Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Friday, August 23, 2019

កំណាព្យ *=-=បានត្រឹមលួចគិត=-=* ត្មែង កែន ជ្រា រសហស្សនាមប៉ាកា «នាគដេក កូនម្យូរ៉ា»

យប់យនទន់ទេ ថ្ងៃរេលិចទៅ
អង្គុយនឹកពៅ នៅពុំស្ងប់ឡើយ
ព្រោះអីរឿងចិត្ត កាត់មិនដាច់ឡើយ
ទុក្ខល្ហែរក្បែរល្ហើយ មិនស្បើយកង្វល់
កាលពេលកន្លង បងធ្លាប់បានជួប(ភក្ត្រ)។

ឥឡូវប្រែរូប ជួបតែទុក្ខព្រួយ
ទុក្ខមួយព្រួយ ខ្លាចស្រីបានទៅគេ
ទុក្ខមួយងាករេ ខ្លាចចិត្តខ្លួនឯង
ពាក្យចាស់ពោលថា ឃ្លាតកាយណាយចិត្ត
បើអ្នកពុំគិត ថ្ងៃណាមួយនឹងងាករេ។

រេដូចចុងស្រល់ ពុំអាចនឹកគិតដូចចិត្តទេ
ចិត្តអាចងាករេ ទេទន់ទៅតាមខ្យល់
ជូនពររូបស្រី ឲ្យថ្លៃបានគេ
ចិត្តកុំងាករេ ស្មោះគេណាស្រី
គេមានដុល្លា ហ៊ឺហាណាថ្លៃ។

បើបានរូបស្រី ច្បាស់ជាមានភ័ព្វ(សំណាង)
ចំណែករូបបង គ្មានទេដុល្លា
មានតែផ្កាស្លារ អំបោះចងដៃ
ចិត្តស្មោះនឹងមួយ ណាស្រស់ពិសី
បើបានធ្វើប្ដី ស្មោះជានិរន្តរ...!

សូមខន្តីអភ័យទោសផងបើ
មានកំហុសខុសឆ្គងត្រង់ប្រការណា
មួយនោះពីព្រោះរូបខ្ញុំទើបតែរៀន
តាក់តែង.! សូមអរគុណ

និពន្ធដោយ: កែន ជ្រា រហស្សនាមប៉ាកា «នាគដេក កូនម្យូរ៉ា»
២៨.១១.២០១៧

No comments: