Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Friday, August 23, 2019

មិនសរសើរមិនបាន!តាមពិតស្ថាបនិកគេហទំព័រ«សាលាហ្រ្វី»គឺជាយុវជនម្នាក់ដែលមានឆន្ទៈខ្ពស់ក្នងការ


ខាងក្រោមនេះជាចំណាប់អារម្មណ៍និងចក្ខុវិស័យរបស់ស្ថាបនិក «សាលាហ្រ្វី»៖
ខ្ញំុពិតមាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង ដែល​បានបង្កើត
គេហទំព័រសាលាហ្វ្រី​​ក្នុងថ្ងៃទី៨ខែសីហា​ឆ្នាំ​ ២០១៨​ ។ ការ​ជ្រើស​រើស​ពាក្យ​ salafree (សាលាហ្វ្រី) បាន​បង្កប់​រួច​ជា​ស្រេច​នូវ​​ឆន្ទៈចង់​ឲ្យគេហទំព័រ​មួយ​នេះ​ក្លាយ​ទៅ​ជា​សាលារៀនដោយមិនគិតថ្លៃ​ "សាលា​ ជា​ថ្នាល​បណ្តុះ​វិជ្ជា" ដែល​ប្រមូលផ្តុំទៅ​ដោយ​​ចំណេះ​ដឹង​​​ដែល​មាន​ប្រយោជន៍​សម្រាប់​មហាជន​ទូទៅ។ ក្នុង​នោះ គេហទំព័រសាលាហ្វ្រី បាន​ដក​ស្រង់​​ខ្លឹម​សារ​​​ដ៏​មាន​ប្រយោជន៍​​​ពី​សៀវភៅ​ល្អ​ៗ​​​ បទ​ពិសោធន៍​ជីវិត បូក​ផ្សំ​និង​ចំណេះ​ដឹង​ថ្មី​ៗ ​។ ក្រៅពីនេះ ក៏បាន​បន្ថែមនូវ​ផ្នែកកំសាន្ត​ និង​រឿងនិទានព្រេងខ្មែរផង​ដែរ។គេហទំព័រសាលាហ្វ្រីបាន​បង្កើត​ជា​ ​បណ្ណាល័យ​អេឡិចត្រូនិក ​មួយ​ដោយ​ប្រមូល​ផ្តុំ​នូវ​ឯកសារ​អេឡិច​ត្រូនិក​ដែល​មាន​ស្រាប់​លើ​បណ្តាញ​អ៊ីនធើណិត​។ ​មហាជន​ទូទៅ​អា​ចចូល​ទៅ​ទាញ​យក​ឯកសារ​បាន​ដោយ​សេរី​ និង​ឥត​គិត​ថ្លៃ។ ឯកសារ​អេឡិច​ត្រូនិកដោយផ្ដោតសំខាន់ទៅលើ​មុខជំនាញគណិតវិទ្យា​។ ក្រៅ​ពី​នេះ​ ក៏​មាន​សៀវភៅ​ចំណេះ​ដឹង​ទូទៅ​ ជាភាសា​ខ្មែរ និង​ភាសាបរទេស​ផងដែរ។ចាប់​តាំង​ពី​បង្កើត​ដំបូង​រហូត​មក​ដល់​បច្ចុប្បន្ន គេហទំព័រសាលាហ្វ្រីប្រកាន់​ខ្ជាប់​នូវ​គោល​គំនិត​រួម​ពីរ​យ៉ាង​៖

១. សាលាហ្វ្រី ចែក​រំលែក​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​​ ពី​មនុស្ស​ជំនាន់​មុន​ទៅ​មនុស្ស​ជំនាន់​ក្រោយ។
២. ប្រើ​អក្សរ​សាស្ត្រ​ខែ្មរ​ ជា​គោល​ ។ 

+គោលបំណង:
-ចែករំលេកនូវចំណេះដឹងជាសកល

+ការសូមអភ័យទោស:​ សាលាហ្រ្វីសូមអភ័យទោសចំពោះការយក link នៅលើគេហទំព័រ ឬlink របស់ប្លុកមួយចំនួនដោយពុំបានសុំការអនុញ្ញាតពីម្ចាស់ដើម សាលាហ្រ្វីយក link គ្រាន់តែក្នុងនាមចែករំលែកបន្តតែប៉ុណ្ណោះមិនមែនធ្វើអាជីវកម្មឡើយ។
សេចក្តីជូនដំណឹង
-សាលាហ្រ្វីមានសេវាកម្មបង្រៀនតាមផ្ទះឬសាលា លើឯកទេសគណិតវិទ្យា ចាប់ពីថ្នាក់ទី ៧-១២។
-បញ្ជាក់ៈ បង្រៀនដោយស្ថាបនិកគេហទំព័រ «សាលាហ្រ្វី» ផ្ទាល់ គាត់មានបទពិសោធន៍ក្នុងការបង្រៀន ព្រមទាំងបានបញ្ចប់បរិញ្ញាបត្រលើឯកទេស គណិវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
-ដៃគូរសហការ អ្នកឯកទេសប្រវត្តិវិទ្យា(មានសេវាកម្មបង្រៀនតាមសាលាឯកជនចាប់ពីថ្នាក់អនុវិទ្យល័យ-វិទ្យាល័យ)។

 ស្ថាបនិក ឡាយ ចាន់ហេន
#ទំនាក់ទំនងតាមរយៈ
📧 lchannhan@gmail.com
📲 0965472228 / 088 4080192
#បណ្ដាញសង្គម
១.គេហទំព័រដើមចុចទីនេះ
២.គេហទំព័រថ្មីចុចទីនេះ
៣.ទំព័រហ្វេសបុកចុចទីនេះ

No comments: