១-ទស្សនៈលោកខាងលិច= មនុស្សមានជំនឿថា ស្នេហាគឺជាព្រះអាចបញ្ជាឱ្យធ្វេីអ្វីក៏បានដែរ។ ប៉ុន្តែគេតែងតែផ្លាស់ប្ដូរគូស្នេហ៍ពីមួយទៅមួយជាហូរហែអ៊ីចឹងទៅ។
២-ទស្សនៈលោកខាងកេីត= មនុស្សមានជំនឿថា មានស្នេហ៍មានទុក្ខ។ ប៉ុន្តែគេនៅតែខំស្វែងរកស្នេហាស្នេហ៍ហឺតមិនថាជាថ្ងៃឬយប់ ស្នេហា មហាស្នេហ៍ ស្នេហ៍អមតៈ ស្លាប់ហេីយមិនអស់ចិត្ត តាមជួបជាតិថ្មីទៀត។
៣-ទស្សនៈសកល= ស្នេហាជាចំណងទាក់ទងផ្នែកអារម្មណ៍។ ស្នេហាអាចរំលេីងភ្នំ រំលាយសមុទ្រ ទោសក៏ធ្ងន់ ទុក្ខក៏ធ។ ការចេះរៀបចំស្នេហាឱ្យបានល្អ សំខាន់ជាងគ្រាន់តែមានស្នេហា។
៤-ទស្សនៈវិជ្ជា= ក.ដួងចិត្តប្រេះស្រាំ ដេកត្រាំនៅក្នុងជម្ងឺស្នេហា គឺជាថ្នាំពិសដ៏សាហាវ ចំណែកដួងចិត្តដែលគ្មានជម្ងឺវិញនោះ សេចក្តីស្នេហាគឺប្រៀបដូចភ្លើងសម្រាប់ដុតដែកឱ្យក្លាយទៅជាដែកថែបយ៉ាងដូច្នោះដែរ។(ហ្គ័រគី)
ខ.នៅពេលដែលស្រលាញ់ ទោះបីជាបុរសដ៏មានប្រាជ្ញាខ្លាំងក្លាបំផុតក៏ដោយក៏ក្លាយទៅជាឆ្កូតបានដែរ ហើយកញ្ញាល្ងង់ដប់ជិតងងឹតដូចយប់យ៉ាងណានៅពេលចេះស្នេហាក៏ក្លាយទៅជាមានប្រាជ្ញាស្រស់ថ្លាបានដែរ។(អនាមិក)
@ដោយ ឈិន ចណ្ឌី