Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Thursday, August 22, 2019

កំណាព្យ «ដាច់ផ្ងារ» ត្មែង ឈិន ចណ្ឌី

#អ្វី​ជា​អ្វី​?
អវិជ្ជា​បាំង​បិទ​       ថ្ងៃ​ត្រង់​ងងឹត​       យប់ភ្លឺចាំងចែង
សូរិយា​ចន្ទ្រា​        រះខុសកន្លែង​      កុកខំហេីរស្វែង
​                         រកមិត្តព្រានព្រៃ។ 
ខ្លាស៊ីស្មៅខ្ចី​         ទន្សាយ​ខ្លាចព្រៃ​  ត្នោតដុះរួបជ្រៃ
ប្រុស​ស្លៀកវែងៗ​   ស្រីស្លៀកខ្លីៗ​   បញ្ចេញ​សាច់​ខ្ចី​
​                            រក្សា​តម្លៃ​។ 
ទឹកហូរតែងហត់​    ខ្វិតជូរស្វាយចត់​   មាសថោកដីថ្លៃ
ភ្លៀង​ធ្លាក់​ដីខ្លោច​   ស្រមោចសុំរ៉ៃ​     បុរាណ​ស៊ីវិល័យ​
​                         សម័យ​តោកយ៉ាក។
@ត្មែង ឈិន ចណ្ឌី

No comments: