Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Monday, April 29, 2019

មូលដ្ឋានគ្រឹះនៃប្រវត្តិវិទ្យា




១.១.បច្ចេកពាក្យក្នុងប្រវត្តិសាស្ត្រ

ក.បុរេប្រវត្តិសាស្រ្តៈ គឺជាការសិក្សាអំពីអតីតកាលដ៏យូរលង់ណាស់មកហើយ តាំងពីមិនទាន់មានអក្សរដោយផ្នែកលើរបាយការផ្នែកបុរាណវិទ្យា។
សិក្សាពីអតីតកាលរបស់មនុស្សដោយផ្អែកលើៈ ឧបការប្រើប្រាស់ វត្ថុសិល្បៈ និងវត្ថុដែលគេបន្សល់ទុកមុនពេលមានឯកសារសរសេរ។
ខ.ប្រូតូប្រវត្តិសាស្ត្រៈ គឺការសិក្សាអតីតកាលផ្អែកលើប្រភពឯកសារក្រៅស្រុកដែលសរសេរ ឬការកត់ត្រាអំពីស្រុកមួយដោយអ្នកដំណើរបរទេស។

Sunday, April 28, 2019

និយមន័យ អ្វីទៅជាខ្មែរក្រហម?



អ្វីទៅជាខ្មែរក្រហម?
១.ទស្សនៈលោក ក្រេក អ៊ិចឆេសាន់
            ពេលខ្ញុំនិយាយ ខ្មែរក្រហម ខ្ញុំចង់និយាយអំពី អង្គការ បង្កើតឡើងដោយ ប៉ុល ពត ហើយនិងជនទាំងឡាយដែលរួមចំណែកក្នុងអង្គការនោះ។ ឥឡូវ ប៉ុល ពត ស្លាប់បាត់ទៅហើយ ហើយអង្គការរបស់ខ្លួនក៏ត្រូវធ្វើឲ្យរលំរលាយឬអាចនិយាយបានថា ដូចជាអ្នកដឹកនាំនយោបាយ និងកូនទាហានដែលធ្លាប់ចូលរួមចំណែកនៅក្នុងអង្គការនោះ ជាពិសេសចលនាបង្រួមបង្រួមជាតិប្រជាធិបតេយ្យរបស់ អៀង សារី និងប្រជាជនដែលរស់នៅអន្លង់វែង និងអ្នកដែលគាំទ្រពួកទាំងអស់នោះ។

អំពីពាក្យ កូសាំងស៊ីន


អំពីពាក្យ"កូសាំងស៊ីន"


            ក្នុង​ពេល​ដែល​ដែន​ដី​កម្ពុជា​ក្រោម ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​អាណានិគម​និយម​បារាំង បារាំង បាន​ហៅ​ដែន​ដី​មួយ​នេះ​ថា ដែន​ដី​កូសាំងស៊ីន ឬ​កូសាំងស៊ីន​ទំនាប ឬ​ក៏​កូសាំងស៊ីន​បារាំង​សែស ប៉ុន្តែ​ជាទូទៅ​គេ​ហៅ​ថា កូសាំងស៊ីន​បារាំង​សែស ហើយ​ដែល​អ្នក​ប្រវត្តិសាស្ត្រ​បរទេស​ភាគ​ច្រើន​នៅ​ប្រើ​ពាក្យ​នេះ​នៅ​ឡើយ ដើម្បី​សំដៅ​ទៅ​លើ​ដែន​ដី​កម្ពុជា​ក្រោម។

Wednesday, June 6, 2018

ប្រវត្តិព្រះគម្ពីរបរិសុទ្ធ /ដោយ ឈិន ចណ្ឌី

"ប្រវត្តិព្រះគម្ពីរបរិសុទ្ធ"


១.ប្រវត្តិនៃការសរសេរព្រះគម្ពីរ

            ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលទ្រង់បានបណ្ដាលហោរា៤០នាក់តាក់តែងឡើង។ ជាទូទៅក្នុងការសរសេរសៀវភៅអ្វីមួយបាន គឺទាមទារឲ្យអ្នកដែលសរសេរ មានកម្រិតវប្បធម៌ខ្ពស់ បទពិសោធន៍ច្រើន ទើបអាចសរសេរសៀវភៅមួយបាន។ ប៉ុន្តែព្រះគម្ពីរត្រូវសរសេរឡើង ដោយអ្នកដែលមានចំណេះដឹង និងបទពិសោធន៍ផ្សេងៗគ្នាទាំងអស់ អ្នកខ្លះជាស្តេច អ្នកនយោបាយ អ្នកគង្វាលសត្វ អ្នកនេសាទ គ្រូពេទ្យ អ្នកបំរើ អ្នកយកពន្ធជាដើម។

Monday, June 4, 2018

ទ្រឹស្ដី ខៀវ សំផន

ទ្រឹស្ដី ខៀវ សំផន




·         អង្កាមទុកជាមានពណ៌សម្បុរស្រស់ល្អយ៉ាងណាក៏ដោយ ក៏មិនអាចយកមកធ្វើម្សៅបានដែរ។
·         ចាបពេលអរុណរះ ចាបតែងតែហើរទៅរកស្រែចម្ការ គឺមិនដែលស្រែចម្ការហើរមករកចាបទេ។