Thursday, August 15, 2019
ដំណោះស្រាយប្រស្នា បើសោយត្រីព្រូលកុំចោលស្រកា បើសោយត្រីប្រាកុំស្រកី បើសោត្រីក្អី កុំចោលជាយក្រែង បើសោយត្រីសណ្ដាយ កុំចោលម្ជូរសណ្ដាន់
ដំណោះស្រាយប្រស្នា របស់អ្នកប្រាជ្ញធនញ្ជ័យ៖ បើសោយត្រីព្រូលកុំចោលស្រកា បើសោយត្រីប្រាកុំស្រកី បើសោត្រីក្អី កុំចោលជាយក្រែង បើសោយត្រីសណ្ដាយ កុំចោលម្ជូរសណ្ដាន់
អានបន្ត
• សូមលើកយកពាក្យថា បើសោយត្រីព្រូលកុំចោលស្រកា មកប្រែ សូមលើកយកពាក្យ ព្រូល មកប្រែមុន បានសេចក្តី ថា: ពាក្យព្រូល ត្រូវថែមពាក្យមួយ ទៀតគឺពាក្យ ប្រែ។ ប្រែផ្ដុំពាក្យបានព្រូលប្រែ ឬ ប្រួលប្រែ បានសេចក្ដីមានន័យថា: កុំប្រួលប្រែ បើព្រះអង្គទ្រង់មានព្រះរាជបន្ទូលវាចាទៅហើយ សូមព្រះអង្គកុំប្រូលប្រែ ព្រោះយកធ្វើជាការហើយ អោយប្រាន់ព្រះរាជបន្ទូលវាចា ម៉ាត់ណាម៉ាត់ហ្នឹង ជាព្រះរាជបន្ទូលវាចាព្រះមហាក្សត្រ ឬ ជាព្រះរាជបន្ទូលវាចាអ្នកកាន់ពាក្យសច្ច: ទសពិធរាជធម៏ ជាព្រះរាជបន្ទូលវាចា អ្នកចេះអ្នកមានវិជ្ជា អ្នកប្រជ្ញា អ្នកមាន អំណាច រាជបទ្ធានុភាព ខ្លាំងក្លា ឧត្ដមប្រសើរ ។ ទើបបានដល់នូវការគោរព ឪនកាយបង្គំ អំពី រាជវង្ស មន្រ្តី និងប្រជារាស្រ្តគ្រប់កាល:ទេស:។
• លើកយក ស្រកាត្រីព្រូល មកប្រែបានសេចក្តីមានន័យថា ត្រីព្រូលស្រកាល្អិតញឹកធ្មេញ ត្រង់នេះក្នុងន័យ បើព្រះអង្គព្រះមហាក្សត្រ មុនធ្វើកិច្ចការអ្វីត្រូវគិត ពិនិត្យពិចារណា អោយបានល្អ ល្អិតល្អន់សិន សិមធ្វើ ព្រោះព្រះរាជកិច្ចរបស់ ព្រះអង្គមានអ្នកមន្រ្តីដង្ហែរតាម ព្រះតំរេះ ដូចច្នេះការចេះគិត ចេះពិចារណារកហេតុផល ឬ បំបែកឯកត្តម្មអោយបាន សម្រេចល្អ នោះប្រើពេលវេលាច្រើនដល់ថ្នាក់ចែកពេល ផ្ទុំមិនបានផង នោះហើយហៅថាការគិត របស់ព្រះមហាក្សត្រ អ្នកគ្រប់គ្រងព្រះរាជណាចក្រ ។
• លើកយកពាក្យ សោយត្រីព្រូល មកប្រែ: បានសេចក្តីថា បើបានសោយហើយអោយឆ្ងាញ់ផង ។ ដូចច្នេះត្រីប្រូលត្រូវចំអិនអោយឆ្អិន ឬ ចំហុយទើបល្អមិនបាក់សាច់ ហើយ ត្រូវមានផ្ទាប់ សាលាដត្រសក់ ជី ជ្រលក់ទឹកត្រីផ្អែម អោយសមទំនងល្អ ។ ត្រង់នេះចម្លែកត្រង់ថា ពេលបេះសាច់ត្រីព្រូល មួយដុំមកត្រូវបេះឆ្អឹងត្រីព្រូលអោយអស់សិន ។ លក្ខណះ ឆ្អឹងត្រីព្រូលតូចល្អិតពេញសាច់ត្រីទាំង អស់ គ្មានសល់ត្រង់ណា ។ លុះបេះឆ្អឹងចេញ ពីសាច់អស់ហើយ បានដាកើ ផ្ទាប់សាលាដត្រសក់ជី ជ្រលក់ទឹកត្រីផ្អែម បានល្អហើយ ទើបសោយបានឆ្ងាញ់ណាស់។ បានសេចក្ដីមានន័យថា អោយរៀបចំដឹកនាំប្រទេសជាតិ ឬ គ្រប់គ្រងនគរជាតិ ដូចសណ្ដាន ត្រីព្រូលគឺត្រូវរៀបថ្នាក់ទី ១រាជធានី ទី ២ ខេត្ត ទី ៣ ស្រុក ទី៤ ឃុំ ទី ៥ ភូមិ ទី ៦ កង ទី ៧ ផ្នែក ទី ៨ ក្រុម ។
១ក្រុមមាន ១២គ្រួសារ
១ផ្នែកមាន ៣ក្រុម ស្មើ ៣៦គ្រួសារ
១កងមាន៣ផ្នែកស្មើ ១០៨ គ្រួសារ
ហើយ១កងនេះត្រូវមានរៀប សន្តិសុខ អ្នកការពារ កងផង ។ ទើបបានមកដល់ភូមិ ទៅដល់ ឃុំ ទៅដល់ ស្រុក ទៅដល់ ខេត្ត ទៅដល់ រាជធានី ។ មន្ត្រីថ្នាក់ខេត្ត ថ្នាក់តំណាងរាស្ត្រ ថ្នាក់រដ្ឋមន្ត្រី ត្រូវមានការសិក្សាចំណាត់ថ្នាក់បណ្ឌិត បើខ្វះបណ្ឌិតត្រូវយកអនុបណ្ឌិត ឬបរិញ្ញាបត្រមកបង្គ្រប់បន្ថែម។ មន្ត្រីថ្នាក់ស្រុកត្រូវមានការសិក្សាចំណាត់ថ្នាក់បរិញ្ញាបត្រ។ មន្ត្រីថ្នាក់ភូមិត្រូវមានការសិក្សាចំណាត់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។
ផ្នែកគ្រប់គ្រងពេលព្រឹកត្រូវមានសេចក្ដីរាយការ ជាសំណេរអក្សរមាន ចុះថ្ងៃខែនិងហត្ថលេខ ១ដងនិងល្ងាចមួយដងទៀត ។ អោយដឹងថានៅក្នុងក្រុមឈ្មោះណាខ្លះ នៅភូមិ ឈ្មោះណាខ្លះមានដំណើរ អោយដឹងអ្នកចេញចូលដឹងអ្នកចូលអោយដឹងមកស្នាក់មកពីណា ទៅណាគ្រប់ពេលវេលាទាំងយប់ទាំងថ្ងៃ ។
លើកយកពាក្យ បើសោយត្រីប្រាកុំស្រកី មកប្រែមានន័យថា
សូមលើកយកលក្ខណះ ត្រីប្រាមកប្រែអោយឃើញអំពី លក្ខណះត្រីប្រាថា (ត្រីប្រាបើនេសាទ ឬ ចាប់វាបានមកធ្វើម្ហូបអាហារ នោះសោយបានតែត្រីមេប៉ុណ្ណោះ មិនអាចចាប់ពងវាបាន ឬ ស៊ីពងបាន ឬ ស៊ីកូនវាបានទេ) ។
ត្រីប្រាមានវិជ្ជាចេះលាក់ពង ឬ ចេះកាពារពង ឬ កូនបានល្អណាស់ត្រង់នេះប្រែជាអត្ថាបដិរូបថា ព្រះមហាក្សត្រត្រូវអោយ មានវិជ្ជាចំណាត់ថ្នាក់ឧត្ដមប្រសើរ ថ្នាក់បណ្ឌិត លោកម្ចាស់រាជបណ្ឌិត លោកម្ចាស់អ្នកប្រាជ្ញ ។ មានវិជ្ជាតុលាការ វិជ្ជាពិជ័យសង្គ្រាម វិជ្ជាគ្រប់គ្រងព្រះរាជាណាចក្រ ។
ទើបអាចការពារ មន្ត្រីរាជការ ការពាររាជវង្ស ការពារប្រជារាស្ត្របានល្អ ។ ជាអ្នកខ្លាំងក្លាហាន អង់អាច រ៉ឹងប៉ឹង ហ៊ានប្រយុទ្ធប្រឆាំង តតាំង ខ្មាំង សត្រូវគ្រប់រូបភាពទាំងអស់ ។ទើប ប្រជារាស្ត្រមានសេចក្ដីសុខ មិនរំលោភបំពាន អំពីមនុស្ស អសីលធម៍ កាចសាហាវ ឃោឃៅ ឬ បរទេស ឈ្លានពាន បូរណះទឹកដីបាន ឬ លូចឆកប្លន់ទ្រព្យសម្បត្តិបាន ។
លើកយកពាក្យ កុំចោស្រកី មកប្រែមានន័យថាបើប្រៀបមកមនុស្សវិញ គឺជាត្រចៀក ត្រង់នេះត្រចៀកតំណាង អោយការស្តាប់ ឮ អោយប្រាជ្ញ និងមានញ្ញាណដឹង ត្រង់នឹងព្រះអង្គក្សត្រត្រូវ សោយ ដើម្បីអោយប្រាជ្ញា ឆ្លាតមានវិជ្ជាចេះលាក់ កូនកាពារកូន ឬ ថែរក្សាកាពារប្រេជារាស្ត្រ ឬ ព្រះនគររបស់ ព្រះអង្គគ្រប់គ្រងសោយរាជ្យ សម្បត្តិអោយបានគងវង្សល្អ ។
លើកយកពាក្យ បើសោត្រីក្អី កុំចោលជាយក្រែង មកប្រែមានន័យថា ត្រីក្អីនោះសំដៅយក ត្រីក្រាយ ។ ត្រីក្រាយនោះច្រើនរស់នៅក្នុងបឹងហើយធំៗ ។ លក្ខណះត្រីក្រាយល្អ ត្រង់ពេលពងត្រីក្រាយ យកខ្លួនត្រែងកន្ទុយបក់ដី បាតបឹងអោយខូងក្រឡុក ធំ សម្រាប់ដាក់ពង់ភ្ញាសកូន ។
ត្រីក្រាយមិនទៅណាឆ្ងាយអំពី សបុកក្រឡុក ពងរបស់វាទេ គឺវានៅថែរក្សា ពង ឬ កូនវាបានល្អណាស់ ។ ប្រែជាអត្ថារូប មកជាមនុស្សវិញ អោយព្រះអង្គព្រះរាជព្រះនរបតិព្រះអង្គ ចក្រី ចមពល ព្រះមហាក្សត្រ យកព្រះទ័យទុកដាក់ថែរក្សា រាជបុត្រា និង ព្រះរាជបុត្រី របស់ព្រះអង្គផ្ទាល់ អោយបាន ល្អ កាពារព្រះរាជបុត្រា និង ព្រះរាជបុត្រី របស់ព្រះអង្គ អោយដូច ត្រីក្រាយកាពារកូន មិន អោយ សត្រូវ បៀតបៀនបានឡើយ និងព្រះ អង្គកាពារ ប្រជារាស្ត្រ របស់អោយបានសុខសប្បាយ គ្រប់ពេលវេលា ដូចសម័យ មហានគររុងរឿងថ្កើមថ្កានជារៀងរហូតផង ។
ពាក្យថា បើសោត្រីក្អី កុំចោលជាយក្រែង ខ្ញុំធ្លាប់បានឃើញក្នុងសៀវភៅ រឿង ធនញ្ជ័យ ។
បើសោយត្រីសណ្ដាយ កុំចោលម្ជូរសណ្ដាន់ ប្រែសេចក្តីមានន័យថា បានឃើញត្រីសណ្តាយ ហើយ ត្រូវឃើញត្រីចំនួន៣ រាច់ទាំងត្រីសណ្តាយផង គឺ ទី១ ត្រីសណ្តាយ ទី២ ត្រីក្រម៉ម ទី៣ អណ្ដែង ។ ត្រង់នេះមានរឿង មានប្រវត្តិថា ពស់ថ្លាន់ខ្ជាក់ពិស អោយសត្វទាំងឡាយមកទទួលយក ពិស អំពីពស់ថ្លាន់ បើសត្វទាំងឡាយណាំមកទានពេលវេលា ពេលពស់ថ្លាន់ខ្ជាក់ពិសហើយ សត្វណាក៏ដោយ ក៏អាចទទួលយកបានដែរ ។ត្រង់នេះមានត្រីក៏ធ្វើដំណើរ ឬ ហែល ទៅ យកដែរ ។ ត្រង់ណឹងឃើញមានត្រី ក្រម៉ម ក៏ទៅយកពិសដែរតែទៅមិនដល់ព្រោះខ្លួន ជាប់ក្នុងលបរបស់អ្នកនេសាទ ។ ត្រង់នេះត្រីសណ្ដាយ បានឃើញត្រីក្រម៉មយំហើម ភ្នែកក្នុងលប ត្រីសណ្ដាយសើច ត្រីក្រម៉ម ដល់រយាសមាត់ ដល់គុម្ពត្រចៀក ។ លក្ខណះត្រីក្រម៉មត្រីតូចមានសាច់គួរអោយ ឆ្ងាញ់ក្បាលទន់គ្មានលក្ខណៈរឹងមាំអ្វីបន្តិច។ ត្រីបានជោគជ័យ បានពិសអំពីពស់ថ្លាន់់នោះគឺត្រីអណ្តែង។ លក្ខណៈត្រីអណ្តែង ខ្លួនមាំមួន ក្បាលរឹង ធ្មុងមាំស្រួចមុត។ ត្រីអណ្តែងហែលននៀលឡើងដល់កន្លែងពស់ថ្លាន់ ហើយទទួលយកំពិសបានពេញល្អគ្រប់ចំនួនប្រសើរថ្លៃឧត្តម។
ប្រែជាអត្ថាបដិរូបថា ត្រីក្រម៉ប្រៀបបានមនុស្សមានសម្ផស្សល្អស្អាតគួរជាទីស្រឡាញ់ តែគ្មានភាពរ៉ឹងប៉ឹង អង់អាចក្លាហាន ឬមានកាយសម្បទាជើងជា ស្មាមាំដៃរឹងល្អ តែគ្មានវិជ្ជាប្រយុទ្ធ គ្មានកម្លាំងពលំល្អមាំមួន គ្មានប្រាជ្ញាល្អស្អាត គ្មានយល់សភាពខ្លួនឯង អន់ទន់ខ្សោយ ឱយតែឮគេថា លោកអ្នកណាក៏ដោយឱយតែមានសមត្ថភាពឡើងមកដល់ទាន់ពេលវេលា ឱយសោយរាជ្យ ចង់បានរាជ្យដែរ មិនគិតថាមានសមត្ថភាពឬគ្មានទេ។ ពេលធ្វើដំណើរទៅ គេចាប់ដាក់ទ្រុង ទុកស៊ីជាអាហារឆ្ងាញ់ អាក្រក់មើលណាស់លោក។ លក្ខណៈត្រីសណ្តាយ ត្រីធំ មាត់មានធ្មេញតូចល្អិត មិនទៅយកពិសពស់ថ្លាន់ទេ តែនៅចាំខាំត្របាក់ត្រីណាតូច គួរស៊ីបានស៊ីជាអាហារ។ ប្រែជាអត្ថាបដិរូបវិញថា ជាមនុស្សរង់ចាំមើលជនណាខ្វះវិជ្ជាការពារខ្លួន ខ្វះការចេះដឹង ខ្វះការគិតពិនិត្យពិចារណា ចាប់ជំរិតយកផលប្រយោជន៍ គ្មានគិតអាណិតអាសូរគេទេ ឱយតែខ្លួនឯងបានផល។
សូមប្រែពាក្យថា “កុំចោលម្ជូរសណ្តាន់” ត្រង់ណេះយើងត្រូវសម្លឹងមើលដើមសណ្តាន់ ទើបយើងដឹងហើយខ្លាចដើមសណ្តាន់ ឬម្ជូរសណ្តាន់ត្រង់ថា មែកសណ្តាន់មើលឃើញច្រើនមានបញ្ញើរក្អែកច្រើនណាស់ឱយតែដើមនោះធំយូរច្រើនឆ្នាំ។
ប្រែជាអត្ថាបដិរូបវិញថា ជាមនុស្សស្រីមានសេចក្តីស្នេហាច្រើន ឬសង្សារច្រើន។ សង្សារផ្ញើទឹកកាម ឬទឹកសេចក្តីស្នេហាឱយស្រីនោះ។ ត្រង់បើយើងមិនគិតអំពីត្រង់ហ្នឹងទេ ឬយើងមានកម្មនឹងស្រីនោះ ឬអនុគ្រោះស្រីនោះ ឬមិនគិតអំពីអតីតភាព បានយើងស្រឡាញ់។
សូមប្រែសង្ខេបតែប៉ុណ្ណេះចុះ
📖📖ឈ្វេងយល់បន្ថែមនិងមានប្រស្នាសូមទាក់ទងតាមរយៈ៖
១.ចៅប្រស្នារាជា
https://m.facebook.com/chaobrosnareachea168/
២.IngSamOl
https://m.facebook.com/samoling168/
៣.ChaoPrasnaReacheaFan
https://m.facebook.com/rithying4351/
ដើម្បីទទួលបានដំណោះស្រាយប្រស្នាពី អ្នកនិពន្ធ អុីង សំអុល (Ing SamOl) នាមប៉ាក់កា ចៅប្រស្នារាជា សមាជិកសកម្ម សមាគមន៌អ្នកនិពន្ធខ្មែរ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment