ឱ! ផ្កាចំប៉ី
ដែលថ្លៃពេញចិត្ត
ក្រអូបពេកពិត
ឲ្យរឹតប្រាថ្នា
ចំប៉ីភូមិន្ទ
សាយក្លិនបុប្ផា
ក្រអូបអស្ចារ្យ
ចំប៉ីភូមិន្ទ
សុបិនទាំងថ្ងៃ
យល់ស្រស់ពិសី
ចរណៃមាសបង
សម្រស់ល្អឯក
គាប់ភ្នែកអ្នកផង
រួមទាំងរូបបង
ចិត្តចងមេត្រី។
ឱ! អូនបុប្ផា
មេត្តាបងទេ
ឬមួយមាសមេ
ចិត្តរេមានថ្មី
បើសិនដូច្នោះ
បងរស់គ្មានន័យ
ឥតមានរស្មី
យល់ក្ដីសោកសៅ៕
ថ្ងៃទី០៥ តុលា ២០១៧
@និពន្ធដោយ កែន ជ្រា
No comments:
Post a Comment