Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Sunday, August 25, 2019

ហេតុអ្វីមួយសប្ដាហ៍មាន ៧ ថ្ងៃ?

ការសិក្សានៃពួក បស្ចិមប្រទេស ( លោកខាងលិច )
មិនមានបញ្ជាក់ថា តើ មួយសប្តាហ៍មាន ៧ ថ្ងៃ

មានប្រភព ពីប្រទេសណាទេ ..... ប៉ុន្តែ នៅក្នុង
គម្ពីរត្រៃវេទ មានប្រើឈ្មោះថ្ងៃ ច័ន្ទ អង្គា ពុធ
ព្រហស្បតិ៍ សុក្រ សៅរ៍ អាទិត្យ តាំងពីពាន់ឆ្នាំ
មុនគ្រិស្តសករាជ .... ដូច្នេះប្រាកដជា
អរិយធម៌ឥណ្ឌា នេះហើយ ដែលបានផ្តល់
១ សប្តាហ៍ មាន ៧ ថ្ងៃ ។
ចុះហេតុដូចម្តេច ក៏ ១ សប្តាហ៍ មាន ៧ ថ្ងៃ ?

********************
មួយសប្តាហ៍មាន ៧ថ្ងៃ បង្ហាញអំពីកំរិតយល់ដឹង
ផ្នែកតារាវិទ្យា តាំងពីបុរាណកាល ។
មានន័យថា អ្នកប្រាជ្ញជំនាន់នោះ
យល់ថា ផែនដី ជាចំណុចកណ្តាល
នៃសាកល (Univers) ហើយមានភព បា្រំពីរ គឺ ព្រះអាទិត្យ ព្រះច័ន្ទ ព្រះអង្គារ ព្រះពុធ ព្រហស្បត្តិ ព្រះសុក្រ ព្រះសៅរ៍ វិលជុំវិញផែនដី ។

### ខ្មែរ និង តារាវិទ្យា ###
************************
តារាវិទ្យា ជាវិទ្យាសាស្រ្ត ដែលមានវ័យ
ចំណាស់ជាងគេ ។
បើពិនិត្យតាមពាក្យពេជន៍ ដែលខ្មែរយើង
ប្រើ បង្ហាញឲ្យយើងឃើញថា
បុព្វបុរសយើង មានការយកចិត្តទុកដាក់
និងតារាវិទ្យា យ៉ាងខ្លាំង :
ថ្ងៃ = ព្រះអាទិត្យ
ខែ = ព្រះច័ន្ទ
ឆ្នាំ = ចំណាំ ឬ ចាំ
ចុះហេតុដូចម្តេចបានជាតារាវិទ្យា ពុំបាន
លូតលាស់ទៅមុខ នៅស្រុកយើង ?

ចម្លើយមានពីរយ៉ាង :

១/- ប្រទេសយើង នៅជិត Equator
មានន័យថានៅជិត ខ្សែវ័ន្ធ កណ្តាល
.... នៅតំបន់នេះ ផ្កាយប៉ូល North Star
នៅទាបពេក ដូច្នេះនាំឲ្យ យើងពិបាក
យល់ អំពី ចលនាដែលផែនដី វិល
ជុំវិញខ្លួនឯង ។

២/- រដូវវស្សា នៅប្រទេសយើង មាន
រយៈពេលយូរ ដូច្នេះជិតពាក់កណ្តាលឆ្នាំ
ដែលពុំអនុញ្ញាត្តិ ឲ្យយើងពិនិត្យមើលមេឃ
ពេញមួយឆ្នាំបាន ។
@រក្សាសិទ្ធិដោយ Saveth Chea (facebook)
ប្រភពដើមចុចទីនេះ

No comments: