#ទស្សនៈទី៦ អំពី «ការសិក្សា»
១.មនុស្សជាច្រើនចូលចិត្តសិក្សាដោយខ្លួនឯង ក្រៅផ្លូវការទេីបមានប្រព័ន្ធសិក្សាឯកជន ចាប់តាំងពីថ្នាក់ដំបូងរហូតដល់ថ្នាក់បណ្ឌិត។ ពេលចប់មធ្យមសិក្សា គេជម្រុញយុវជនឱ្យរកការងារធ្វេីបណ្ឌេីរៗ ហេីយសិក្សាបន្តដេីម្បីបង្កេីនសមត្ថភាពនិងបទពិសោធន៍។ ហេតុនេះគេបានប្រេីប្រាស់ចំណេះដឹងយ៉ាងពេញលេញ។ (លោកខាងលិច)
២.មនុស្សចូលចិត្តសិក្សាតាមសាលាក្នុងក្របខ័ណ្ឌ ជាជាងសាលាក្រៅប្រព័ន្ធ។ គេខំរៀនឱ្យខ្ពស់ដេីម្បីឱ្យបានធ្វេីជាចៅហ្វាយគេ ឬដេីម្បីកុំឱ្យពិបាកធ្វេីការធ្ងន់។ អ្នកចេះច្រើនធ្វើការតិច ទុកឱ្យអ្នកចេះតិចធ្វេីការច្រេីន ទេីបធ្វេីឱ្យសង្គមដេីរយឺត ហេីយតែងក្រឡាប់ចាក់ជាញឹកញាប់។ (លោកខាងកេីត)
៣.ការសិក្សាជាដំណើរការដោយធម្មជាតិ ដេីមឱ្យចេះដឹង ចេះសម្រាប់យកមកប្រេី ប្រេីដេីម្បីសម្រេចជោគជ័យ ចំណេះដែលពុំអាចយកមកប្រេីជាប្រយោជន៍ វាគ្រាន់តែសម្រាមប៉ុណ្ណោះ។ ការសិក្សាណាដែលមិននាំឱ្យសម្រេចជោគជ័យបានទេ វាគ្រាន់តែជាការសម្ដែងល្ខោនរវាងគ្រូនិងសិស្សនោះឯង៕(សកល)
ភ្នំពេញ ១៨-០៦-២០១៩
No comments:
Post a Comment