តើអ្វីដែលជា បុព្វហេតុបណ្តាលឲ្យមាន
រដូវទាំង "៤" ?
1- Spring (printemps)
2- Summer (été)
3- Autumn (automne)
4- Winter (hiver)
( សូមជួយបកប្រែឲ្យខ្ញុំផង :-) )
មុននឹងឆ្លើយ នឹងសំណួរនេះ យើងគួរតែសួរវិញថា :
តើនៅប្រទេសកម្ពុជា មានរដូវ ទាំងបួននេះឬទេ ?
:-) ចម្លើយ គឺថា : អត់ :-)
ត្បិតអី ប្រទេសយើងស្ថិតនៅ ក្នុងតំបន់ត្រូពិក មានតែ រដូវប្រាំង រដូវភ្លៀង រដូវរំហើយ ដែល
ស្ថិតនៅក្រោមឥទ្ធិពល នៃខ្យល់មូសុង ។
យើងនឹងសិក្សាពេលក្រោយ អំពីអាកាសធាតុនៅស្រុកខ្មែរ ( អំពី : ត្រូពិក និង មូសុង ) ... :-)
ដោយសារ ភូមិសាស្រ្តមួយភាគធំ នៅលើផែនដី មានរដូវទាំងបួន...ម៉្យាងទៀត អាកាសធាតុផ្សេងៗ លើពិភពលោក តែងតែមានទំនាក់ទំនង ទៅនឹង រដូវទាំងបួននេះ ដូច្នេះការសិក្សាអំពីរដូវទាំងបួន មុនគេ ជាការចាំបាច់ ។
*******************
ដើម្បីឲ្យងាយយល់ យើងនឹងបកស្រាយ បួនសំណួរ :
១- តើអ្នកស្គាល់ ផ្កាយប៉ូល ឬទេ ?
២- តើ អេរ៉តូស្តែន ធ្វើដូចម្តេចដើម្បីរកឃើញ
ទំរេតនៃ អ័ក្សបង្វិលផែនដី = 23,5° ?
៣- បុព្វហេតុដែលបណ្តាលឲ្យមានរដូវទាំង៤
៤- យល់អំពី ប្រក្រតិទិន ចន្ទគតិ សុរិយគតិ និង តារាគតិ ។
ការពិតទៅ សំណួរទាំងបួននេះទាក់ទង នឹងរឿង
តែមួយ គឺ អ័ក្សទំរេតផែនដី = 23°5
*******************
១- តើអ្នកស្គាល់ផ្កាយប៉ូល (North Star) ឬទេ ?
ផ្កាយប៉ូល គឺជាផ្កាយដ៏សំខាន់ សំរាប់តារាវិទ្យា ។ យើងធ្លាប់បានគិតថា ផ្កាយទាំងអស់ រះនៅទិសខាងកើត ហើយលិច នៅទិសខាងលិច ដូចជា ព្រះអាទិត្យ និង ព្រះច័ន្ទ ដែរ... មិនជាខុសអីទេ :-)
ប៉ុន្តែខុស សំរាប់ផ្កាយប៉ូល :-)
ផ្កាយប៉ូល មិនចេះរះ ហើយក៏មិនចេះលិច ពេញមួយយប់ ... ពេញមួយឆ្នាំ គឺនៅនឹងមួយកន្លែង អត់ទៅណា ។
ផ្កាយប៉ូលស្ថិតនៅទិសឯជើងចំតែម្តង ។
នៅស្រុកខ្មែរ យើងអាចមើលឃើញ
ប្រហែល 10° ពីជើងមេឃ បើយើងនៅកែប ប្រហែល 15° ពីជើងមេឃ បើយើងនៅព្រះវិហារ ។
មានន័យថា បើយើងធ្វើដំណើរទៅទិសខាងជើង ផ្កាយប៉ូលកាន់តែមានទីតាំង ក្នុងលំហមេឃ ខ្ពស់ឡើងៗ ។
បើអ្នកមានសំណាង ទៅដល់ប៉ូលខាងជើង យើង នឹងឃើញ ផ្កាយប៉ូលនៅចំពីលើក្បាល ពេលនោះបើយើងពិនិត្យផ្កាយប៉ូល ពេញមួយយប់ យើងឃើញថា ផ្កាយមួយមេឃ វិលជុំវិញផ្កាយប៉ូល ។
នៅក្រោម ឬ នៅខាងត្បូង ខ្សែអេក្វាទ័រ យើងមិនអាចឃើញផ្កាយប៉ូលទេ ។
គឺផ្កាយប៉ូលនេះហើយ ដែលជួយផ្តល់គំនិត ឲ្យ អ្នកបា្រជ្ញជំនាន់ដើមយល់ថា ផែនដីវិលជុំវិញខ្លួនឯង ។
កាលក្នុងទំព័រមុន :
" ហេតុដូចម្តេច បានជាមួយសប្តាហ៍មាន៧ថ្ងៃ "
ខ្ញុំបានសរសេរថា ប្រទេសយើងមិនបានចាប់អារម្មណ៍អំពី ផ្កាយប៉ូល ដោយសារផ្កាយប៉ូល
នៅទាប ជិតជើងមេឃពេក (10°-15°)។
ការមិនស្គាល់ផ្កាយប៉ូល នាំឲ្យមិនមានការយល់ដឹង វែងឆ្ងាយ អំពីតារាវិទ្យា ។
*******************
២- តើ អេរ៉ាតូស្តែន ធ្វើដូចម្តេច ដើម្បីស្គាល់ ទំរេត
នៃអ័ក្សបង្វិល ផែនដី = ២៣អង្សាកន្លះ ?
ដើម្បី រកទំរេតនៃអ័ក្សបង្វិលនៃផែនដី ទាល់តែដឹង ថាផែនដី វិលទ្រេតសិន .... អេរ៉ាតូស្ថែន គាត់ដឹងថាផែនដីវិល ជុំវិញអ័ក្សទ្រេត ដោយសារគាត់ឃើញ ផ្កាយប៉ូលនៅមួយកន្លែង ... គឺគន្លងព្រះអាទិត្យនៅលើមេឃទេ ដែលផ្លាស់ប្តូរពី មួយរដូវ ទៅមួយរដូវ ។
... បើសិនជាអ្នកយល់ អំពីតារាវិទ្យាច្បាស់ អ្នកប្រាកដ ជាអាចយល់អំពីពិធីសាស្រ្ត ដែល
អេរ៉ាតូស្ថែន បានវាស់ ទំរេតនៃអ័ក្សបង្វិលផែនដី
.... ខ្ញុំធានា ថាមិនពិបាកទេ ... ខ្ញុំសូមមិនទាន់ឆ្លើយ .... ព្រោះចង់ឃើញ អ្នកដែលយល់ច្បាស់អំពី "តារាវិទ្យា" ។
( ទុកចិត្តខ្ញុំចុះ ខ្ញុំប្រាកដជាមានចម្លើយជូន :-) )
*******************
៣- តើអ្វីដែលជា បុព្វហេតុ
បណ្តាលឲ្យមាន រដូវទាំងបួន ?
ផែនដីវិលជុំវិញខ្លូនឯងផង និងវិលជុំវិញព្រះអាទិត្យផង ។
គន្លងរង្វង់ ដែលផែនដីវិលជុំវិញព្រះអាទិត្យ មានកាំ ១៥០លាន គីឡូម៉ែត្រ
( ចម្ងាយផែនដី - ព្រះអាទិត្យ ) ប៉ុន្តែ អ័ក្សដែលផែនដីវិល ជុំវិញខ្លួនឯង
ពុំកាត់កែង 90° នឹងរង្វង់គន្លងផែនដី ដែលវិលជុំវិញ ព្រះអាទិត្យទេ ... ជាអ័ក្សទំរេត 66,5° :
យើងថា អ័ក្សនេះ ទ្រេត 23,5° ត្បិតអី :
66,5° + 23,5° = 90°
បើសិនជាផែនដី វិលត្រង់ ៩០អង្សា ( 90°) បា្រកដជាគ្មាន រដូវផ្លាស់ប្តូរគ្នា ទាំងបួននេះទេ ។
បើសិនជាផែនដី វិលត្រង់ ៩០អង្សា ( 90°) ថ្ងៃនិងយប់ មាន១២ម៉ាង ចែកស្មើត្រឹម ...
ទំរេតអ័ក្ស 23,5° ធ្វើឲ្យរដូវខ្លះ យប់យូរជាងថ្ងៃ រដូវខ្លះ ថ្ងៃយូរជាងយប់ ជួនកាលស្មើគ្នា ។
ដោយស្រុកខ្មែរ នៅក្នុងតំបន់ត្រូពិក រយៈពេលយប់ថ្ងៃ ខុសគ្នាតិចតួច .... នៅតំបន់ខាងជើង
ដូចជាប្រទេសកាណាដា ជាដើម រយៈពេលខុសគ្នាយប់ថ្ងៃ មានច្រើន ។ តំបន់ភូមិសាស្ត្រ
កាន់តែខិតទៅខាងជើង រយៈពេលខុសគ្នាយប់ថ្ងៃមានកាន់តែខ្លាំង ។
ឧទាហរណ៍ :
នៅថ្ងៃទី ២៣ ខែមិថុនា នៅប៉ូលខាងជើង ថ្ងៃរះរហូត មិនលិចទាល់តែសោះ សូម្បីតែ
ពាក់កណ្តាលអាធ្រាត្រ (ម៉ោង២៤) ក៏ដោយ ។
ក្នុងពេលជាមួយគ្នានេះ នៅប៉ូលខាងត្បូង យប់រហូត សូម្បីតែម៉ោង ១២ថ្ងៃត្រង់ក៏ដោយ
(ថាម៉ោង១២ថ្ងៃត្រង់ក៏មិនត្រូវ ព្រោះថ្ងៃមិនរះផង)
**************
ទំរេតអ័ក្ស 23,5° ធ្វើឲ្យមាន
បួនថ្ងៃសំខាន់ជាងគេ ក្នុងមួយឆ្នាំ :
1/- Spring Equinox
ថ្ងៃទី ២៣ មិនា
ជាថ្ងៃដែលរយៈពេល យប់និងថ្ងៃ ស្មើគ្នា
*** គេកំណត់ ជាថ្ងៃចាប់ផ្តើម នៃរដូវផ្ការីក
2/- Summer Solstice
ថ្ងៃទី ២២ ឬ ២៣ ឧសភា
ជាថ្ងៃ ដែលរយៈពេលថ្ងៃវែងជាងយប់ យូរជាងគេ
*** គេកំណត់ជាថ្ងៃចាប់ផ្តើម នៃរដូវក្តៅ
3/- Autumn Equinox
ថ្ងៃទី ២៣ កញ្ញា
ជាថ្ងៃដែលរយៈពេល យប់និងថ្ងៃ ស្មើគ្នាម្តងទៀត
*** គេកំណត់ជាថ្ងៃចាប់ផ្តើម នៃរដូវស្លឹកឈើជ្រុះ
4/- Winter Solstice
ថ្ងៃទី ២៣ ធ្នូ
ជាថ្ងៃដែល រយៈពេល យប់វែងជាងថ្ងៃ យូរជាងគេ
*** គេកំណត់ជាថ្ងៃចាប់ផ្តើម នៃរដូវធ្លាក់ទឹកកក
ខាងលើនេះជា ករណីនៅ ភូមិភាគខាងជើង
ឧទាហរណ៍ មាន សហរដ្ឋ កាណាដា ឬ
បារាំង ជាដើម ចំណែកឯ ភូមិភាគខាងត្បូង
មាន នូវ៉ែលហ្សេឡង់ ឬ អូស្ត្រាលី គឺផ្ទុយ
ទៅវិញ :
1/- ២២ ឬ ២៣មិនា ជាថ្ងៃចាប់ផ្តើម Autumn
2/- ២២ឧសភា ជាថ្ងៃចាប់ផ្តើម Winter
3/- ២២កញ្ញា ជាថ្ងៃចឋប់ផ្តើម Spring
4/- ២២ធ្នូ ជា ជាថ្ងៃចាប់ផ្តើម Summer
**************************
ដើម្បីឲ្យងាយយល់ យើងសន្មតហៅ :
ភូមិភាគខាងលើ ខ្សែអេក្វាទ័រ-ប៉ូលខាងជើងថា : ភូមិភាគខាងជើង
ភូមិភាគខាងក្រោម ខ្សែអេក្វាទ័រ-ប៉ូលខាងត្បូងថា : ភូមិភាគខាងត្បូង
នេះប្រៀបបាននឹងនំគ្រក់ ដែលមានប្រអប់លើ និង ប្រអប់ក្រោម ។
ខ្សែវ័ណ្ឌកណ្តាល ហៅថា អេក្វាទ័រ ។
*** កំណត់ចំណាំ :
:-) បើអ្នកទៅដល់ ប៉ូលខាងជើង ពេលយប់អ្នកនឹងឃើញ ផ្កាយប៉ូល នៅចំពីលើក្បាល
( ដូច្នេះហើយបានជា គេហៅថាផ្កាយប៉ូល ) ប៉ុន្តែបើអ្នកទៅដល់ ប៉ូលខាងត្បូងវិញ ពុំមាន
ផ្កាយប៉ូលខាងត្បូងទេ ។ តែគេបានសន្មតចំណុច South Celestial Pole ដែលអាច
ហៅជាខ្មែរបានថា ចំណុចប៉ូលមេឃខាងត្បូង ។
គេក៏បានសន្មតចំណុច North Celestial Pole ដែរ .... តាមការពិត ផ្កាយប៉ូល មិននៅចំ
ពិតប្រាកដ លើ North Celestial Pole ទេ គ្រាន់តែនៅក្បែរប៉ុណ្ណាះ ។
:-) គេច្រើននិយាយថា នៅតំបន់ប៉ូលទាំងពីរ
ថ្ងៃមានរយៈពេល៦ខែ យប់មានរយៈពេល៦ខែ មិនជាខុសទេ ប៉ុន្តែការពិតស្មុក្រស្មាញ ជាងនេះ :
បើយប់នៅប៉ូលខាងជើង ថ្ងៃនៅប៉ូលខាងត្បូង
បើថ្ងៃនៅប៉ូលខាងជើង យប់នៅប៉ូលខាងត្បូង
បើ ខែត្រជាក់ នៅភូមិភាគខាងជើង
ខែក្តៅ នៅភូមិភាគខាងត្បូង ។
បើ ខែក្តៅ នៅភូមិភាគខាងជើង
ខែត្រជាក់ នៅភូមិភាគខាងត្បូង ។
ឧទាហរណ៍ ជាក់ស្តែង ពេលរដូវធ្លាក់ទឹកកក
នៅ ប្រទេសកាណាដា ពេលនោះ ជារដូវក្តៅ
នៅ ប្រទេសអូស្រ្តាលី .... ។
ខ្ញុំសូមលើកឧទាហរណ៍ នៅថ្ងៃទី ២២ឧសភាគឺជាថ្ងៃ Summer Solstice :
នៅប៉ូលខាងជើង ព្រះអាទិត្យដែលគេឃើញ នៅលើមេឃរហូត មួយខែមកហើយ មានទីតាំង 23,5° នៅលើមេឃ ( ប្រហែលកម្ពស់ ព្រះអាទិត្យម៉ោង៨ ស្រុកខ្មែរ )
ហើយមានដំណើរ ជុំវិញជើងមេឃ តាមរង្វង់ដែលមានកម្ពស់ 23,5° ពីជើងមេឃ ។
នៅថ្ងៃជាមួយគ្នានេះ នៅប៉ូលខាងត្បូងគឺយប់រហូត បើគេនៅទីនោះ គេមិនបានឃើញ
ព្រះអាទិត្យ ១ខែមកហើយ ។
នៅថ្ងៃជាមួយគ្នានេះ :
ជាថ្ងៃ ដែលរយៈពេលថ្ងៃវែងជាងយប់ យូរជាងគេនៅភូមិភាគភាគខាងជើង ។
ជាថ្ងៃ ដែលរយៈពេលយប់វែងជាងថ្ងៃ យូរជាងគេ នៅភូមិភាគខាងត្បូង ។
ចំណែកឯថ្ងៃ Winter Solstice : ២៣ ធ្នូ អម្ភូតហេតុធម្មជាតិ ដែលរៀបរាប់ខាងលើ
ផ្លាសប្តូរ ផ្ទុយគ្នា រវាង ភូមិភាគ ជើង => ត្បូង ត្បូង => ជើង ម្តងវិញ ។
*** ដូច្នេះគឺ ទំរេតអ័ក្សវិលរបស់ផែនដី 23,5°
ដែលធ្វើឲ្យមាន រដូវទាំងបួន :
ទម្រេតនៃផែនដី ធ្វើឲ្យកាំរស្មើព្រះអាទិត្យ ដុតកំដៅ ភូមិភាគខាងជើង និងខាងត្បូង
របៀបផ្សេងគ្នា ។
យើងត្រូវយល់ថា :
*** នៅរដូវត្រជាក់ យប់តែងតែ មាន
រយៈពេលយប់យូរជាងថ្ងៃ ចំណែកឯរដូវក្តៅ ថ្ងៃតែងតែមានរយៈពេលថ្ងៃយូរជាងយប់ ។
ដូច្នេះគឺរយៈពេល យូរ ឬ ឆាប់នេះហើយ ដែលធ្វើឲ្យសីតុណ្ហភាព ឡើងកំដៅ ច្រើនឬតិច
អំពីកាំរស្មីព្រះអាទិត្យ ទៅតាមរដូវ ។
*** ភូមិភាគដែលផ្អៀងចេញ អំពីព្រះអាទិត្យទទួលកាំរស្មីតិច ដោយសារ កាំរស្មីព្រះអាទិត្យបាញ់បញ្ឆិត កម្រាស់បរិយាកាសក្រាស់ ។
*** ភូមិភាគដែលផ្អៀងចូល ព្រះអាទិត្យទទួលកាំរស្មីច្រើន ដោយសារកាំរស្មីព្រះអាទិត្យ
បាញ់ត្រង់ កម្រាស់បរិយាកាសស្តើង ។
*** ភូមិភាគដែលផ្អៀងចេញ មានចម្ងាយ
ឆ្ថាយបន្តិច អំពីព្រះអាទិត្យ ជាងភូមិភាគដែលផ្អៀងចូល ..... ត្រង់នេះសូមកុំច្រឡំ
ភាពជិត ឬ ឆ្ងាយនេះ មិនជះឥទ្ធិពលទៅលើការឡើងចុះ កម្តៅទេ ឬ តិចតួចណាស់
ត្បិតអី ព្រះអាទិត្យចម្ងាយ ១៥០លាន គីឡូម៉ែត្រអំពី ផែនដី ។
**********************
យល់អំពី ប្រក្រតិទិន
ចន្ទគតិ សុរិយគតិ និង តារាគតិ :
១/- ប្រក្រតិទិនចន្ទគតិ :
ជាប្រក្រតិទិន ដែលងាយយល់ ជាងគេ
គិតតាម រនាចខ្នើត នៃព្រះច័ន្ទ :
រនោច ១៤ថ្ងៃ + ខ្នើត ១៥ថ្ងៃ = ២៩ថ្ងៃ
ឬ
រនោច ១៥ថ្ងៃ + ខ្នើត ១៥ថ្ងៃ = ៣០ថ្ងៃ(បួនខែម្តង)
២/- ប្រក្រតិទិនសុរិយគតិ :
ជាច្រើនពាន់ឆ្នាំមកហើយ ដែលគេបានស្គាល់
អំពី Equinox និង Solstice
សូម្បីតែបុព្វបុរសយើង ក៏បានស្គាល់អំពី
Equinox និង Solstice នេះដែរ ដូច្នេះហើយ
បានជា គាត់បានសាងអង្គរវត្ត តាមបន្ទាត់ត្រង់
នៃទិស លិច កើត ជើង ត្បូង មិនលំអៀង ។
នៅថ្ងៃទី ២២ ឬ ២៣ មិនា និង ថ្ងៃទី ២៣ ឧសភា
ដែលជាថ្ងៃ Spring និង Autumn Equinox
យើងអាចឃើញ ព្រះអាទិត្យ រះ និងលិច
ចំកណ្តាលកំពូល ប្រាសាទអង្គរវត្ត បើយើង
ឈរចំមុខបា្រសាទ ។
Pyramid នៅ អេហ្សុីប និងនៅ ទ្វីបអាម៉េរិក
ក៏បានសាងសង់របៀបនេះដែរ
******
ប្រក្រតិទិនសុរិយគតិ បានធ្វើឡើងដើម្បី ក្នុង
បំណងផ្តល់ កាលវេលា និង រដូវទៀងទាត់ ដើម្បី
ឲ្យមានប្រសិទ្ធភាព ក្នុងកសិកម្ម ត្បិតអីកាលមុន
ប្រក្រតិទិនចន្ទគតិ ធ្វើឲ្យខូចខាតកសិផល ជា
ច្រើន ដោយរដូវមិនទៀងទាត់ ។
មួយឆ្នាំ នៃប្រក្រតីទិនសុរិយគតិ គិតអំពី
ថ្ងៃ Spring Equinox ទៅដល់
ថ្ងៃ Spring Equinox មួយទៀត
មាន ៣៦៥ថ្ងៃ ។
កាលទើបបង្កើតដំបូង ខែមិនាជាខែទី១
លុះក្រោយមកទើបមានការផ្លាស់ប្តូរ មកខែមករា
វិញ ។
ប្រហែលជាគេមានបំណង យកថ្ងៃខែកំណើតនៃ
ព្រះយេស៊ូគ្រិស្ត ដើម្បីកំណត់ គ្រិស្តសករាជ ។
៣/- ប្រក្រតិទិនតារាគតិ :
តាមនិយមន័យ ជាទូទៅ មួយឆ្នាំជារយៈពេល
ដែលផែនដី វិលមួយជុំ ព្រះអាទិត្យ ។
តើធ្វើដូចម្តេច ដើម្បីឲ្យដឹងថា ផែនដីបានវិល
មួយជុំព្រះអាទិត្យ ?
*** សូមបញ្ជាក់ថា កាលពីគេបង្កើត
ប្រក្រតិទិនចន្ទគតិ និង ប្រក្រតិទិនសុរិយគតិ
គេមិនទាន់ដឹងថា ផែនដីវិលជុំវិញ ព្រះអាទិត្យ ទេ
ដើម្បីឲ្យដឹងថា ផែនដីបានវិលមួយជុំព្រះអាទិត្យ
360° គឺគេវាស់តាមផ្កាយ ។
ឆ្នាំនេះគេហៅថា ឆ្នាំតារាគតិ
ឆ្នាំតារាគតិ ច្រើនប្រើក្នុង តារាវិទ្យា ។
********************
@ប្រភព facebook: Saveth Chea
https://m.facebook.com/story.php?story_fbid=908278645888578&id=100001193534971
No comments:
Post a Comment