Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Monday, August 26, 2019

កំណាព្យ«ភ្នំដងរ៉ែកទល់ដែនថៃ» និពន្ធដោយ នាគដេក កូនម្យូរ៉ា


ដងរ៉ែកមាសស្នេហ៍ ក្បែរព្រុំដែនថៃ
ស្រណោះសព្វថ្ងៃ ព្រោះថៃយកទៅ
គ្រប់គ្រងរាប់ឆ្នាំ ខ្មែររងទុក្ខនៅ
ព្រោះរឿងអាស្រូវ នៅក្នុងប្រវត្តិសាស្ត្រ។

ខ្មែរកាប់ចាក់ សម្លាប់គ្នាឯង
គ្មានចិត្តកោតក្រែង ព្រោះចិត្តព្រៃផ្សៃ
សម្លាប់រង្គាល  គ្មានត្រាប្រណី
ខ្មែររងទុក្ខក្រៃ ព្រោះបង់ជីវិត។

បាត់បង់បងប្អូន ប្រពន្ធកូនចៅ
ព្រោះធ្លាក់រណ្ដៅ​ របបប្រល័យ
៣ឆ្នាំ៨ខែ២០ថ្ងៃ ខ្មែររងទុក្ខក្រៃ
ឥតអ្វីប្រៀបផ្ទឹម (នៅក្នុងជីវិត)។

(មិនមានចុងជួនទេបើខ្វះខាត ឬលើសលុបត្រង់ណាមួយនោះ
សូមជួយកែរខៃច្នៃប្រឌិតផង.! បើទោះបី.......ក៏វា..........)
@និពន្ធដោយ កែន ជ្រា
០៤-១១-២០១៧

No comments: