Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Friday, August 16, 2019

ទស្សនទី៥អំពី «ជីវិត»



១.ជីវិតគឺជាហាសនាដកម្មដ៏អន់បំផុតដែលយើងចង់តែហួចឬផ្លុំកញ្ចែដើម្បីសម្ដែងនូវការមិនពេញចិត្តចំពោះសាច់រឿង ឬមួយក៏ចំពោះតួល្ខោនទាំងនោះដោយសប្បាយរីករាយ ក៏ប៉ុន្តែយើងមិនអាចនឹងធ្វើយ៉ាងដូច្នេះបាន ព្រោះយើងទាំងអស់គ្នាក៏កំពុងតែសម្ដែងនៅក្នុងរឿងហាសនាដកម្មនោះដែរ។ (អនាមិក)
២.ជីវិតមិនមែនជាការលេងសើច មិនមែនជាល្បែងកម្សាន្តសប្បាយ ហើយក៏មិនមែនជាភាពផ្អែមល្ហែមដែរ...ជីវិតពិតជាការធ្ងន់ធ្ងរណាស់។(តូរហ្កេណិហ្វ)

៣.ជីវិតជាការពិសោធន៍ក្នុងឡស្លដែក សុខនិងទុក្ខតែងតែអន្ទោលតាមជានិច្ចមិនថានៅទីណា ពេលណា ម្សិលមិញ ថ្ងៃនេះ ថ្ងៃស្អែក មិនដូចគ្នា ពេលរស់ដោះស្រាយជាមួយបញ្ហាសង្គម ពេលស្លាប់ដោះស្រាយជាមួយអាទិទេព ពេលមិនរស់មិនស្លាប់ដោះស្រាយជាមួយអ្វី? ហេតុអ្វី ហេតុអ្វី ហេតុអ្វី គឺអ៊ីចឹង អ៊ីចឹង អ៊ីចឹង? គិត គិត មើលទៅ ជីវិតហាក់ដូចជា...? (ឈិន ចណ្ឌី)
@ឈិន ចណ្ឌី

No comments: