Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Monday, June 3, 2019

នារី​កំពូល​សម្រស់​ទាំង​៤ក្នុងប្រវត្តិ​សាស្ត្រ​ចិនបុរាណ

១-ឈិន​ អ៊ី​ =​ នារី​កំពូល​សម្រស់​អាច​ធ្វើឲ្យ​ត្រី​ភ្លេច​ហែល​ទឹក​ លិច​ដល់​បាត​ដី​ ពេល​ឃើញ​នាង​ដើរ​កាត់​។
២-ល័រ​ យាន​ = នារី​មាន​រាងកាយ​​ល្វតល្វន់​ ធ្វើ​ឱ្យ​សត្វ​ចាប​ភ្លេច​ទទះស្លាប​ ហើរ​  ហើយ​ធ្លាក់​មក​ដល់​ដី​ពេល​ឃើញ​ នាង​។
៣-ពី​ យ៉ា​ = នារី​មាន​សម្ផស្ស​ស្រស់​ផូរផង់​ចិញ្ចែងចញ្ចាច​ ធ្វើ​ឱ្យ​ព្រះ​ចន្ទ​មិន​ហ៊ាន​រះ​ ព្រោះ​ខ្មាស​់នឹងសម្រស់របស់នាង។

៤-ស៊ីវ​ ហ័រ​ =​ នារី​មាន​សម្រស់​ដ៏​ស្រស់​ត្រកាល​ ធ្វើ​ឱ្យ​បុប្ផា​ទាំង​ឡាយ​ក្នុង​លោក​ពុំ​ហ៊ាន​រីក​ ព្រោះខ្លាច​ចាញ់​សម្រស់​ដ៏​ស្រស់​ត្រកាល​របស់​ ស៊ីវ​ ហ័រ​។
👉សម្គាល់​ =​ នារី​កំពូល​សម្រស់​ទាំង​បួន​នេះ​គេ​រក​ឃើញ​តែ​ក្នុង​រឿង​បុរាណ​ប៉ុណ្ណោះ​  ព្រោះ​នៅ​មាន​ឯកសារ​ខ្វះ​ខាត​ច្រើន​ទើប​ធ្វើ​ឲ្យ​ពួក​ប្រវត្តិ​វិទូ​ មិន​អាច​រក​ឃើញ​ពត៌មាន​បាន​ជាក់លាក់​។
ដោយ​ ឈិន​ ចណ្ឌី