​។ សាសនា​គឺជា​ការគោរព​បូជា​ចំពោះ​ឫទ្ធានុភាព​ដ៏​ខ្ពង់ខ្ពស់​នានា ពី​តម្រូវការ​ខាង​ស្មារតី​។​(Durkheim)
@ដោយ​ ឈិន​ ចណ្ឌី​
ភ្នំ​ពេញ​ ១៤-០៦-២០១៩