Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Monday, August 19, 2019

ដំណោះស្រាយប្រស្នា៖ សម្ដីមនុស្សខ្លះកាន់តែផ្អែម ពិសពុលកាន់តែខ្លាំង

     សម្តីមនុស្សខ្លះកាន់តែផ្អែម ពិសពុលកាន់តែខ្លាំង
សម្តីមនុស្សខ្លះកាន់តែផ្អែម ពិសពុលកាន់តែខ្លាំង នេះជាពាក្យ របស់កញ្ញា ពុទ្ធី ស្វាយរៀង ផ្ញើរមកខ្ញុំ អ៊ីង សំអុល អ្នកមានវិជ្ជាដោះប្រស្នា។


ពេលទទួលបានហើយ ខ្ញុំមានអារម្មណ៏ចង់បកស្រាយឆ្លើយតបទៅវិញ ដើម្បី បានយល់ន័យរបស់ពាក្យ ហើយមានសេចក្តីដូចតទៅៈ
លើកយកពាក្យ សម្តីមនុស្សខ្លះ កាន់តែផ្អែម មកប្រែឃើញថា មនុស្សខ្លះ គឺមនុស្សមានចំនួនតិច ហើយតិចនេះខ្ញុំសំដៅយកមនុស្សតែម្នាក់។
៙លើកយកពាក្យ កាន់តែផ្អែម មកប្រែឃើញថា ជាមនុស្សប្រកាន់ យកពាក្យពិធ ល្អត្រង់ត្រឹមត្រូវ ច្បាស់ប្រាកដ ប្រកបដោយពាក្យពេជ្រមានន័យ មានតម្លៃ មានខ្លឹមសារ មានវាចា មានការចេះដឹងល្អធំខ្ពង់ខ្ពស់ ចំណាត់ថ្នាក់ឧត្តមវិជ្ជា ជាមនុស្សមានគំនិត មានប្រាជ្ញា ចេះពិចារណា ថ្លឹងថ្លែង វិភាគ វែកញែក រករូបមន្តល្អ ឱយឃើញបាន
មនុស្សនោះ ជាការពេញចិត្តដល់មនុស្សគ្រប់មជ្ឈដ្ឋានចង់បាន ចង់រាប់អាន
ចង់យកជាមិត្ត ចង់យកទុកក្នុងចិត្តក្នុងមនោអារម្មណ៏ ឬក្នុងបេះដូងរបស់គេ។
ហើយមនុស្សនេះនិងបានទៅជាអ្នកធំ អ្នកគ្រប់គ្រងដ៏មានឥទ្ធិពល ដ៏អស្ចារ្យ។
៙លើកយកពាក្យ ពិសពុលកាន់តែខ្លាំង មកប្រែនិងភ្ជាប់របស់ពាក្យផ្អែម បានសេចក្តីថា បានចំពោះទៅលោកម្ចាស់អ្នកគ្រប់គ្រងធំ ត្រូវប្រកាន់ភ្ជាប់ច្បាប់វិន័យ ក្រមសីលធម៌ ប្រកាន់ច្បាប់ជាធំ និងជាអ្នកប្រតិបត្តិច្បាប់។
ត្រង់ណឹងហើយលោកម្ចាស់អ្នកគ្រប់គ្រងធំ ទោះជាមិនចង់ ក៏ត្រូវតែចង់ដែរ គឺត្រូវប្រើគ្រប់រូបមន្ត គ្រប់គ្រងមនុស្សទូទៅ ទៅតាមកាលៈទេសៈ ឬពេលវេលា ដោយ ភាសាពិសពុលកាន់តែខ្លាំង ប្រឆាំងមនុស្សអាក្រក់ មនុស្សល្មើសច្បាប់រដ្ឋ រាជការ មនុស្សអសីលធម៌ទាំងអស់ក្នុងសង្គម ឬបង្ក្រាបដោយហឹង្សា កាចខ្លាំង ហ៊ានកាប់ ហ៊ានវាយ ហ៊ានចាក់ ហ៊ានទាត់ ហ៊ានធាក់ ហ៊ានជេរ គ្មានញញើតមាត់ ដៃជើង ទាំងអស់គ្មានក្រែង។ ព្រោះថាការអប់រំមនុស្ស ឬគ្រប់គ្រងមនុស្ស មិនប្រើតែពាក្យផ្អែមមួយមុខនោះទេ ត្រូវប្រើផ្អែម ជូ ប្រៃ ល្វីង ចត់ មកទាំងអស់ បានគ្រប់គ្រងបាន។ គ្រាន់តែថា មនុស្សខ្លះ មានវាចាផ្អែម ល្អស្តាប់បាន មនុស្សមានវាចាប្រៃ ជូ ល្វីង បានស្តាប់បាន ឬប្រើពាក្យ អសុរស អាគុក មីគុក អាខ្នោះ អាច្រវាក់ មីច្រវាក់ បានក្រែង បានស្តាប់ បានខ្លាច បានតាម មិនហ៊ានល្មើសច្បាប់ មិនហ៊ានផលិតថ្នាំញៀន លក់ថ្នាំញៀន មិនហ៊ានប្រព្រឹត្តបទល្មើស ចោរកម្ម ឬរំលោភស្រីភេទ
ត្រង់ណេះហើយ លោកម្ចាស់អ្នកគ្រប់គ្រងធំ ត្រូវតែមានទេព្យកោសល្យ សមត្ថភាព ចំណេះវិជ្ចា ប្រាជ្ញា ស្មារតី ភាពខ្លាំងក្លាហាន អង់អាចរ៉ឹងប៉ឹង ល្អមាំមួន កាន់ការគ្រប់គ្រងធំ ត្រូវបំពេញកាតព្វកិច្ចដ៏ធ្ងន់នេះ ដោយអំណត់ ទ្រាំទុក្ខលំបាក គ្រប់បែបយ៉ាងទាំងអស់ ទើបធ្វើការគ្រប់គ្រងធំបានសម្រេច។
សូមបញ្ចប់ន័យសេចក្តីតែប៉ុណ្ណេះចុះ។

📖📖ឈ្វេងយល់បន្ថែមនិងមានប្រស្នាសូមទាក់ទងតាមរយៈ៖
១.ចៅប្រស្នារាជា
https://m.facebook.com/chaobrosnareachea168/
២.IngSamOl
https://m.facebook.com/samoling168/
៣.ChaoPrasnaReacheaFan
https://m.facebook.com/rithying4351/
ដើម្បីទទួលបានដំណោះស្រាយប្រស្នាពី អ្នកនិពន្ធ អុីង សំអុល (Ing SamOl) នាមប៉ាក់កា ចៅប្រស្នារាជា សមាជិកសកម្ម សមាគមន៌អ្នកនិពន្ធខ្មែរ។


No comments: