Sunday, August 18, 2019
ហេតុដូចម្តេច បានជាហុីទ្លែរ យកសញ្ញា Swastika ជានិមិត្តរូប នៃគណបក្សណាហ្សុី (Nazi) ?
1/- ហេតុដូចម្តេច បានជាហុីទ្លែរ
យកសញ្ញា Swastika
ជានិមិត្តរូប នៃគណបក្សណាហ្សុី (Nazi) ?
ជាទូរទៅ អរិយធម៌នានាក្នុងលោក ត្រូវបានផ្សព្វផ្សាយ
តាមរយៈអាណានិគម និង សង្គ្រាមវាតទឹកដី ។
ពិភពលោកយើងសព្វថ្ងៃ បានទទួលឥទ្ធិពល អរិយធម៌
បស្ចិមលោក ក៏តាមរយៈ អាណានិគមនិយមនេះដែរ ។
បស្ចិមលោកខ្លួនឯង ក៏ធ្លាប់បានទទួលអរិយធម៌ អំពី
ក្រុងរ៉ូម ( អុីតាលីសព្វថ្ងៃ) បន្ទាប់ពីបានស្ថិតនៅក្រោមអាណានិគមរ៉ូម៉ាំង ជាច្រើនសតវត្សរ៍ ។
ចំណែកឯ ចក្រភពរ៉ូមុាំង បានទទួលអរិយធម៌ អំពី
ប្រទេសក្រិក បន្តមកទៀត ។
បស្ចិមលោក តែងតែមានទស្សនៈដឹងគុណ ចំពោះ
អរិយធម៌ក្រិក និង អរិយធម៌រ៉ូមុំាង ។
✔ រហូតមកដល់សតវត្សរ៍ទី១៦ គេយល់ឃើញថា
មានតែអរិយធម៌ក្រិក ទេដែលប្រសើរ និងចំណាស់
ជាងគេក្នុងលោក ។
Trojan War ជារឿងនិទានដែលទាក់ទងនឹង
ប្រវត្តិសាស្ត្របុរាណក្រិក ដ៏សំខាន់ និងដ៏ល្បី ។
ថ្ងៃមួយ គេបានរកឃើញ ស្ថានីយបុរាណវិទ្យាមួយ
ដែលគេសន្មតថា ជាទីតាំងនៃទីក្រុងTroy ដែលជា
កន្លែងកើតសង្គ្រាមTrojan War ។ ជាមួយគ្នានេះ
គេបានរកឃើញ ចម្លាក់ថ្មដែលមានរូប Swastika
នៅទីកំណាយនោះដែរ ។ អ្នកប្រាជ្ញបុរាណប្រវត្តិវិទូរ
អាឡឺម៉ង់ត៍ Heinrich Scliemann (1822-1890)
ជា នាយកដឹកនាំកំណាយបុរាណវិទ្យានៅពេលនោះ ។
ដោយសារពីពេលមុន គេធ្លាប់បានឃើញ Swastika
មានជាច្រើន នៅប្រទេសឥណ្ឌា ដែលជានិមិត្តរូប នៃ
ពួក " អារ្យ" Arya និងម៉្យាងទៀត គេបានសង្កេតឃើញ
ថា មានភាពដូចគ្នាច្រើន រវាងភាសាសំស្រ្កិត និងភាសា
ភាសាក្រិក-ឡាតាំង លោក Heinrich Scliemann
បានសនិដ្ឋាន តាំងពីពេលនោះមក ថាពួកArya ក៏ជា
បុព្វបុរស នៃពួកអុឺរុបដែរ ។
Hitler ហុីទ្លែរ បានកំណត់យក សញ្ញា Swatica
ជានិមិត្តរូប នៃគណបក្សណាហ្សីូ Nazi នៅឆ្នាំ ១៩២០ ។ គាត់ធ្លាប់ស្រឡាញ់រូបនេះ តាំងតែពីគាត់អាយុ ៨ឆ្នាំ
នៅពេលដែលគាត់ត្រូវបញ្ជូនទៅរៀន សាលាសាសនាយេស៊ូ ។ នៅសាលាគាត់មានរូបនេះ ឆ្លាក់លំអ នៅលើ
ផ្ទោង នៃដំបូលវិហារ ។ ត្បិតអីសម័យនោះ មានការ
និយមចូលចិត្ត សញ្ញាSwastika នេះណាស់
2/- តើជនជាតិ "អារ្យ" Aryan ជាអ្នកណា ?
នៅមុនឆ្នាំ ១៩៧០ ពាក្យ civilization ត្រូវបាន
បកប្រែថា " អារ្យធម៌ " ដែលមានន័យថា ធម៌ នៃ
ពួកជន "អារ្យ" Aryan ។ ក្នុងភាសាសំស្រ្កិត អារ្យ
មានន័យថា ប្រសើរ ឧត្តុង្គឧត្តម ។
ពួក "អារ្យ" មានភាសា សំស្រ្កិត ជាភាសានិយាយ ។
ក្រោយឆ្នាំ ១៩៧០ ដើម្បីឲ្យបានន័យទូលំទូលាយ
ជាងមុន ពាក្យ អរិយធម៌ ត្រូវបានប្រើជំនួស អារ្យធម៌ ។
រហូតដល់សព្វថ្ងៃ គេនៅតែមិនដឹងច្បាស់ទាល់តែ
សោះ អំពីទីតាំងភូមិសាស្រ្ត ដែល ជនជាតិ Aryan
ចាប់ករកើត ។ គេបានប៉ាន់ស្មានថា ប្រហែលជានៅ
ម្តុំប្រទេសអុីរ៉ង់ សព្វថ្ងៃ ភាសាអុីរ៉ង់បូរាណ ស្រដៀង
ភាសាសំស្រ្កិត ជាច្រើន ប៉ុន្តែបន្ទាប់ពីបានទទួល
អរិយធម៌អុីស្លាម តាំងពីសតវត្សរ៍ ១៣ មកម៉្លេះ សព្វថ្ងៃ
ទាំងភាសា ទាំងវប្បធម៌ នៅប្រទេសអុីរ៉ង់ ត្រូវបាន
ឃ្លាតឆ្ងាយ អំពី អរិយធម៌ Aryan ។ ប្រទេសឥណ្ឌា
ជាប្រទេស ដែលរក្សា អរិយធម៌ Aryan ឬ អារ្យធម៌
បានល្អជាងគេ ។
គួរឲ្យស្តាយ ដូចជាមិនទាន់មានការសិក្សា ឲ្យបាន
ក្បោះក្បាយ អំពី អរិយធម៌ Aryan មានទំនាកទំនង
ជាមួយ អរិយធម៌ចំណាស់ផ្សេងទៀត ដូចជា
អរិយធម៌ Assyria ឬ Mesopotamia ។
គេអាចប្រដូចបាន ពួក Aryan
ថាជាពួក Freemason ជំនាន់បុរាណ ។
ក្នុងន័យ ប្រសើរផុតគេនេះហើយ រួមផ្សំនិង រូបភាព
ដែលគាត់ធ្លាប់ស្រឡាញ់ចូលចិត្ត តាំងពីកុមារភាព
នេះហើយ ដែល Hitler យករូប Swastika ជា
និមិត្តសញ្ញា នៃគណបក្ស Nazi ។
3/- និយមន័យ ( definition)
នៃពាក្យ Swastika
Swastika ជាភាសាសំស្រ្កិត स्वस्तिक
បំបែកពាក្យ : su + asti = swastika
ជា បាលី សុ + អត្ថិ = សុវត្ថិ ( សុវត្ថិភាព)
មានន័យថា អ្វីដែលប្រព្រិត្តទៅបានល្អ
:-) សូមអ្នកដែលមានជំនាញ ផ្នែកបាលី-សំស្ក្រិត
ជាពិសេស ព្រះតេជគុណ ជាភិក្ខុសង្ឃ ករុណា
ជួយកែសម្រួល ខ្ញុំព្រះករុណាផង ....... :-)
ជាភាសាចិន ; 卍字 (zh) (wànzì)
ជាភាសាជឋ៉ុន សរសេរដូចគ្នា តែអានថា manzi
ជាភាសាថៃ : สวัสติกะ
តើពាក្យ สวัสติกะ នេះទេដឹង
ដែលថៃយកប្រើជា สวัสดี (សាវ៉ាឌី)
ដែលបានជា សួស្តី ក្នុងភាសាខ្មែរ ?
ត្បិតអី ក្នុងអរិយធម៌ឥណ្ឌា និមិត្តសញ្ញា Swastika
តំណាង សេចក្ដីសុខចំរើន និងសុភមង្គល ឬសុវត្ថិភាព ។
4/- មុនឆ្នាំ ១៩៤៥ Swastika និមិត្តសញ្ញា
ជាទីពេញនិយមនៅ អុឺរ៉ុប
ដោយយល់ឃើញថា ពួកគេមានបុព្វបុរស ជា Aryan
ដែលជាជនជាតិប្រសើរលើសគេ នេះម៉្យាង និងម៉្យាង
ទៀត Swastika ជានិមិត្តរូប នៃសុភមង្គល និង
សុវត្ថិភាព ជនជាតិអុឺរ៉ុប មានការនិយមចូលចិត្ត
និមិត្តសញ្ញា នេះជាខ្លាំង ។
មិនមែនមានតែ Hitler ទេ ដែលបានយក រូបនេះ
ទៅប្រើ :
ជនជាតិរុស្សុី ក៏បានកំណត់យក ជនជាតិ Aryan
ជាបុព្វបុរសគេដែរ ( ភាសារុស្សុី ជាមែកធាងមួយនៃ
ភាសាសំស្ក្រិត) គេបានយករូប Swastika ដាក់លើ
ក្រដាសប្រាក់ របស់គេកាលពីឆ្នាំ ១៩១៧ ។
រីឯ ក្រុមហ៊ុន ASEA របស់ប្រទេសស៊ុយអែដ បាន
យក Swastika ជានិមិត្តសញ្ញាក្រុមហ៊ុនរបស់គេ
នៅឆ្នាំ ១៨០០ រហូតដល់ឆ្នាំ ១៩៣៣ ។
សូម្បីតែ Coca Cola ក៏ធ្លាប់ប្រ រូប Swastika
ធ្វើជាបន្តោងខ្សែ ក សំរាប់ចែកជូនអតិថិជន របស់
គេដែរ ។
តាមរយៈ ព្រះពុទ្ធសាសនា ឆ្លងកាត់តាមប្រទេស
ទីបេត៍ Swastika ត្រូវបានយកប្រើ ជាសញ្ញាលំអ
និង សញ្ញាសុភមង្គល រហូតដល់ប្រទេសចិន ជប៉ុន
និង កូរ៉េ ។
ក្រោយឆ្នាំ ១៩៤៥ បន្ទាប់អំពីពីបរាជ័យរបស់ Hitler
សញ្ញា Swastika ត្រូវបានគេបំភ្លេចចោល ។
របបប្រល័យពូជសាសន៍ NAZI បានធ្វើឲ្យមនុស្សជាតិស្អប់ខ្ពើម និមិត្តសញ្ញា Swastika ដែលជា
និមិត្តសញ្ញានៃសុវត្ថិភាព និងសុភមង្គល .... ស្អប់រហូត
ដល់ជនជាតិ Aryan ដែលបានផ្តល់អរិយធម៌ មួយដ៏
សំខាន់ក្នុងលោក ។ របៀបដូចគ្នា ដែលខ្មែរក្រហម
ធ្វើឲ្យ ខ្មែរ (ឬជនបរទេសផងដែរ) ស្អប់ក្រមា និង
ខោអាវខ្មៅ ។
5/- ទឹក - ដី - ភ្លើង - ខ្យល់
ចំណុចចាប់ផ្តើម នៃគីមីវិទ្យា
កាលពីតូចខ្ញុំបានលួចអាន សៀវភៅធម៌របស់ឪពុកខ្ញុំ ។ ខ្ញុំបានដឹងថា ធម្មជាតិទាំងឡាយក្នុងលោក ត្រូវបាន
ផ្សំឡើង ដោយ ទឹក ដី ភ្លើង ខ្យល់ ។ នៅវិទ្យាល័យ
ការសិក្សាទំនើប បានប្រាប់ថា ធម្មជាតិទាំងពួង ត្រូវបាន ផ្សំឡើងដោយ អាណូ និង បរិមាណូ ។
Mocecule and Atom
ឃើញដូច្នេះ ខ្ញុំបានយល់ថា នេះមកពី អរិយធម៌
ផ្សេងគ្នា នាំឲ្យមានការយល់ឃើញផ្សេងគ្នា ។
លុះបានមកដល់ ស្រុកបារាំងខ្ញុំបាន ស្រាវជ្រាវ និង
អានឯកសារផ្សេងៗ ទាក់ទងនិងប្រវត្តិសាស្រ្ត ព្រមទាំង
វិទ្យាសាស្រ្ត ទើបដឹងថា រហូតមកដល់សតវត្សរ៍ ទី១៧
អ្នកប្រាជ្ញ គ្រប់ជាតិសាសន៍ មានក្រិក រ៉ូម៉ាំង អារ៉ាប់
ឥណ្ឌា ចិន សុទ្ធតែមានជំនឿថា ធម្មជាតិទាំងឡាយ
ត្រូវបានផ្សំឡើង ដោយទឹក ដី ភ្លើង ខ្យល់ ។
អាចរាប់បាន ៣០០០ឆ្នាំមុន គ្រិស្តសករាជ ដែល
មនុស្ស បានយល់ដឹង ស្មានបានថា ទឹក ដី ភ្លើង ខ្យល់
ជារូបធាតុដើម នៃធម្មជាតិទាំងពួង ។
*** ដូច្នេះ ទឹក ដី ភ្លើង ខ្យល់ ពិតជាចំណុច
ចាប់ផ្តើម នៃគីមីវិទ្យា ។
ហេតុអ្វីបានជាខ្ញុំលើកយកមកនិយាយ ក្នុងពេលនេះ ?
ត្បិតអី មានទស្សនៈជាច្រើនដែលបានយល់ឃើញថា
Swastika ជានិមិត្តសញ្ញា វិលវល់នៃធម្មជាតិ និង
ចក្រវាឡ ផ្សំដោយរូបធាតុដើម ៤យ៉ាង គឺ :
ទឹក ដី ភ្លើង ខ្យល់ ។៚
@រក្សាកម្មសិទ្ធបញ្ញាដោយ facebook: Saveth Chea
ប្រភពដើមចុចទីនេះ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment