Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Saturday, August 24, 2019

ហេតុអ្វីបានជាខែ កុម្ភៈ មាន២៨ឬ២៩ថ្ងៃ?



តើហេតុដូចម្តេច បានជាខែកុម្ភៈ
មានតែ ២៨ ឬ ២៩ ថ្ងៃ ?
នេះជារឿង មិនចង់ចាញ់ របស់ប្រមុខដឹកនាំ

ក្រុងរ៉ូម Roma ( ប្រទេសអុីតាលី បច្ចុប្បន្ន )
ដែលមានឈ្មោះថា Augustus កាលពី
២០០០ ឆ្នាំមុន ។
រឿងនេះទាក់ទង នឹងការបង្កើត ប្រក្រតិទិន សុរិយាគតិ ជាលើកដំបូង ដោយ Julius Caesar ដែលជាប្រមុខដឹកនាំ ក្រុងRoma
មុន Augustus ។
............
យើងត្រូវដឹងថា សម័យកាលណោះ Roma
ជាមហាអំណាច លើពិភពលោក ..... មាន
ដែនអាណាចក្រ គ្របដណ្តប់ ស្ទើរពេញ
ទូរទាំង ទ្វីបអុឺរ៉ុប និង ភូមិភាគអាហ្វ្រិក
ខាងជើង មាន ប្រទេសអេហ្សីុបជាដើម ។
.............
ដោយយល់ឃើញថា ប្រក្រតិទិន ច័ន្ទគតិ
មិនមានភាពទៀងទាត់ ធ្វើឲ្យមានផលអាក្រក់ ដល់កសិកម្ម Juius Caesar
បានបង្គាប់បញ្ជា ឲ្យប្រើ ដំណើរព្រះអាទិត្យ
ពោលគឺ Equinox និង Solstice ជាគោល
ក្នុងការបង្កើត ប្រក្រតិទិន សុរិយាគតិ ។
......
ដំបូងឡើយ គេបានសាកល្បងរូបមន្ត :
(31x6) + (30x6) = 366 ថ្ងៃ
ហើយខែកុម្ភៈ ជាខែ ទី ១២ ក្រោយគេ....
ឃើញថាមិនទាន់ត្រូវល្អ គឺរាងលើសធម្មតា គេក៏ដក ១ថ្ងៃ ពីខែកុម្ភៈ ដែលជាខែចុង
ក្រោយ សល់ត្រឹម ២៩ ថ្ងៃ ។ ក្រោយមក
ខែកុម្ភៈ ត្រូវបានយកមកដាក់ ជាខែទីពីរ វិញ ។
១ ឆ្នាំ ពិតប្រាកដ មាន ៣៦៥ ថ្ងៃនិង៦ម៉ោង
ដូច្នេះ ៤ឆ្នាំម្តង តោងដំឡើង ១ថ្ងៃ .....
គឺថែមមួយថ្ងៃ លើខែកុម្ភៈ គឺ ៣០ថ្ងៃ ។
............
Julius Caesar បានយកឈ្មោះគាត់
Julius ដាក់ជាឈ្មោះ ខែទី ៧ :
Julius នេះជាឈ្មោះ ភាសា Latin,
ជា អង់គ្លេស July និងជាបារាំង juillet.
ដោយសារ Augustus ជាក្មួយរបស់គាត់
ផង ជាកូនចិញ្ចិមរបស់គាត់ផង ថែមទាំងជា
អគ្គសេនាដែស្តាំ គាត់ទៀត គាត់បានយក
ឈ្មោះ Agustust ដាក់ជាខែទី ៨ បានជា
អង់គ្លេស August និងបារាំង août ។
Julius Caesar ត្រូវបានគេធ្វើឃាត
នៅ ឆ្នាំ ៤៤ មុនគ្រិស្តសករាជ .......
បន្ទាប់ពីបាន កំចាត់ពួកឃាតកររបស់
ឪពុកចិញ្ចិម របស់ខ្លួនអស់ហើយ
Augustus បានឡើងជាប្រមុខក្រុង Roma
ពេលនោះគាត់បាន បញ្ជាកំណត់ ឲ្យខែរបស់
គាត់មាន ៣១ថ្ងៃ ដូចខែរបស់ Julius ដែរ ។
......
គេក៏ដក ១ថ្ងៃ អំពីខែកុម្ភៈ មកថែមឲ្យខែ សីហា
តាមការកំណត់ របស់ Augustus ។
ដូច្នេះហើយទើប ខែកុម្ភៈ មានត្រឹម២៨ថ្ងៃ
ហើយ បួនឆ្នាំ មាន២៩ថ្ងៃម្តង ។ ៚
#############
មួយឆ្នាំ ប្រាកដ មែនទែន មាន
៣៦៥ថ្ងៃ ៥ម៉ោង ៤៨នាទី និង ៤៥វិនាទី
#############
:-)
#បញ្ជាក់ខ្ញុំយកមកផ្សព្វផ្សាយបន្តដោយមានការអនុញ្ញាតពីម្ចាស់ដើម
@រក្សាសិទ្ធិដោយៈ Saveth Chea(facebook)
ប្រភពដើមចុចទីនេះ

No comments: