ចង់ចេះឳយសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឳយយកភ្លើងដុតគល់ ពាក្យនេះប្រែបំបែកចេញជាពីរគឺ ចង់ចេះឳយសម្លាប់អាចារ្យ១ ចង់បានផ្លែផ្កាឳយយកភ្លើងដុតគល់១
ចង់ចេះឳយសម្លាប់អាចារ្យ ប្រែបំបែកចេញជា៣គឺៈ
ទី១ចង់ចេះ ទី២ ឳយសម្លាប់ ទី៣ អាចារ្យ
សូមយល់ន័យថា អាចារ្យជាគ្រូឬលោកគ្រូអាចារ្យ សំដៅយកលោកគ្រូអាចារ្យ អ្នកបង្ហាត់បង្រៀនអប់រំវិជ្ជា សមាធិសម័យបុរាណ។
ចង់ចេះ ប្រែសំដៅយកលោកអ្នកជាសិស្សគុណសម័យបុរាណ
ឳយសម្លាប់់ ប្រែសម្រួលពាក្យឳយល្អស្តាប់បានថា គឺលោកគ្រូអាចារ្យ ហៅឳយសិស្សគុណចេញមកប្រកួតវិជ្ជាត្រៃយុទ្ធ មានការប្រកួតផ្នែកកម្លាំងបាយ ផ្នែកយុទ្ធគុណ ផ្នែកការប្រើអាវុធក្រោយពេលបញ្ចប់ការសិក្សាអប់រំវិជ្ជា ឬក្រោយពេលគោរពលាលោកគ្រូអាចារ្យ សិស្សគុណត្រូវយកចំណេះវិជ្ជាទៅធ្វើការបំរើសង្គមជាតិ បំរើជាតិ ព្រះពុទ្ធសាសនា ព្រះមហាក្សត្រ សិស្សត្រូវទទួលសញ្ញាប័ត្រ ឬទទួលបានអាវុធអំពីលោកគ្រូអាចារ្យ។
ដូចនេះពាក្យ ចង់ចេះឳយសម្លាប់អាចារ្យ គឺប្រែសំដៅយកមកពីគ្រូឳយសម្លាប់ ឬហៅឳយសិស្សមកប្រយុទ្ធនឹងគ្រូ នូវវិជ្ជាត្រៃយុទ្ធ ឬប្រកួតក្បាច់គុណ វាយប្រហារសម្តែងវិជ្ជាយុទ្ធគុណ មុននឹងទទួលសញ្ញាប័ត្រ ឬមុននឹងលាចេញពីសាលា ឬទីសំណាក់ផ្ទះរបស់លោកគ្រូអាចារ្យ លោកគ្រូអាចារ្យ តែងតែមានរៀបចំបើកកម្មវិធីប្រឡងតាមផ្នែក។ ដោយឡែកវិជ្ជាត្រៃយុទ្ធ ជាវិជ្ជាចំណាត់ថ្នាក់សំខាន់ណាស់ ផ្នែកគ្រប់គ្រងព្រះវិន័យធម៌ តម្រូវឳយសិស្សគុណ មានបុគ្គលលក្ខណៈសម្បត្តិល្អ មានកាយសម្បទាជើងជាស្មាមាំដៃរឹងល្អ មានស្មារតីរ៉ឹងប៉ឹង អង់អាចក្លាហានល្អ រូបសម្បត្តិល្អគ្រប់លក្ខណៈ គំនិតប្រាជ្ញា មានការចេះដឹងឆ្លាតល្អ មានភាពស្មោះត្រង់ត្រឹមត្រូវ ឧស្សាហ៍ព្យាយាម ពេញសមត្ថភាពល្អទើបទទួលបានផ្នែកគ្រប់គ្រង ព្រះវិន័យធម៌ ឬបានអាវុធបានមកពីលោកគ្រូ ឬរាជគ្រូធម្មាចារ្យ ទ្រង់ប្រោសព្រះរាជប្រទាន ក្រោយពេលប្រឡងប្រកួត សម្តែងវិជ្ជាត្រៃយុទ្ធបានចប់សព្វគ្រប់ របស់ផ្នែកអប់រំវិជ្ជាសមាធិ។
ដូចនេះទៀត លោកអ្នកសិក្សាអប់រំនឹងត្រូវបានអាវុធ បានមកពីព្រះអង្គទសបារមីស្វេតច្ឆត្រទ្រង់ប្រោសព្រះរាជប្រទានឳយ ហើយអាវុធនេះមាន៣ប្រភេទគឺ ទី១ ព្រះខ័ន ទី២ ដាវ ទី៣ កាំបិត។
លោកអ្នកជាសិស្សអប់រំសមាធិទាំង២ភេទ ប្រុសឬស្រីនឹងត្រូវបានទទួលអាវុធ បើសមគួរសិស្សគុណមានសមត្ថភាព ចំណាត់ថ្នាក់ ត្រូវទទួលអាវុធបានហើយ លោកគ្រូអាចារ្យ ឬធម្មាចារ្យឳយតាំងសច្ចាប្រណិធាន មុនពេលទទួលអាវុធថា បើរូបខ្ញុំបាទឬនាងខ្ញុំក្បត់សូមមរណៈ ទើបទទួលបានអាវុធ
បើសិស្សគុណមិនបានទទួលអាវុធ នោះមកពីសិស្សមិនបានជាប់ចំណាត់ថ្នាក់ទទួលអាវុធ។
បើសមគួរ សិស្សមានសមត្ថភាព មានការចេះដឹងចំណាត់ថ្នាក់ឧត្តម រាជបណ្ឌិត ត្រូវទទួលអាវុធព្រះខ័នរាជតាមផ្លូវក្នុងញ្ញាណរបស់ព្រះអង្គទសបារមីស្វេតច្ឆត្រ (ត្រង់នេះមានញ្ញាណព្រះមហារាជទ្រង់ប្រោសព្រះរាជទាន)។
បើសមគួរ សិស្សមានសមត្ថភាពចំណាត់ថ្នាក់ ត្រូវបានទទួលអាវុធដាវ គឺបានដាវ។
បើសមគួរ សិស្សមានសមត្ថភាពចំណាត់ថ្នាក់ ត្រូវបានទទួលអាវុធកាំបិត គឺបានកាំបិត។
ផ្នែកមួយទៀត ក្រោយពេលទទួលបានអាវុធតាមផ្លូវក្នុងញ្ញាណហើយ លោកអ្នកជាសិស្សទទួលបានចំណាត់ថ្នាក់តាមសមត្ថភាពទាំងនោះ នឹងត្រូវទទួលនូវបញ្ញា ឬប្រាជ្ញាជាបន្តបន្ទាប់ផងដែរ និងបានទទួលការហាត់រៀនបន្ថែមបំពេញវិជ្ជាចម្លែកប្លែកក្រោយពេលនោះទៀត។ តែពាក្យរបស់ប្រស្នាមានវាចាថា ចង់ចេះឳយសម្លាប់អាចារ្យ ការពិតមិនមែនដូច្នេះទេ គឺឳយសម្លាប់ចិត្តរបស់លោកគ្រូអាចារ្យ អ្នកគ្រូអាចារ្យ ឬធ្វើនូវអំពើល្អត្រង់ត្រឹមត្រូវ ប្រកាន់ភ្ជាប់នូវច្បាប់វិន័យ សីលធម៌ល្អគ្រប់យ៉ាង មិនឳយទាស់ខុសឆ្គងចិត្តលោកគ្រូអាចារ្យ ដោយហេតុប្រការណាមួយ បង្ការខ្លាចក្រែងដូចមាននៅក្នុង #ប្រវត្តិរឿងរបស់អហឹង្សឬអង្គុលីមា ត្រូវបានលោកគ្រូអាចារ្យ អ្នកបង្ហាត់បង្រៀនវិជ្ជាផ្តន្ទាធ្វើបាប ប្រើល្បិចកលអាក្រក់ ប្រហារអហឹង្ស ឬអង្គុលីមា ជាសិស្សគុណឳយក្លាយជាឃាតករ ធ្វើអំពើមនុស្សឃាត នោះក៏ព្រោះតែខ្លាចក្រែងទៅថ្ងៃក្រោយ បាត់បង់តំណែងជាគ្រូអាចារ្យ ព្រោះបានពិនិត្យមើលទៅឃើញថានៅពេលអហឹង្សឡើងប្រកួតក្បាច់គុន លើវេទិការរេញប្រយុទ្ធ មើលឃើញអហឹង្សមានទេពកោសល្យខ្ពស់ល្អ ចេះជាងលោកគ្រូអាចារ្យ មានសមត្ថភាពល្អជាងលោកគ្រូអាចារ្យ ទៅថ្ងៃក្រោយសិស្សទាំងអស់នឹងទៅសុំ អហឹង្សធ្វើជាគ្រូអាចារ្យឳយជួយបង្ហាត់បង្រៀនវិជ្ជាប្រយុទ្ធ នោះគាត់ជាគ្រូអាចារ្យខំតស៊ូ ទម្រាំឡើងបានទៅជាគ្រូអាចារ្យ ខំប្រមូលសិស្សរាប់សិបឆ្នាំឳយចូលមកសិក្សាឳយបានមានចំនួនច្រើន នេះលំបាកណាស់។
លុះបានឃើញសមត្ថភាពរបស់សិស្សអហឹង្សខ្លាំងពូកែ មានទេពកោសល្យខ្ពង់ខ្ពស់ហួសសមត្ថភាពគ្រូអាចារ្យ ទៅថ្ងៃក្រោយមុខតែបាត់បង់តំណែងជាគ្រូអស់ហើយ ដោយដៃអហឹង្សជាសិស្សរបស់គាត់សោះ។ ទើបគាត់ត្រិះរិះបង្កើតគំនិតមធ្យោបាយប្រើអហឹង្ស ឳយសម្លាប់មនុស្សកាត់យកម្រាមដៃ ក្នុងនោះយកតែម្រាមដៃ១ ឳយសម្លាប់មនុស្សឳយបានចំនួន១០០០នាក់ កាត់យកម្រាមដៃឳយបានគ្រប់ចំនួន១០០០ម្រាមដៃដែរ ហើយយកមកឳយគ្រូអាចារ្យ លោកគ្រូអាចារ្យនឹងប្រសិទ្ធិឳយខ្លាំងពូកែឈ្នះអស់លើសគេ។
តែតាមការពិតក្នុងគំនិតរបស់គ្រូអាចារ្យ គាត់បានគិតឃើញថា បើអហឹង្សសម្លាប់មនុស្សកាត់យកម្រាមដៃបាន១ គឺអហឹង្សជាបើមានគំនុំពីគ្រួសាររបស់គេមួយគ្រួសារ បើសម្លាប់មនុស្សអស់ចំនួន១០០០នាក់ នោះកើតគំនុំចំនួន១០០០គ្រួសារដែរ។ ដូច្នេះអហឹង្សរត់មិនរួចពីគ្រួសាររបស់គេដេញតាមសម្លាប់ សងសឹកឳយគ្រួសាររបស់គេវិញ អហឹង្សរស់មិនបានយូរទេ អហឹង្សនឹងមរណៈគ្មានដីកប់។
ដូចនេះលោកគ្រូអាចារ្យរបស់អហឹង្សគិតឃើញហើយ បានយកមធ្យោបាយនេះទៅប្រើលើសិស្សអហឹង្ស ធ្វើបានសម្រេចបំណងអាក្រក់របស់គាត់នៅសម័យកាលនោះ។
ដូចមានរឿងហេតុ រឿងប្រវត្តិដូច្នេះហើយ ស្រាប់តែមានចេញពាក្យថា ចង់ចេះឳយសម្លាប់អាចារ្យ តាំងពីសម័យបុរាណមកដល់សម័យបច្ចុប្បន្ន តែការគិតទៅន័យរបស់ប្រស្នាឃើញថា ដាស់តឿនសតិរបស់សិស្សវិញទេ ឳយធ្វើការប្រុងប្រយ័ត្នចាំជាប់ជានិច្ច ថាបើលោកអ្នកជាសិស្សគុណមានការចេះដឹងទៅជាអ្នកចេះហើយ ឳយប្រុងប្រយ័ត្ន កុំភ្លេចស្មារតីខ្លាចក្រែងអ្នកដទៃ មិត្តសម្លាញ់ជិតស្និទ្ធិឬគ្រូអាចារ្យ មានបំណងអាក្រក់ បំផ្លាញរូបអ្នកជាសិស្សឬរូបលោកអ្នកជាអ្នកចេះគ្រប់ផ្នែកទាំងអស់ឳយអន្តរាយ ក្រែងមានគ្រោះភ័យកើតមកពីការច្រណែនឬកើតមកពីរូបលោកអ្នកជាអ្នកចេះ មានសមត្ថភាពល្អធំខ្ពង់ខ្ពស់ជាងគេ គេបំផ្លាញលោកអ្នកមិនឳយអ្នកមានកិត្តិយស្តខ្ពង់ខ្ពស់ល្អលើសរូបគេ។ តែពាក្យចាស់ឬប្រដៅប្រស្នា ចង់ចេះឳយសម្លាប់អាចារ្យ ពាក្យនេះពុំដឹងចេញពីសម័យកាលណាមកទេ មិនដឹងលោកអ្នកចេះណាបង្កើតពាក្យនេះមកប្រើ ពាក្យមិនច្បាស់ ពាក្យមានគ្រោះថ្នាក់ដល់លោកតាអាចារ្យ គ្រូអាចារ្យ លោកគ្រូធម្មាចារ្យ មានចរិតល្អត្រង់ត្រឹមត្រូវប៉ះទាំងអស់ គួរឳយខ្លាចពាក្យនេះណាស់ ហើយបើមានពាក្យនេះហើយត្រូវឳយមានការប្រុងប្រយ័ត្នសតិស្មារតីគ្រប់រូបកាយរបស់លោកអ្នកចេះទាំងអស់ មិនថាសិស្សឬគ្រូទេ ឳយតែ លោកអ្នកដឹងខ្លួនថាលោកអ្នកជាអ្នកចេះហើយ_ត្រូវឳយមានការប្រុងប្រយ័ត្ន។
ចង់បានផ្លែផ្កាឳយយកភ្លើងដុតគល់ ប្រែមានន័យជាអត្ថានុរូប សំដៅយករុក្ខជាតិដើមឈើស៊ីផ្លែ ដើមឈើយកផ្កា ដើមឈើយកឈើ ឳយតែមានភ្លើងឆេះឬមានលោកអ្នកណាយកភ្លើងទៅដុតគល់ ដើមឈើនោះរងកំដៅភ្លើងឆាបឆេះហើយងាប់មិនខាន ឬទៅតាមភ្លើងតិចឬច្រើន ឬតាមកំដៅភ្លើងខ្លាំងនាំឳយរុក្ខជាតិនោះអន្តរាយវិនាសងាប់។ បើរុក្ខជាតិនោះជាដើមឈើធំ ភ្លើងឆេះល្មមមិនងាប់ទេ តែឈើនោះរងគ្រោះប្រហោងក្នុង បើមិនចង់ឳយរុក្ខជាតិនោះប្រហោងក្នុង ហើយបើយើងមើលឃើញភ្លើងឆេះរាលដាលដល់ដើមឈើតូច មធ្យម ធំនោះហើយឬទើបតែឆេះភ្លាម យើងមើលឃើញទាន់ភ្លាម យើងពន្លត់ភ្លើងកំពុងឆេះឳយរលត់អស់ភ្លាម នោះរុក្ខជាតិឬដើមឈើនោះមិនអន្តរាយវិនាសងាប់ឬប្រហោងក្នុងបានទេ។
ប្រែជាអត្ថាបដិរូប ពីរុក្ខជាតិដើមឈើមកជាមនុស្សវិញមានន័យថា ចង់បានផ្លែផ្កាឳយយកភ្លើងដុតគល់ ភ្លើងនេះគឺភ្លើងស្នេហ៏ឬភ្លើងកាមតណ្ហាឬសេចក្តីស្នេហារបស់បុរសនារីចង់បាន គឺចង់បានរួមប្រាណ រួមសេចក្តីស្នេហា រួមភិសម័យ។ ឳយយកភ្លើងដុតគល់ គឺឳយយកលិង្គបុរសបញ្ចូលយោនីនារី។ ផ្លែផ្កា ប្រែមានន័យថាពេលបុរសនារីឬគូស្នេហ៏ឬប្តីប្រពន្ធ ស្វាមីភរិយា ព្រះស្វាមីព្រះមហាទេវីបានរួមប្រាណ រួមភិសម័យ ហើយសមុទ្រដ្ឋានរបស់ស្រ្តីត្រូវទទួលទឹកកាមរបស់បុរស យកមកផ្គុំធាតុទឹកកាមទាំងពីរបុរសនារី បង្កើតបានទៅជារូបដ្ឋានទារក នៅក្នុងផ្ទៃរបស់ស្រ្តីពេលនោះបើត្រូវមាន។ លុះផ្ទៃពោះគ្រប់ខែ១០ហើយ គឺជាពេលវេលាដែលទារកឬទារិកាត្រូវកើតមកហើយ។ ត្រង់នេះមានន័យថា បើបានកូនប្រុសប្រៀបឧបមាបានផ្លែ បើបានកូនស្រីប្រៀបឧបមាបានផ្កា តែពាក្យបុរាណាចារ្យមិនវាចាឳយចំត្រង់ទេ គឺពោលពាក្យបង្កប់គំនិតអប់រំប្រាជ្ញាឳយមនុស្សគ្រប់រូបសិក្សា ឳយមានការពិចារណារកហេតុផលន័យខ្លឹមសារ យល់ដឹងឬគិតឃើញដោយខ្លួនឯង ទើបគាប់ប្រសើរ បើលោកអ្នកណារកឃើញពាក្យពេចន៍ ន័យសេចក្តីខ្លឹមសាររបស់ដូនតាឬចាស់ព្រឹទ្ធាចារ្យសម័យមហានគរឃើញបាន លោកអ្នកចេះនោះជាអ្នកមានវិជ្ជា មានគំនិតប្រាជ្ញាឆ្លាតណាស់ ល្អប្រសើរណាស់។
👉ប្រភព https://m.facebook.com/story.php?story_fbid=268420543540799&id=100011185663458&sfnsn=mo
#ដកស្រង់ចេញពីសៀវភៅចៅប្រស្នារាជាភាគ៣
##ឈ្វេងយល់បន្ថែមនិងមានប្រស្នាសូមទាក់ទងតាមរយៈ៖
១. #ចៅប្រស្នារាជា
https://m.facebook.com/chaobrosnareachea168/
២. #IngSamOl
https://m.facebook.com/samoling168/
៣. #ChaoPrasnaReacheaFan
https://m.facebook.com/rithying4351/
ដើម្បីទទួលបានដំណោះស្រាយប្រស្នាពី អ្នកនិពន្ធ អុីង សំអុល (Ing SamOl) នាមប៉ាក់កា ចៅប្រស្នារាជា សមាជិកសកម្ម សមាគមន៌អ្នកនិពន្ធខ្មែរ។