Friday, August 16, 2019
ទស្សនទី៤អំពី «ទស្សនវិជ្ជា»
១.នៅលោកខាងលិច មនុស្សភាគច្រើនមានជំនឿលើទស្សនបែបប្រាកដនិយម និងអត្ថិភាពនិយម។ គេឱ្យតម្លៃលើមនុស្ស និងសច្ចធម៌ធ្វើឱ្យពួកគេរស់នៅពោរពេញដោយការស្រមើស្រមៃ និងក្ដីសង្ឃឹម។
២.តាមលោកខាងកើត មនុស្សភាគច្រើនមានជំនឿលើមនោគតិនិយម និងសារវន្តនិយម។ គេឱ្យតម្លៃទៅលើគុណធម៌ និងលើកតម្កើងតែឧត្តមគតិខ្ពង់ខ្ពស់ធ្វើឱ្យពួកគេរស់នៅដោយពុំសូវមានក្ដីសង្ឃឹម ហើយមិនហ៊ានស្រមើស្រមៃ។
៣.គំនិតសកល ទស្សនវិជ្ជាគឺជាដំណើរបែបបទនៃការគិត។ ការគិតមិនសំខាន់ដល់ការពិត ការពិតមិនសំខាន់ស្មើនឹងប្រយោជន៍សុខជាក់ស្ដែង។ ហេតុនេះ អ្នកណាគិតយ៉ាងណា គ្មានអ្វីសំខាន់ អ្វីដែលសំខាន់សួរថា តើការពិតទាំងនោះ ធ្វើឱ្យជីវិតបានសម្រេចប្រយោជន៍សុខដល់កម្រិតណា?
@ឈិន ចណ្ឌី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment