Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Monday, December 2, 2019

អង្គុយសំកុក


មហាគំនិតគិតមិនយល់    អង្គុយអំពល់គន់មើលដួងចន្ទ
សង្ឃឹមញញឹមយល់ជាក់ស្បាន់ បញ្ហាសំខាន់នៅថ្ងៃនេះ
ហេតុអ្វីខ្ញុំបែប្រែជាហ្វេស          ប្រហែសអ្វីម្លេះគ្រាន់ប៉ុណ្ណឹង?

Saturday, October 12, 2019

កំណាព្យ«ប្រុសៗឥឡូវ» និពន្ធដោយកវី លឹម ផាន់ណា


១. ប្រុសៗឥឡូវមិនសូវថែរាង
    ឧស្សាហ៍ជប់លៀងទៀងណាស់រឿងផឹក
    ល្ងាចឡើងចូលហាង ស្វាងតែពេលព្រឹក
    សើចឡើងកក្អឹកនឹកតែសុរា។

Saturday, October 5, 2019

« .....សើច.... »


*សើចដាក់ឌឺដងមិនល្អទេ
ព្រោះអាចត្រូវគេវាយនឹងគល់
ឬស្សីខៀវភ្នែកមើលលែងស្គាល់
នាំឱ្យអំពល់មិនចេះលែង។

Monday, September 9, 2019

តើរង្វាល់មួយលីត្រត្រូវបានកំណត់ដោយរបៀបណា?

ភាសាបារាំង ដែលជា ភាសាអន្តរជាតិ ទី២ នៅក្រោយ ឆ្ងាយហៅមិនឮ អំពីភាសាអង់គ្លេស ... ភាសា អន្តរជាតិ ទី១ ។
ប៉ុន្តែ បារាំង បានទទួលជោគជ័យក្នុងការដាក់ ឲ្យប្រើបា្រស់ ក្នុងទូទាំងពិភពលោក នូវខ្នាតរង្វាស់រង្វាល់ ដែលអ្នកបា្រជ្ញជាតិគេ បានបង្កើត :

ហេតុដូចម្ដេចបានជាប្រទេសអ៊ីស្លាមមានអង្ការចំណិតខែក្រហម ជំនួសកាកបាទក្រហម?

បើអ្នកធ្លាប់បានទៅប្រទេសអុីស្លាម ដូចជាឥណ្ឌូណេសុី
ឬ ម៉ាឡេសុី អ្នកប្រាកដជាអាចសង្កេតឃើញថា
នៅប្រទេសទាំងនេះ មានអង្គការអឌ្ឍចន្រ្ទក្រហម
តែពុំមាន អង្គការកាកបាទក្រហម ទេ ។

Monday, August 26, 2019

ឈ្មោះរាជធានីខ្មែរតាំងពីបុរាណរហូតដល់បច្ចុប្បន្ន



  ចាប់តាំងពីដើមសតវត្សរ៍មកដល់បច្ចុប្បន្ន ខ្មែរយើងតែងតែបានផ្លាស់ប្ដូររាជធានីជាញឹកញាប់ ដែលជាហេតុធ្វើឱ្យមាន ការផ្លាស់ប្ដូរយុទ្ធសាស្ត្រនយោបាយដឹកនាំប្រទេសជាញឹកញាប់ផងដែរ។ ការផ្លាស់ប្ដូរនេះ អាចបណ្ដាលមកពីស្ថានភាពទីតាំងភូមិសាស្ត្រ អាកាសធាតុ ឥទ្ធិពលសាសនា សង្គ្រាម ឬបំណងរបស់ព្រះមហាក្សត្ ។ល។ រដែលជាចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់ព្រះមហាក្សត្រជំនាន់នោះ។

កំណាព្យ«ភ្នំដងរ៉ែកទល់ដែនថៃ» និពន្ធដោយ នាគដេក កូនម្យូរ៉ា


ដងរ៉ែកមាសស្នេហ៍ ក្បែរព្រុំដែនថៃ
ស្រណោះសព្វថ្ងៃ ព្រោះថៃយកទៅ
គ្រប់គ្រងរាប់ឆ្នាំ ខ្មែររងទុក្ខនៅ
ព្រោះរឿងអាស្រូវ នៅក្នុងប្រវត្តិសាស្ត្រ។

Sunday, August 25, 2019

Saturday, August 24, 2019

ដំណោះស្រាយប្រស្នាៈ មនុស្សដាក់បង្អោងឡើងដើមត្រប់


មានលោកតាអាចារ្យវត្ត គាត់មានវាចាជុំគ្នាជាច្រើននាក់ ដោយលើកឡើងថា គាត់បានឃើញគម្ពីរសរសេរថា មនុស្សយើងទៅកាលខាងមុខ មនុស្សដាក់បង្អោងឡើងដើមត្រប់។

ហេតុអ្វីបានជាខែ កុម្ភៈ មាន២៨ឬ២៩ថ្ងៃ?



តើហេតុដូចម្តេច បានជាខែកុម្ភៈ
មានតែ ២៨ ឬ ២៩ ថ្ងៃ ?
នេះជារឿង មិនចង់ចាញ់ របស់ប្រមុខដឹកនាំ

Friday, August 23, 2019

វិញ្ញាសា ប្រវត្តិវិទ្យា សម្រាប់ត្រៀមប្រឡងគ្រូអនុវិទ្យាល័យ

free download

កំណាព្យ *=-=បានត្រឹមលួចគិត=-=* ត្មែង កែន ជ្រា រសហស្សនាមប៉ាកា «នាគដេក កូនម្យូរ៉ា»

យប់យនទន់ទេ ថ្ងៃរេលិចទៅ
អង្គុយនឹកពៅ នៅពុំស្ងប់ឡើយ
ព្រោះអីរឿងចិត្ត កាត់មិនដាច់ឡើយ
ទុក្ខល្ហែរក្បែរល្ហើយ មិនស្បើយកង្វល់
កាលពេលកន្លង បងធ្លាប់បានជួប(ភក្ត្រ)។

មិនសរសើរមិនបាន!តាមពិតស្ថាបនិកគេហទំព័រ«សាលាហ្រ្វី»គឺជាយុវជនម្នាក់ដែលមានឆន្ទៈខ្ពស់ក្នងការ


ខាងក្រោមនេះជាចំណាប់អារម្មណ៍និងចក្ខុវិស័យរបស់ស្ថាបនិក «សាលាហ្រ្វី»៖
ខ្ញំុពិតមាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង ដែល​បានបង្កើត

កំណាព្យ «និរាសប្រស្នាបុប្ផាក្រវ៉ាន» និពន្ធដោយ ឈិន ចណ្ឌី


១. ពេលបានជួបភក្ត្រ ទាក់ចិត្តនេត្រា
រីកស្រស់ដូចផ្កា បុប្ផាក្រវ៉ាន់
មើលទៅវង់ភក្ត្រ មូលដូចវង់ចន្ទ្រ
ពិដោរសាយក្លិន សុបិនកវី។

កំណាព្យ «និរាសប្រស្នាបុប្ផាចំបុី» និពន្ធដោយ កែន ជ្រា


ឱ! ផ្កាចំប៉ី
ដែលថ្លៃពេញចិត្ត
ក្រអូបពេកពិត
ឲ្យរឹតប្រាថ្នា
ចំប៉ីភូមិន្ទ 
សាយក្លិនបុប្ផា
ក្រអូបអស្ចារ្យ 
ចិន្តាគួចប៉ង។

Thursday, August 22, 2019

កំណាព្យ «..ប្រែ...» ត្មែង ឈិន ចណ្ឌី

«.....ប្រែ....»

អ្វីៗប្រែខុស               ស្រីប្រែជាប្រុស
ប្រុសប្រែជាស្រី           ទឹកប្រែជាជន់
លិចគុម្ពឬស្សី             រីមច្ឆាត្រី
               ប្រែស្ងួតស្រកា។

ការសិក្សា

#ការសិក្សា
*មិនបានបង្រៀនឱ្យមនុស្សរស់នៅជាមួយគ្នាបានល្អប្រសើរ
*មិនបានបង្រៀនឱ្យមនុស្សស្រឡាញ់គ្នាដោយឥតលក្ខណ្ឌ
*មិនបានបង្រៀនមនុស្សឱ្យស្មោះត្រង់ឥតពុតមាយា...

ទស្សនៈ​ទី​៧​ អំពី​ «ពេលវេលា​»

#ទស្សនៈ​ទី​៧​ អំពី​ «ពេលវេលា​»

១.ពេលវេលា​មិនដែលស្រឡាញ់​ និងមិន​ដែល​ស្អប់​នរណា​ឡើយ​ ពេល​វេលា​មិន​ដែល​រេីសមុខនរណាទាំងអស់​ វាបណ្ដាលឱ្យគេស្លាប់គ្រប់ៗគ្នា។ (ឥណ្ឌា​បុរាណ​)

ទស្សនៈ​ទី៦ អំពី​ «ការ​សិក្សា​»

#ទស្សនៈ​ទី​៦ អំពី​ «ការ​សិក្សា​»

១.មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​សិក្សា​ដោយ​ខ្លួន​ឯង​ ក្រៅ​ផ្លូវការ​ទេីបមានប្រព័ន្ធសិក្សាឯកជន​ ចាប់តាំងពី​ថ្នាក់​ដំបូង​រហូត​ដល់​ថ្នាក់​បណ្ឌិត​។ ពេល​ចប់​មធ្យម​សិក្សា​ គេ​ជម្រុញយុវជនឱ្យរកការងារធ្វេីបណ្ឌេីរៗ​ ហេីយ​សិក្សា​បន្ត​ដេីម្បីបង្កេីនសមត្ថភាពនិងបទពិសោធន៍។ ហេតុ​នេះ​គេបាន​ប្រេីប្រាស់ចំណេះដឹងយ៉ាងពេញលេញ។ (លោកខាងលិច)

កំណាព្យ «ដាច់ផ្ងារ» ត្មែង ឈិន ចណ្ឌី

#អ្វី​ជា​អ្វី​?
អវិជ្ជា​បាំង​បិទ​       ថ្ងៃ​ត្រង់​ងងឹត​       យប់ភ្លឺចាំងចែង
សូរិយា​ចន្ទ្រា​        រះខុសកន្លែង​      កុកខំហេីរស្វែង
​                         រកមិត្តព្រានព្រៃ។ 

កំណាព្យខ្មែរ «ជាតិជាខ្លា»


#ជាតិជាខ្លាធំ
             
(ដកស្រង់ពីប្រជុំកម្រងរឿងព្រេងនិទានខ្មែរ)
-*-*-*-*-*-*-*-*-*-*-*-*-*-

១-កាព្យចុងចួនចែងតាមក្បួនសេចក្ដីប្រាប់
    ថ្លែងរៀបរាប់នូវបុរាណដោយនិទាន
    កម្រងព្រេងសូមអ្នកថែឲ្យរស់រាន
    ជាធនធានមានជីវិតនៅអង្វែង។

Tuesday, August 20, 2019

អត្រាកំណែក្រៅផ្លូវការគណិតវិទ្យាថ្នាក់វិទ្យាសាស្រ្តសម័យប្រឡង​១៩សីហា២០១៩

អត្រាកំណែ គណិតវិទ្យា ថ្នាក់វិទ្យាសាស្ត្រពិត
(ក្រៅផ្លូវការដើម្បីផ្លៀងផ្ទាត់)
សម័យប្រឡង ១៩ សីហា ២០១៩
១.ទាញយកទីនេះ
២.Page facebook ចុចទីនេះ
៣.គេហទំព័រដើមចុចទីនេះ

ពាន់ឆ្នាំទំនាក់ទំនង កម្ពុជា ចិន

តើចេនឡាបែកបាក់ឬមិនបែកបាក់? ចូរបង្ហាញព័ស្តុតាង។


នៅក្នុងការសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរនៅសម័យចេនឡាគឺនៅមានភាពមិនទាន់មានការចុះសម្រុងគ្នានៅឡើយអំពីបញ្ហាប្រវត្តិសាស្ត្រនៃចេនឡាទឹក និងចេនឡាដីគោក ។ មានទស្សនៈខ្លះបានគិតថាចេនឡាបានបែកបាក់គ្នាជាពីរ ហើយបាននាំឲ្យជ្វាមកឈ្លានពានគ្រប់គ្រងរហូតដល់ព្រះបាទជ័យវរ្ម័នទី២ដែលជ្វាបានកៀរយកទៅយាងមកពីជ្វាវិញហើយបានធ្វើការបង្រួបបង្រួមនគរទាំងពីររំដោះប្រទេសពីជ្វាហើយកសាងអាណាចក្រអង្គរនៅឆ្នាំ៨០២ ។

Monday, August 19, 2019

បណ្ដុំសៀវភៅអភិវឌ្ឍន៍សមត្ថភាព១៥៥ច្បាប់ ទាញយកដោយសេរី

ទាញយកទីនេះ

ដំណោះស្រាយប្រស្នា៖ សម្ដីមនុស្សខ្លះកាន់តែផ្អែម ពិសពុលកាន់តែខ្លាំង

     សម្តីមនុស្សខ្លះកាន់តែផ្អែម ពិសពុលកាន់តែខ្លាំង
សម្តីមនុស្សខ្លះកាន់តែផ្អែម ពិសពុលកាន់តែខ្លាំង នេះជាពាក្យ របស់កញ្ញា ពុទ្ធី ស្វាយរៀង ផ្ញើរមកខ្ញុំ អ៊ីង សំអុល អ្នកមានវិជ្ជាដោះប្រស្នា។

Sunday, August 18, 2019

អត្ថាធិប្បាយ ច្បាប់ទូន្មានខ្លួន

ទាញយកទីនេះ

ទំព័រហ្វេសប៊ុក ចែករំលែកចំណេះដឹងល្អៗ

សូមជួយ like page ខាងក្រោមនេះដើម្បីទទួលបានចំណេះដឹងល្អៗរាល់ថ្ងៃ
១.Page: សម្រស់បុប្ផាជាយដែន
ចុចទីនេះដើម្បីទៅកាន់Page
២.Page: Re post
ចុចទីនេះដើម្បីទៅកាន់Page
#សូមអរគុណសម្រាប់ការ like & share

ហេតុដូចម្តេច បានជាហុីទ្លែរ យកសញ្ញា Swastika ជានិមិត្តរូប នៃគណបក្សណាហ្សុី (Nazi) ?


1/- ហេតុដូចម្តេច បានជាហុីទ្លែរ
យកសញ្ញា Swastika
ជានិមិត្តរូប នៃគណបក្សណាហ្សុី (Nazi) ?

ជាទូរទៅ អរិយធម៌នានាក្នុងលោក ត្រូវបានផ្សព្វផ្សាយ
តាមរយៈអាណានិគម និង សង្គ្រាមវាតទឹកដី ។

Saturday, August 17, 2019

កំណាព្យ «កុំហៅថាខ្ញុំស្រីចាស់» និពន្ធដោយកវី លឹម ផាន់ណា


កុំហៅខ្ញុំថាស្រីចាស់

ហេ! កុំច្រឡំ
មើលឱ្យចំ ខ្ញុំជាស្រីស្អាត
មិនខ្វះប្រុសៗតាមសារភាព
ប្រយ័ត្នខាត បើបងមិនចេះញ៉ែ។

មានលក់សៀវភៅ ចៅប្រស្នារាជា


១.សៀវភៅដែលបានបោះពុម្ពផ្សាយ
@តម្លៃ១២០០០៛
📲ទំនាក់ទំនងទិញតាមរយៈ៖
📞ទូរស័ព្ទលេខៈ 069265537
📱  page  facebook https://www.facebook.com/chaobrosnareachea168/

Friday, August 16, 2019

តើអ្វីដែលជាបុព្វហេតុបណ្ដាលឱ្យមានរដូវទាំងបួន?

តើអ្វីដែលជា បុព្វហេតុបណ្តាលឲ្យមាន
រដូវទាំង "៤" ?
1- Spring (printemps)
2- Summer (été)
3- Autumn (automne)
4- Winter (hiver)

( សូមជួយបកប្រែឲ្យខ្ញុំផង :-) )

ទស្សនទី៥អំពី «ជីវិត»



១.ជីវិតគឺជាហាសនាដកម្មដ៏អន់បំផុតដែលយើងចង់តែហួចឬផ្លុំកញ្ចែដើម្បីសម្ដែងនូវការមិនពេញចិត្តចំពោះសាច់រឿង ឬមួយក៏ចំពោះតួល្ខោនទាំងនោះដោយសប្បាយរីករាយ ក៏ប៉ុន្តែយើងមិនអាចនឹងធ្វើយ៉ាងដូច្នេះបាន ព្រោះយើងទាំងអស់គ្នាក៏កំពុងតែសម្ដែងនៅក្នុងរឿងហាសនាដកម្មនោះដែរ។ (អនាមិក)
២.ជីវិតមិនមែនជាការលេងសើច មិនមែនជាល្បែងកម្សាន្តសប្បាយ ហើយក៏មិនមែនជាភាពផ្អែមល្ហែមដែរ...ជីវិតពិតជាការធ្ងន់ធ្ងរណាស់។(តូរហ្កេណិហ្វ)

ទស្សនទី៤អំពី «ទស្សនវិជ្ជា»



១.នៅលោកខាងលិច មនុស្សភាគច្រើនមានជំនឿលើទស្សនបែបប្រាកដនិយម និងអត្ថិភាពនិយម។ គេឱ្យតម្លៃលើមនុស្ស និងសច្ចធម៌ធ្វើឱ្យពួកគេរស់នៅពោរពេញដោយការស្រមើស្រមៃ និងក្ដីសង្ឃឹម។

តើទីក្រុងវ្យាធបុរស្ថិតនៅខេត្តតាកែវឬខេត្តព្រៃវែង?


      វ្យាធបុរជារាជធានីរបស់អាណាចក្រភ្នំ ភាសាសំស្រ្កឹតហៅថា «វ្យាធបុៈរ»មានន័យថា វាយ កាប់ ចាក់ ទះ តប ដំ ឯភាសាខ្មែរបុរាណថា «ទិកមុក» គឺបានសេចក្ដីថា ចាក់ដោយលំពែង និងភាសាចិន «តូមូ»។
ក-ទីក្រុងវ្យាធបុរស្ថិតនៅខេត្តព្រៃវែងព្រោះ៖
១-លោកហ្សក សឺដេស ថាពាក្យ«តូមូ_ទិកមុក» គួរតែចិនត្រាប់តាមពាក្យខ្មែរថា «ទល្មាក់» ក្លាយមកពីពាក្យ «ទ្មាក់_អ្នកទាក់» ចេញពីកិរិយាស័ព្ទដើម «ទាក់»។ ដោយល្បែងសំខាន់របស់ស្ដេចខ្មែរសម័យបុរាណគឺការទាក់ដំរី នៅខេត្តព្រៃវែងមានស្ថាននាមជាច្រើនទាក់ទង់នឹងដំរីដូចជា ព្រៃដំរី ក្បាលដំរី ដំរីស្អុយ រោងដំរីជាដើម។

Thursday, August 15, 2019

ដំណោះស្រាយប្រស្នា បើសោយត្រីព្រូលកុំចោលស្រកា បើសោយត្រីប្រាកុំស្រកី បើសោត្រីក្អី កុំចោលជាយក្រែង បើសោយត្រីសណ្ដាយ កុំចោលម្ជូរសណ្ដាន់



ដំណោះស្រាយប្រស្នា របស់អ្នកប្រាជ្ញធនញ្ជ័យ៖ បើសោយត្រីព្រូលកុំចោលស្រកា បើសោយត្រីប្រាកុំស្រកី បើសោត្រីក្អី កុំចោលជាយក្រែង បើសោយត្រីសណ្ដាយ កុំចោលម្ជូរសណ្ដាន់

ទាញយកសៀវភៅគ្រប់ប្រភេទដោយសេរី



📖📖ចែករំលែងទៅកាន់អ្នដទៃ
****បណ្ដុំសៀវភៅរបស់ : ចំណេះដឹងថ្ងៃនេះ-knowledge today

ប្រវត្តិវិទ្យាថ្នាក់ទី៩ ឯកសារបំប៉នសមត្ថភាពគ្រូបង្រៀនអនុវិទ្យាល័យ


ទាញយកទីនេះ

ប្រវត្តិវិទ្យាថ្នាក់ទី១២ រៀបរៀងដោយ ទឹម សុខហួយ

ទាញយកទីនេះ

ប្រវត្តិវិទ្យា សម័យអាណានិគមបារាំងដល់ព្រះរាជាណាចក្រកម្ពុជាទី២


ទាញយកទីនេះ

Tuesday, August 13, 2019

ដំណោះស្រាយប្រស្នា៖ ចង់ចេះឱ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឱ្យយកភ្លើងដុតគល់


ដំណោះស្រាយប្រស្នា
ចង់ចេះឳយសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឳយយកភ្លើងដុតគល់ ពាក្យនេះប្រែបំបែកចេញជាពីរគឺ ចង់ចេះឳយសម្លាប់អាចារ្យ១ ចង់បានផ្លែផ្កាឳយយកភ្លើងដុតគល់១

Wednesday, August 7, 2019

Wednesday, July 3, 2019

I. ប្រវត្តិបុរសកំពូលមហាត្មៈគន្ធី


..ប្រវត្តិរូប

        មហាត្មៈគន្ធី (Mohandas Karamchand Gandhi) ច្រើនតែនាំគ្នា ហៅថា Mahatma Gandhi) ជាមេដឹកនាំនិងជាអ្នកនយោបាយដែលមានឈ្មោះបោះសំឡេង ជនជាតិឥណ្ឌាគោរពសាសនាហិណ្ឌូ(ព្រាហ្មណ៍)។