Thursday, June 13, 2019
ទស្សនៈទី២អំពី «ពិភពលោក»
១.គេយល់ឃេីញថា ពិភពលោកជាទីកន្លែងមួយដែលមានអារ្យធម៌។ ការបានចាប់កំណើតមកលើពិភពលោក គឺជារង្វាន់ដ៏ធំធេងសម្រាប់ជីវិត។ មនុស្សគ្រប់រូបតែងតែដកពិសោធ ហេីយសប្បាយឱ្យអស់ដៃនៅលេីលោកនេះ។ (លោកខាងលិច)
២.ពិភពលោកគឺជាគុក ឬជាទីកន្លែងដាក់ទោសមនុស្សដែលមានបាប។ មានរូប មានទុក្ខ។ ការលាចាកលោក គឺជាការអស់ទុក្ខ។ (លោកខាងកេីត)
៣.ពិភពលោកគឺជាចលនានៃរូបធាតុនិងថាមពល។ ពុំមានក្ដីល្អ ក្ដីអាក្រក់ ក្ដីទុក្ខ ឬក្ដីសុខអ្វីៗនៅលេីលោកនេះឡេីយ។ តម្លៃទាំងនេះកេីតមាន និងស្ថិតនៅតែក្នុងពេលមានជីវិតប៉ុណ្ណោះ។ អ្នកដែលរស់នៅលេីលោក ហេីយពុំយល់អំពីលោក ទេីបជាការសន្សំទុក្ខ។ អ្នកដែលរស់នៅលេីលោក ហេីយយល់ដឹងអំពីលោក ទទួលផ្លែផ្កាជីវិត ឥតជាប់ជំពាក់និងចំណងផងទាំងពួងឡេីយ៕ (សកល)។
@ដោយ ឈិន ចណ្ឌី
ភ្នំពេញ ១៤-០៦-២០១៩