Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Saturday, August 17, 2019

កំណាព្យ «កុំហៅថាខ្ញុំស្រីចាស់» និពន្ធដោយកវី លឹម ផាន់ណា


កុំហៅខ្ញុំថាស្រីចាស់

ហេ! កុំច្រឡំ
មើលឱ្យចំ ខ្ញុំជាស្រីស្អាត
មិនខ្វះប្រុសៗតាមសារភាព
ប្រយ័ត្នខាត បើបងមិនចេះញ៉ែ។

អូនអាយុច្រើន 
តែមិនខ្វះអ្នកតាមស្រលាញ់
ចេះធ្វើខ្លួន ចេះធ្វើឱ្យគេក្នាញ់
បងសម្លាញ់ កុំសាញថាអូនចាស់។

កុំហៅខ្ញុំថាស្រីចាស់
អាយុអូនទើបតែម្ភៃក្រាស់
ខំលាបម្សៅឡើងក្រាស់ៗ
ស្នាមជ្រួញក៏ឃើញមិនសូវច្បាស់។

ស្រីចាស់តែមានមន្តស្នេហ៍
រឿងធ្វើខ្លួនមិនឱ្យចាញ់គេ
ស្រលាញ់អូនទៅមាសមេ
អូនបងសុទ្ធតែនៅទំនេរ។
@និពន្ធដោយកវី លឹមផាន់ណា
@Page facebook https://m.facebook.com/story.php?story_fbid=2268232456594291&id=184055748345316

No comments: